រាជធានីភ្នំពេញ ៖ បន្ទាប់ពីគេបានឃើញតារាកំប្លែតអ្នកនាង អ៊ីត បានហៅក្មួយរបស់ខ្លួន គឺនាយ ចឺម ថា ជាឧកញ៉ាពេញៗមាត់ ក្រោយពីទទួលបានកាដូ និងអាំងប៉ាវនូវទឹកប្រាក់ចំនួន១០០ដុល្លារពីនាយ ចឺម។ ការហៅនាយ ចឺម ជាឧកញ៉ាពីសំណាក់អ្នកនាង អ៊ីត នាពេលនេះបានធ្វើឲ្យគេដាក់ការសង្ស័យថា តើតារាចម្រៀងនាយ ចឺម ទំនងជាត្រៀមខ្លួនឡើងជាឧកញ៉ាឆាប់ៗនេះ? បន្ទាប់ពីលោកទើបទទួលគ្រឿងឥស្សរិយយសថ្នាក់ធិបឌិន្ទ ពីព្រះមហាក្សត្រកម្ពុជា កាលពីពេលថ្មីៗនេះ។
តារាកំប្លែងអ្នកនាង អ៊ីត បានបង្ហោះរូបភាពនាយ ចឺម ជាមួយកាដូ និងអាំងប៉ាវទឹកប្រាក់ចំនួន១០០ដុល្លារ ដោយភ្ជាប់នឹងសំណេរថា «អរគុណឧកញ៉ាក្មួយ ទិញកាដូអោយមីង សូមជូនពរអោយក្មួយសំណាងល្អ ជោគជ័យ ហេង ហេង លុយហូរចូលច្រើនៗ»។
តាមរយៈការសរសេរខាងលើពីអ្នកនាង អ៊ីត នាពេលនេះ បានធ្វើឲ្យមហាជនសម្តែងការភ្ញាក់ផ្អើលជាមួយនឹងការដាក់ជាសំណួរថា តើតារាចម្រៀងនាយ ចឺម ពិតជាឡើងជាឧកញ៉ាមែនឬយ៉ាងណា? ខណៈពេលដែលបច្ចុប្បន្នមានតារាចម្រៀងមួយចំនួន ក៏បានឡើងងារជាឧកញ៉ាជាបន្តបន្ទាប់ដែរនោះ។
![Picture]()
យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ តារាកំប្លែងនាង អ៊ីត បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា អ្វីដែលនាងហៅនាយ ចឺម ជាឧកញ៉ានាពេលនេះ គ្រាន់តែជាពាក្យសាមញ្ញមួយដែលនាងតែងតែហៅក្មួយ (នាយ ចឺម) តែប៉ុណ្ណោះ។
នាងបញ្ជាក់ថា ប្រសិនបើក្មួយនាងពិតជាឡើងឧកញ៉ាពិតមែននោះ នាងមិនលាក់ឡើយ ពោលគឺនាងនឹងប្រកាសជាសាធារណៈដោយមិនមានការលាក់លៀម តែពេលនេះអ្វីៗមិនទាន់ក្លាយជាការពិតនោះឡើយ។ នាងបន្ថែមថា កន្លងមក តាមការអង្កេតរបស់នាងលើនាយ ចឺម គឺគាត់បានចូលរួមធ្វើបុណ្យ ជួយគ្រួសារ និងសង្គមជាបន្តបន្ទាប់ ហេតុនេះករណីបើគាត់ពិតជាឡើងជាឧកញ៉ាមែននោះ វាអាចទៅរួច ហើយនោះក៏ជាផលបុណ្យតបស្នងចំពោះគាត់ផងដែរ។
អ្នកនាង អ៊ីត បន្ថែមទៀតថា កន្លងមក មានមហាជនខ្លះស្អប់នាយ ចឺម ហើយតែងតែនិយាយអាក្រក់ពីគាត់ តែនោះជាសិទ្ធិរបស់គេ ប៉ុន្តែសម្រាប់នាង នាយ ចឺម គឺជាមនុស្សល្អសម្រាប់គ្រួសារ ហើយនាងក៏នឹងជម្រុញអោយនាយ ចឺម បន្តធ្វើល្អ និងធ្វើបុណ្យជួយសង្គមជាបន្តទៀត។
យ៉ាងណាបើតាមអ្នកនាង អ៊ីត ថា ប្រសិនបើទៅថ្ងៃមុខ នាយ ចឺម ពិតជាបានងារជាឧកញ៉ាមែននោះ សម្រាប់គ្រួសាររបស់នាង គឺពិតជាសប្បាយរីករាយយ៉ាងខ្លាំង ព្រោះនេះជាផលបុណ្យតបស្នងសម្រាប់រូបគាត់ដោយមិនចាំជាតិក្រោយនោះឡើយ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ