ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅក្រម​ស៊ើបសួរ​សម្រេច​មិន​ឃុំខ្លួន​ស្រី​ម្នាក់ តែ​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​ផ្លូវ​តុលាការ ពាក់ព័ន្ធ​បទល្មើស​តាម​ហ្វេ​ស​ប៊ុ​ក

1 ឆ្នាំ មុន
  • ភ្នំពេញ

លោកស្រី សាយ ស្រី​លក្ខណ៍ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​.​បរិ​.​ហារ​កេរ្តិ៍​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម និង​បទ​.​ញុះញង់​ឲ្យ​មានការ​រើសអើង តែ​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​

រាជធានី​ភ្នំពេញ ៖ លោកស្រី សាយ ស្រី​លក្ខណ៍ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣ បាន​សម្រេច​មិន​ឃុំខ្លួន​ស្ត្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​.​បរិ​.​ហារ​កេរ្តិ៍​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម និង​បទ​.​ញុះញង់​ឲ្យ​មានការ​រើសអើង តែ​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​តាម​ផ្លូវ​តុលាការ​។

តាម​ដីការ​សម្រេច​ដាក់​ជន​ត្រូវ​ចោទ​ឈ្មោះ សេង ថៃ​មា​រា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អូ​សួស្តី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ពី​បទ​.​បរិហា​.​រ​កេរ្តិ៍​ជា​សាធារណៈ និង​បទ​.​ញុះ​ញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ នៅ​រាជធានី​ភ្នំពេញ បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ មាត្រា ៣០៥ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ ។

ដីកា​មិន​ឃុំខ្លួន​បាន​សម្រេច​ឲ្យ​ជន​ត្រូវ​ចោទ​គោរព​កាតព្វកិច្ច​ដូច​ខាងក្រោម​នេះ ៖ –
១- ក​. មិន​ត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ ។
ខ​. មិន​ត្រូវ​ផ្លាស់​ប្តូរ​ទីលំនៅ​ដោយ​គ្មា​ប​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​។
គ​. ត្រូវ​ចូល​មក​បង្ហាញខ្លួន​នៅ​ពេល​មាន​ដីកា​កោះហៅ​របស់​ចៅក្រម​ស៊ើបសួរ ។
ឃ​. ត្រូវ​ចូល​បង្ហាញខ្លួន​តាម​កាលកំណត់​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​ក្នុង​មួយ​ខែ​ម្តង រៀងរាល់ថ្ងៃ​សុក្រ នៃ​ស​ប្តា​ហ៍​ទី​៤​។

២- បើសិនជា​ជន​ត្រូវ​ចោទ​គេចវេស ដោយ​ចេតនា​ពី​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​អាច​សម្រេច​ឲ្យ​ឃុំខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន​បាន​។

សូម​រម្លឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៣ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចាប់​បញ្ជូន​ខ្លួន​ស្ត្រី​ម្នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី បរិ​.​ហារ​បង្កាច់​កេរ្តិ៍ មិន​រាងចាល និង​ញុះញង់​ឲ្យ​មានការ​រើសអើង ប្រព្រឹត្ត​តាម​បណ្តាញ​សង្គម​។

ស្ត្រី​ខាងលើ​រូប​នោះ​មានឈ្មោះ សេង ថៃ​មា​រា អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​សួស្តី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ហើយ​ចំពោះ​ដើមចម​នៃ​ការ​ចាប់​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២១ ឈ្មោះ សេង ថៃ​មា​រា បាន​បង្ហោះ​សារ​ជេរ​ប្រមា​.​ថ​បរិ​.​ហារ​បង្កាច់​កេរ្តិ៍​ទៅ​លើ​បុគ្គល​ម្នាក់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ ដោយ​ចោទប្រកាន់​ថា​« គ្លីនិក​បុគ្គល​ដែល​ស្ថិត​នៅ​សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ នោះ បាន​ស​ម្លា​.​ប់​កូន​ក្មេង សូម​ឲ្យ​បងប្អូន​គ្រប់​ៗ​គ្នា​ឈប់​យក​កូន​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​គ្លីនិក​នោះ​ទៀត បើ​មិន​ចង់​ស្តាយក្រោយ​»​។

អង្គហេតុ​ដូច​បាន​រៀបរាប់​ខាងលើ​នេះ ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ភាគី​ម្ខាង​ទៀត ដែល​មិនមែន​ជា​ការ​ពិត និង​គ្មាន​ភស្តុ​តាង​គ្រប់គ្រាន់ ដោយ​ជនសង្ស័យ​មានគំនិត​ទុច្ច​រិត​ដោយ​ចេតនា ដើម្បី​បរិ​.​ហារ​កេរ្តិ៍​លើ​អ្នក​ដទៃ​ម្តង​ហើយ​ម្តងទៀត​មិន​រាងចាល បើ​ទោះបី​មានការ​ប្រមា​.​ថ​ពី​ភាគី​ដើមបណ្តឹង​ក៏​ដោយ ដែល​ទ​ង្វើ​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ម្ខាង​នោះ សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​ជន​ត្រូវ​ចោទ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ