ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កៀក​ចូល​ឆ្នាំ​ប្រពៃណី​ចិន​! តារា​៦​ដួង តុបតែង​កាយ​បែប​ចិន​ស្រស់​ស្អាត​មិនធម្មតា​ទេ

1 ឆ្នាំ មុន
  • ភ្នំពេញ

កាន់តែ​កៀក​ចូល​ឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម បាន​ចូល​មក​ដល់ ស្រាប់តែ​តារា​ប្រុស​ទាំង​អស់នេះ ស្លៀក​សម្លៀក​បំពាក់​បែប​ចិន មើលទៅ​ស្រស់​ស្អាត​គួរ​អោយ​គយគន់​

រាជធានី​ភ្នំពេញ ៖ កាន់តែ​កៀក​ចូល​ឆ្នាំ​ប្រពៃណី​ចិន និង​វៀតណាម បាន​ចូល​មក​ដល់ ស្រាប់តែ​តារា​ប្រុស​ទាំង​អស់នេះ ស្លៀក​សម្លៀក​បំពាក់​បែប​ចិន មើលទៅ​ស្រស់​ស្អាត​គួរ​អោយ​គយគន់​។

ប្រាកដ​ណាស់ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ ដោយនៅ​ពេល​មិនយូរ​នោះ​ទេ សម្រាប់​បងប្អូន​ដែល​ជាប់​ខ្សែស្រឡាយ​ចិន និង​វៀតណាម​។

ជា​ការ​កត់សម្គាល់ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម បាន​ខិតចូល​មក​ដល់ ស្រាប់តែ​តារា​ប្រុស​ស្រី​ឆ្នើម​ប៉ុន្មាន​ដួង​នេះ បាន​រៀបចំខ្លួនប្រាណ​ដោយ​ការ​ស្លៀក​សម្លៀក​បំពាក់​បែប​ចិន ដើម្បី​យក​ហេង​ៗ នៅ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី ជា​ពិសេស​ការ​ទទួលយក​នូវ​អ្វី​ដែល​ថ្មី​ៗ ល្អ​ៗ សម្រាប់​គ្រួសារ​។

១- តារា​សម្តែង​ពហុ​ជំនាញ លោក ប៉ែន ចំ​រ៉ុ​ង ដោយ​តារា​រូប​នេះ បាន​បង្ហោះ​នៅ​គណនី​ហ្វេ​ស​ប៊ុ​ករប​ស់លោក ដោយ​បាន​រៀបរាប់​ថា កុងស៊ី​ហ្វា​ឆាយ អម​ជាមួយ​រូបភាព​ត្រជាក់​ភ្នែក​នៅ​ការ​សម្លៀក​ពាក់​បែប​ចិន លាយឡំ​ជាមួយ​ទឹកមុខ​ញញឹម​យ៉ាង​ពព្រាយ ដើម្បី​អបអរ​ទទួល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ​។ បើ​ទាក់ទង​ជាមួយ​សិល្បៈ​វិញ តារា​រូប​នេះ ហាក់ដូចជា​មានការ​មមាញឹក​ច្រើន​ជាមួយ​ការងារ​របស់​ខ្លួន​។

២- ពិធី​ការិនី​ឆ្នើម អ្នក​នាង គង់ សុ​ជាតិ ដោយ​តារា​ស្រី​ឆ្នើម​រូប​នេះ ក៏​បាន​គ្រង​ឈុត​ប្រពៃណី​ចិន​បុរាណ​បែប​អភិជន ដោយ​ពាក់​ជាមួយ​គ្រឿងអលង្ការ​ពេជ្រ​ដ៏​ប្រណីត​ៗ និង​ម៉ូត​ថ្មី​សន្លាង​ថែម​ទៀត​ផង​។ គួរ​អោយ​កត់សម្គាល់ តារា​ស្រី​រូប​នេះ ដាក់​មួយ​ឈុត​នេះ ធ្វើ​អោយ​អ្នកគាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់​នោះ​ឡើយ​។

៣- អ្នក​នាង ខាត់ សុ​ឃី​ម ដោយ​តារា​ស្រី​ឆ្នើម​រូប​នេះ បាន​ថតរូប​ជុំ​គ្នា​ជាមួយ​គ្រួសារ​តែ​ម្តង ដើម្បី​ទទួល​ឆ្នាំ​ថ្មី​នៅ​អ្វី​ដែល​ល្អ ទទួល​លាភ​ជ័យ សំណាងល្អ​សម្រាប់​គ្រួសារ​។ ជា​ការ​កត់សម្គាល់ តារា​ស្រី​រូប​នេះ​បាន​ស្លៀក​សម្លៀក​បំពាក់​បែប​ចិន​ទាំង​គ្រួសារ​តែ​ម្តង ប៉ុន្តែ​អម​ជាមួយ​ឈុត​ពណ៌​ស្វាយ​ឆ្នូត ដោយ​មើល​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​មួយ​បែប​ដែរ​។ លើស​ពី​នេះ តារា​ពហុ​ជំនាញ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​បាន​សរសេរ​សារ​ជូនពរ​មហាជន ដោយ​លើក​ឡើង​ថា នាង​ខ្ញុំ និង​ក្រុម​គ្រួសារ​តូច​របស់ខ្ញុំ សូម​ជូនពរ បងប្អូន​រកស៊ី​មានបាន កុងស៊ី​ហ្វា​ឆាយ​។

៤- កញ្ញា លី អ៊ី​វា​ធី​ណា ប្រាកដ​ណាស់ តារា​ស្រី​ស្រស់​រូប​នេះ ជា​កូនកាត់​ចិន ដូច្នេះ​ទាក់ទង​ជាមួយ​ទ​ម្លៀ​ម​ទម្លាប់​បែប​ចិន តារា​ស្រី​រូប​នេះ​ពិត​បាន​ចេះ​ដឹង​ច្រើន​នៅ​ក្នុង​ការ​ទទួល​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ​។ ប្រាកដ​ណាស់ បងប្អូន​អ្នកគាំទ្រ​ពិតជា​បាន​ស្តា​ប់រួម​មក​ហើយ​នៅ​ទឹកដម​សម្លេង​របស់​តារា​ស្រី​រូប​នេះ ជាមួយ​ការ​បកស្រាយ​នៅ​បទ​ចិន ដោយ​តារា​រូប​នេះ​ធ្វើការ​មក​ស្រាយ​បាន​យ៉ាង​ល្អ និង​មាន​សូរសៀង​ពីរោះ​រណ្តំ​ចិត្ត​មហាជន​តែ​ម្តង​។

៥- តារា​ស្រី អ្នក​នាង ហង្ស សុជាតា តារា​ស្រី​ដែល​មិន​ចេះ​សោះ អ្នក​នាង ហង្ស សុជាតា ក៏​បាន​ស្លៀកពាក់​បែប​ចិន មាន​ពណ៌​ក្រហម​ស្រស់​ឆ្អិនឆ្អៅ អម​ជាមួយ​រ៉ូ​ប​វែង ប៉ាក់​រូប​ហង្ស​លម្អងផ្កា​សួគ៌ ដោយ​មើលទៅ​គួរ​អោយ​គយគន់ មាន​ភាព​ថ្លៃថ្នូរ នៅ​ក្នុង​ការ​គ្រង​ឈុត​មួយ​នេះ​។

៦- លោក ខាត់ វៃ​ហាំ​ង និង​កញ្ញា ស៊ី​ន យូ​ប៊ី​ន ដោយ​តារា​មួយគូ​នេះ បាន​បង្ហាញ​រូបភាព​ផ្អែម​ជាមួយ​គ្នា​ជាមួយ​សម្លៀក​បំពាក់​បែប​ចិន ដោយ​តារា​រូប​នេះ​ក៏​បាន​ភ្ជាប់​សារ​ដោយ​ពោល​ថា សម្រាប់​ចូល​ឆ្នាំ​ចិន​លើក​នេះ ដូច​ប្លង់​រឿង​ភាគ​ចិន​។ ប្រាកដ​ណាស់ តារា​មួយគូ​នេះ ហាក់ដូច​មមាញឹក​ជា​ខ្លាំង​ជាមួយ​ការ​សម្តែង​របស់​ខ្លួន បើ​ទោះបីជា​រវល់​យ៉ាងណា ក៏​អ្នក​ទាំង​ពីរ​ថតរូប​ដ៏​ស្រស់​ស្អាត​នេះ​ជូន​អ្នកគាំទ្រ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ