ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវទេសចរសម្រុកទៅលេងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនាឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម

1 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ នៅ​តាម​រមណីយ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ​នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី ចិន វៀតណាម គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​បាន​នាំ​គ្នា​ដើរ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ នៅ​តាម​រមណីយ ដ្ឋា​ន​នានា​ក្នុង​ខេត្ត​ប៉ៃលិន ដូច​ជា រមណីយដ្ឋាន​ម្លប់​សាវម៉ាវ រមណីយដ្ឋាន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន ដទៃ​ទៀត​ក្នុង​ក្រុងប៉ៃលិន ជា​ពិសេស​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ហៅ​អូរ​តា​វ៉ៅ ស្ថិត​នៅ​ក្នុងភូមិ​ខ្លុង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ចាប់តាំងពី​ដើមផ្លូវ​រហូត​ដល់​កន្លែង​ទឹកជ្រោះ​ភ្នំ​ខៀវ ប្រជា​ពល រដ្ឋ​ក៏​ដូច​ជា ភ្ញៀវ​ទេសចរ​ដែល​កាត់​ខ្សែស្រឡាយ​ចិន​បាន​នាំ​គ្នា​បើកបរ​ម៉ូតូ និង​រថយន្ត​ចូល​ទៅ​លេង​ក្នុង​រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ដោយ​អ្នកខ្លះ​មាន​វេចបាយ ម្ហូបអាហារ គ្រឿង​ភេសជ្ជ​:​ចូល​ហូប​នៅ​តាម​ម្លប់​ដើមឈើ​ក្បែរ​ទឹក​ហូរ​ធ្លាក់​មក​ពីលើ​ភ្នំ​ជា​លក្ខណ​:​គ្រួសារ អ្នកខ្លះ​ទៀត ក្រោយ​ពេល​ទទួលទាន​អាហារ​ថ្ងៃត្រង់​រួចរាល់​បាន​នាំ​គ្នា​បើកបរ​រថយន្ត​បន្ត​ឆ្ពោះទៅ​លេង​ទឹកធ្លាក់​ផ្នែក​ខាងលើ ដែល​ហូរ​ឥត​ដាច់​ធ្វើ​ឱ្យ​ម្នាក់​ៗ​សប្បាយ​រីករាយ​បំបាត់​នូវ​ទុក​កង្វល់​ផ្តល់​នូវ​ថាមពល​បន្ថែម​ទៀត​។

ចំណែក​អ្នកខ្លះ ក៏​នាំ​គ្នា​អង្គុយ​តាម​ខ្យុ​ស ហូប​អាហារ​ជា​លក្ខណ​:​គ្រួសារ និង​ជួបជុំ​មិត្តភក្តិ បងប្អូន យ៉ាង​ឆ្ងាញ់​ពិសា ដោយ​ទិញ​ម្ហូប​នៅ​កន្លែង​រមណីយដ្ឋាន​ខ្លះ​យក​មក​ពី​ផ្ទះ​ខ្លួនឯង​ខ្លះ ខណ​:​ដែល​កម្មវិធី​បុណ្យ​នេះ​១​ឆ្នាំ​ម្តង ហើយ​នាំ​គ្នា​អង្គុយ​លេង​រហូត​ដល់​ពេល​ល្ងាច​ទើប​បើកបរ​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​វិញ​ដោយ​មាន​ភ្ញៀវ​មក​ពី​ក្នុង​ក្រុងប៉ៃលិន ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ និង​រហូត​ដល់​រាជធានី​ភ្នំពេញ​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ត្រង់​កន្លែង​លេង​ក្នុង​រមណីយដ្ឋាន​ខាងលើ មិន​ត្រឹមតែ​មាន​ទឹកអូរ​ត្រជាក់​កាយ​សប្បាយចិត្ត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​លក្ខណ​:​ប្លែក​ភ្នែក ព្រោះ​រមណីយដ្ឋាន​ខាងលើ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ប៉ៃលិន រៀបចំ​តុបតែង​កែ​លម្អ​យ៉ាង​ស្រស់​ស្អាត​គួរ​ជាទី​ទាក់ទាញ មាន​ខ្យុ​ស​ថ្មី​ៗ​រាប់​សិប​ខ្នង ត្រូវ​លាប​ពណ៌​ចម្រុះ មាន​ផ្លូវ​ក្រាល​បេតុង បង្ក​លក្ខណ​:​ងាយស្រួល​ឱ្យ​ភ្ញៀវ​ឡើង​ទៅ​លេង​គ្មាន​បារម្ភ បញ្ហា​គ្រោះថ្នាក់​អ្វី​នោះ​ទេ គ្រាន់តែ​មានការ​កកស្ទះ​បន្តិច ព្រោះ​ភ្ញៀវ​នាំ​គ្នា​សម្រុកចូល​ទៅ​លេង​ច្រើន​ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ