ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ពេញ​បណ្ដាញ​សង្គម​! ក្រោយ​តារា Han So Hee ទម្លាយ​រូប​ដ៏​គួរ​ឱ្យ​យ៉ាប់ រួច​និយាយ​ថា «​ខ្ញុំ​នឹង​មិន​ផឹក​ទៀត​ទេ​»

1 ឆ្នាំ មុន

ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពាសពេញ​ប្រទេស​កូរ៉េ ដោយនៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត​កំពុង​តែ​ឆក់​យក​បេះដូង​កំលោះ​ៗ​អោយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​មិន​តិច​នាក់​នោះ​ទេ និង​ជាតា​រា​ស្រី​មួយ​ដួង ដែល​មាន​រាង​

ប្រទេស​កូរ៉េ ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពាសពេញ​ប្រទេស​កូរ៉េ ដោយនៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត​កំពុង​តែ​ឆក់​យក​បេះដូង​កំលោះ​ៗ​អោយ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​របស់​នាង​មិន​តិច​នាក់​នោះ​ទេ និង​ជាតា​រា​ស្រី​មួយ​ដួង ដែល​មាន​រាង​តូច​ច្រឡឹង​ខ្ពស់ ដងខ្លួន​ស្រ​ឡូ​ន ហើយ​ក៏​ជា​តួឯក​ស្រី​នៅ​ក្នុង​រឿង​ភាគ​ដែល​មាន​ចំណងជើង​ថា «Nevertheless »​នោះ គឺ Dan Kimchi Han So Hee​។

ដោយនៅ​សុខ​ៗ​ស្រាប់តែ​នាង​បាន​ចេញ​មុខ​មក​បង្ហោះ​រូបភាព​មួយ​សន្លឹក ថែម​ទាំង​បាន​ភ្ជាប់​ជា​មួយនឹង​ឃ្លី​ប​វី​ដេ​អូ​មួយ​ដ៏​គួរ​ឱ្យ​ស្រលាញ់​នៅ​លើ​គណនី Instagram ផ្ទាល់ខ្លួន​របស់​នាង​តែ​ម្ដង ជាមួយ​នឹង Caption ដែល​មាន​ន័យ​ខ្លឹមសារ​យ៉ាង​ចាក់​ដោត​ចំ​ៗ​បែប​នេះ​ថា «​ខ្ញុំ​នឹង​មិន​ផឹក​ទៀត​ទេ​»​។ ដោយ​​រូបភាព​នោះ​ដែរ ត្រូវ​បាន​គេ​ថត​នៅ​ពេល​ដែល​នាង​ស្រវឹង​រហូត​ដល់​សន្លប់​ដេក​ផ្កាប់មុខ​ទៅ​នឹង​ដី ដល់​ថ្នាក់​ទ្រាំ​លែង​បាន​តារា​ស្រី​ដ៏​មាន​ទេព​កោសល្យ​នៅ​ក្នុង​ការ​សម្ដែង​នៅ​ខ្សែភាពយន្ត​រឿង​ភាគ​កូរ៉េ​រូប​នេះ នៅ​មិន​សុខ​មិន​សាប់​ក្នុង​ខ្លួន ក៏​បាន​ជជីក​យក​រូបថត​ចាស់​ៗ​មក​បង្ហោះ​អោយ​អ្នកគាំទ្រ​បានឃើញ​តែ​ម្តង​។

តែ​អ្វី​ដែល​គួរ​អោយ​អស់សំណើច​ជាង​នេះ​ទៅ​ទៀត​នោះ ពេល​ដែល​នាង​ស្រវឹង​ទាល់តែ​មិត្ត​របស់​តារា​ស្រី​រូប​នេះ​ម្នាក់ បាន​ដើរទៅ​យក​ក្រណាត់​មក​បាំង​ដណ្ដប់​នៅ​លើ​ខ្លួន​អោយ​នាង ពីព្រោះ​ថា អាកាសធាតុ​នៅ​ខាងក្រៅ​វា​ត្រជាក់ ហើយ​វា​ក៏​ជា​រូបភាព​របស់​តារា​ស្រី​រូប​នេះ​ដេក​គ្មាន​ចលនា​ក្រោម​ស្បៃ​ពណ៌​ស្វាយ​ស្រាល នេះ​គេ​ហៅ​ថា «​ដេក​​លក់ មិនដឹង​ស្រវឹងស្រា​»​។

បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​តារា​ស្រី​ស្រស់​ខាងលើ​រូប​នេះ បង្ហោះ​ឃ្លី​ប​រួច​មក ក៏​ឃើញ​ថា មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​អស់សំណើច​គ្រប់​ៗ​គ្នា ដោយ​ក្នុង​នោះ​ក៏​មាន​រូបភាព​ចាស់​ៗ​ជា​ច្រើន​សន្លឹក​ដែល​តារា​ស្រី​រូប​នេះ តែងតែ​ស្រវឹង​ជោកជាំ សូ​ម្បី​តែ​បានឃើញ​រូបភាព​ស្រវឹង​របស់​នាង​ក៏​ល្អមើល​ដែរ ព្រោះ​កញ្ញា Han So Hee អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ស្រលាញ់​កាន់តែ​ខ្លាំង​ឡើង​ៗ ព្រោះ​នាង​ជា​មនុស្ស​គួរ​ឱ្យ​សរសើរ ដោយសារ​តែ​បុគ្គលិកលក្ខណៈ​របស់​នាង​មាន​ភាព​ស្មោះត្រង់​មិន​ចេះ​វៀចវេរ​នោះ​ឡើយ​។

ថ្វី​ត្បិត​តែ Han So Hee គឺជា​តារា​កំពូល​ក៏​ដោយ​ក្ដី តែ​ជា​រឿយ​ៗ​នាង​តែងតែ​បង្ហាញ​ភាព​សាមញ្ញ និង​រួសរាយ​រាក់ទាក់​របស់​នាង​ទៅ​កាន់​សាធារណជន ជា​ពិសេស Han So Hee បាន​បង្ហាញ​ពី​អារម្មណ៍​ស្មោះត្រង់​របស់​នាង​តាម​រយៈ​ប្លុក​របស់​នាង នៅ​ពេល​នាង​កំពុង​ដោះស្រាយ​បញ្ហា​បំណុល​របស់​ម្តាយ​នាង​។ លើស​ពី​នេះ នាង​បាន​ចែករំលែក​នៅ​រឿងរ៉ាវ​ដែល​ពិបាក​សម្រាប់​តារា​សម្ដែង​ស្រី​មួយ​រូប​នេះ ក្នុង​ការ​លាតត្រដាង ដូច​ជា​ប្រវត្តិ​គ្រួសារ​របស់​នាង និង​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​សំណាក់​អ្នកគាំទ្រ និង​អ្នក​និយម​លេង​អ៊ី​ន​ធើ​រ​ណេ​ត​ទាំងប្រុស​ទាំងស្រី​។

មិនតែប៉ុណ្ណោះ ពេលទំនេរ​ពី​ការងារ​របស់​នាង តារា​ស្រី Han So Hee នាង​តែងតែ​បើក​បង្ហាញ​បញ្ចេញ​រូបគំនូរ​របស់​នាង ដើម្បី​អោយ​អ្នកគាំទ្រ​យល់​ពី​ស្ថានភាព​ផ្លូវចិត្ត​របស់​នាង និង​នៅ​ពីក្រោយ​ឆាក​នៃ​ការ​ថតរូប​របស់​នាង ដើម្បី​អោយ​អ្នក​តាមដាន​មាន​អារម្មណ៍​ថា មាន​បរិយាកាស​នៅ​ក្នុង​ឈុត​។

ដូច​នៅ​ក្នុង​ហេតុការណ៍​ថ្ងៃ​ទី ២៤ ខែមករា កន្លង​ទៅ អ​ញ្ជឹ​ង​កំពូល​តារា​សម្ដែង​ស្រី​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង កញ្ញា Han So Hee បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ដោយ​បង្ហាញ​មុខមាត់​ដោយ​ត្រង់​ៗ​ពេល​ស្រវឹង នាង​បាន​និយាយ​អំពី​អ្វី​ដែល​បាន​កើតឡើង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ថ្មី​របស់​នាង ដូច​ជា​ស្លៀកខោ​ទ្រនាប់​ជាមួយ​ប្អូនប្រុស​របស់​នាង និង​លេង Jenga​។ បន្ទាប់​មក​ជាមួយនឹង​រូបថត Han So Hee ក៏​បាន​ដេក​ទៅ​លើ​ដី​ដោយ​សេរី​ក្នុង​ទីធ្លា​មួយ​ដូច​ជាទី​ធ្លា ព្រោះ​នាង​ស្រវឹង​។ តារា​ស្រី​រូប​នេះ​បាន​សង្កត់ធ្ងន់​យ៉ាង​ខ្លាំង​ថា «​ខ្ញុំ​នឹង​មិន​ផឹក​ទៀត​ទេ​» វា​មិន​ងាយស្រួល​ទេ សម្រាប់​តារា​ស្រី​ណា​ម្នាក់​ក្នុង​ការ​ហ៊ាន​បើក​បង្ហាញ​នៅ​រូបរាង​ដ៏​ស្រើបស្រាល​បែប​នេះ ប៉ុន្តែ Han So Hee អនុញ្ញាត​ឲ្យ​គ្រប់​គ្នា​មើលឃើញ​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​របស់​នាង​យ៉ាង​ក្លាហាន​។ ហើយ​ក៏​ឃើញ​ថា ចាប់​តាំង​តែ​ពី​ការ​ចេញផ្សាយ​នៅ​រឿង​ភាគ​មួយ​ដែល​មាន​ចំណងជើង​ថា Soundtrack របស់ Disney ដែល​បាន​បញ្ចប់​កាលពី​ឆ្នាំ​មុន​មក គេ​នាំ​គ្នា​សង្កេត​ឃើញ​ថា តារា​ស្រី Han So Hee មួយ​រយៈ​មុនគេ​មិន​បានឃើញ​នាង​បង្ហាញ​អំពី​ស្នាដៃ​ថ្មី​របស់​ខ្លួន​ទៀត​នោះ​ទេ ហើយ​ថ្មី​ៗ​នេះ​ផង​ដែរ នាង​ក៏​កំពុង​តែ​ផ្តោត​លើ​ការ​ថត​រឿង​ភាគ​ដើម​របស់ Netflix ដែល​មាន​ចំណងជើង​ថា «Gyeongseong Creature»​។

យ៉ាងណា​ក៏​ដោយ តារា​ស្រី​រូប​នេះ នៅ​តែ​រក្សា​បាន​នូវ​ប្រជាប្រិយភាព​ដោយ​ទទួល​បានការ​អំពាវនាវ​រក​ការ​ផ្សាយពាណិជ្ជកម្ម និង​ជាតា​រា​ម្នាក់​ដែល​គេ​គ្រប់​គ្នា​ចង់​បានជា​យុវវ័យ​ជំនាន់​ក្រោយ ហើយ​អ្វី​ដែល​ពិសេស​នោះ​អាថ៌​កំបាំង​នៃ​ប្រជាប្រិយភាព​របស់​នាង គឺ​ការ​លាតត្រដាង​មុខមាត់​ស្អាត​របស់​នាង និង​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​ពិត​របស់​នាង​ជា​សាធារណៈ​ថា ជាតា​រា​ពិសេស​ម្នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ