ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​បង្ការ​ពន្លត់អគ្គីភ័យ​និង​សង្គ្រោះ ចុះ​បង្រៀន​អំពី​របៀប​ពន្លត់អគ្គីភ័យ

6 ឆ្នាំ មុន

ខេត្ត​សៀម​រាម ៖ នា​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ជំនាញ​បង្ការ​ពន្លត់​អគ្គ​ភ័យ

ខេត្ត​សៀម​រាម ៖ នា​រសៀល​នៅ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ជំនាញ​បង្ការ​ពន្លត់​អគ្គ​ភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក មាស សាង នាយការិយាល័យ​បង្ការ​ពន្លត់​អគ្គ​ភ័យ និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ និង​ពន្យល់​ណែនាំ​ដល់​បុគ្គលិក​សណ្ឋាគារ ហ្គោ​ល​ដិ​ន​ធេ​ម​ផល ចំនួន​៤០​នាក់ ក្នុង​នោះ​មាន​ស្រី​១៥​នាក់​អំពី​របៀប​បង្ការ​ទប់ស្កាត់​គ្រោះ​អគ្គី​ភ័យ និង​របៀប​ទុកដាក់ និង​ប្រើប្រាស់​បំពង់​ពន្លត់អគ្គីភ័យ​ឱ្យ​ចំ​គោលដៅ និង​អនុវត្ត​ពន្លត់​ជាក់ស្តែង​ដើម្បី​ឱ្យ​បុគ្គលិក​ទាំងអស់​ងាយ​យល់ និង​ចេះ​ប្រើប្រាស់​បំពង់​បាញ់​ពន្លត់​នៅ​ពេល​មាន​អគ្គី​ភ័យ​កើតឡើង ។

មាន​ប្រសាសន៍​សំណេះសំណាល​នា​ពេល​នោះ​ដែរ​លោក​វរសេនីយ៍ឯក មាស សាង នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ និង​សង្គ្រោះ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ និង​ដាស់តឿន​ក្រើនរំលឹក​ពី​សំណាក់​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្តសៀមរាប​ក្នុង​កិច្ច​ការពារ​ធានា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ពិសេស​ការ​បង្ការ​នូវ​គ្រោះ​អគ្គី​ភ័យ​ដែល​កន្លង​មក​តែងតែ​កើត​មាន​ឡើងជា​យថាហេតុ​ដែល​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ការ​ខាតបង់​នូវ​ទ្រព្យសម្បត្តិ​ថែម​ទាំង​អាច​ឈាន​ទៅ​បាត់បង់​អាយុជីវិត​មនុស្ស​សត្វ​ថែម​ទៀត​ផង​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កងកម្លាំង​នគរបាល​បង្ការ​ពន្លត់អគ្គីភ័យ​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប​ទាំងអស់​សុំ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នូវ​គ្រោះ​អគ្គី​ភ័យ​ដែល​បណ្តា​មក​ពី​ភ្លើង ទៀន ភ្លើង​ធូប ចរន្ត​អគ្គី​ស​នី ប្រេងសាំង ហ្គា​ស និង​ឧស្ម័ន​ផ្សេង​ៗ​ទៀត ហើយ​ពេល​មាន​អគ្គី​ភ័យ​កើតឡើង​ណាមួយ សូម​ទំនាក់ទំនង​មក​កាន់​លេខ​ទូរស័ព្ទ​ហត​ឡាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មាន​ដូច​ជា លេខ ០១២ ៦៣០ ០៦៦, ០៦៦ ៦៣០ ០៦៦ ដើម្បី​កម្លាំង​យើង​ចេញ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ៕