ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប្រដាល់​ថៃ​ ត្រៀម​ហាមឃាត់​គ្រប់​ប្រទេស​សមាជិក​បញ្ជូន​អត្ត​ព​លិ​ក​ទៅ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ស៊ី​ហ្គេ​ម​៖ សហព័ន្ធ​កីឡាប្រដាល់​អន្តរជាតិ ឬ IFMA ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ហាមប្រាម​គ្រប់​

ស៊ី​ហ្គេ​ម​៖ សហព័ន្ធ​កីឡាប្រដាល់​អន្តរជាតិ ឬ IFMA ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ហាមប្រាម​គ្រប់​ប្រទេស​ដែល​ជា​សមាជិក​បញ្ជូន​ក្នុ​ង​ការ​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​ទៅ​ចូលរួម​ការ​ប្រកួត​វិញ្ញាសារ​កីឡា​ប្រដាល់​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​កម្ពុជា ក្រោម​មូលហេតុ​ថា​ជា​ក្បូន​ច្បាប់​ប្រកួត​តែ​មួយ​ជា «Muay Thai» ប៉ុន្តែ​ម្ចាស់ផ្ទះ​ដាក់​ឈ្មោះ​ថា «Kun Khmer គុន​ខ្មែរ​» ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ការ​សែត​ថៃ Thairath​។

កន្លង​មក​តាម​បទ​ប្បញ្ញត្តិ​នៃ​ស៊ី​ហ្គេ​ម​ប្រភេទ​កីឡាប្រដាល់​បាន​ចែង​ថា ប្រដាល់​គុន​ខ្មែរ និង​ប្រដាល់សេរី​ក្នុង​ស៊ី​ហ្គេ​ម ត្រូវ​តែ​ប្រើ​ឈ្មោះ​«Muay Thai»​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​គឺ ក្បួនច្បាប់​នៃ​កីឡាប្រដាល់​គុន​ខ្មែរ និង Muay Thai គឺ​ស្ទើ​តែ​ដូច​គ្នា​បេះ​ដាក់​។ ក្រោម​ហេតុផល​នេះ​ធ្វើ​ឲ្យ​សហព័ន្ធ Muay Thai អន្តរជាតិ ឬ IFMA មិន​យល់​ស្រប​ថា​ត្រូវ​ប្តូរ​ឈ្មោះ​កីឡា​មក​គុន​ខ្មែរ​ឡើយ ហើយ​ប្រកាស​ថាបើ​ប្រទេស​ណា​ដែល​ជា​សមាជិក​បញ្ជូន​អត្ត​ពលិកម​ក​ដើម្បី​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា ត្រូវ​បាន​ហាមឃាត់​ពី​ការ​ប្រកួត​ដែល​ត្រូវ​បាន​អនុម័ត​ដោយ IFMA ។

សម្រាប់​ការ​បញ្ចប់​ការ​សម្រេច​ចុង​ក្រោយ​នៃ​វិញ្ញ​សារ​កីឡាប្រដាល់​សេរី ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​នេះ រំពឹង​ថា​នឹង​អាច​សន្និដ្ឋាន​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ថា​ក្នុង​ចំណោម ៣៧​ប្រភេទ​កីឡា​នឹង​មានការ​កើនឡើង ឬ​ថយ​ចុះ​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ប្រភេទ​នីមួយ​ៗ​ម្តងទៀត ឬ​អត់ ព្រោះ​ថ្ងៃនេះ​នឹង​មានការ​ប្រជុំ​របស់​គណៈកម្មការ​រៀបចំ​កីឡា​ស៊ី​ហ្គេ​ម​។ ហើយ​សម្រាប់​ប្រភេទ​កីឡា​ប្រភេទ​នីមួយ​ៗ​ត្រូវ​មាន​យ៉ាង​ហោច​ណាស់ ៤ ប្រទេស​ចូលរួម​ប្រកួត ក្នុង​ចំណោម​សមាជិក​ទាំង​១១ ក្នុង​តំបន់​៕ (ដោយ ៖ ភឿង ភារៈ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ