កក្រើកវិស័យបវរកញ្ញា! ស្រីស្រស់ លីវ ជីលី និងស្រីស្អាត ប៉ូគីមថេង សុតធីតា ប្រកាសប្រកួត Miss Supranational Cambodia 2023 ព្រមគ្នា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតម្ចាស់មកុដចំនួន២ដួង Miss Grand cambodia 2020 គឺកញ្ញា ប៉ូគីមថេង សុតធីតា និងកញ្ញា លីវ ជីលី បានរួមគ្នាធ្វើអោយហ្វេនៗមានភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយបានដាក់ពាក្យក្លាយជាបេក្ខភាពប្រកួត Miss Supranational Cambodia 2023។ នេះរឹតតែធ្វើអោយវេទិការបស់កម្មវិធីកាន់តែកក្រើក ព្រោះនៅសុខៗអតីតបវរកញ្ញាដែលគេទទួលស្គាល់ថា ជាជើងខ្លាំងមិនចាញ់គ្នា បែរជាមកប៉ះគ្នាលើឆាកតែមួយ ហើយដណ្តើមបានមកុដជាថ្មីម្តងទៀត ពិតជានឹកមិនដល់។
កញ្ញា ប៉ូគីមថេង សុតធីតា បានធ្វើអោយផ្ទុះការចាប់អារម្មណ៍ម្តងទៀតហើយ បន្ទាប់ពីធ្លាយដំណឹងថា នាងបានដាក់ពាក្យប្រកួតកម្មវិធីថ្មីមួយទៀតក្នុងនាមជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនផ្សេងៗទៀត។ នេះជាការចាប់ចិត្តមួយជាថ្មីម្តងទៀតហើយ ក្នុងវិស័យបវរកញ្ញា ដោយសារអតីតម្ចាស់មកុដនេះ គឺខ្លាំងមិនធម្មតាលើកម្រិតប្រឡងសម្រស់ ទាំងបទពិសោធន៍ គឺសម្បូរពេញខ្លួន។ នាងមិនត្រឹមតែមហាជនកម្ពុជាចាត់ថា ជាបវរកញ្ញាពូកែនោះទេ សូម្បីតែកាលឡើងប្រកួតដល់ក្រៅប្រទេសនៃប្រទេសថៃ បានជាប់ដល់វគ្គ១០រូបចុងក្រោយ ហើយឈ្នះពានប្រជាប្រិយភាពមួយទៀតផង។
អតីត Miss Grand Cambodia 2020 និងជាម្ចាស់ពាន ប្រជាប្រិយភាព លើឆាកអន្តរជាតិ នាង ប៉ូគីម ថេងសុតធីតា បានប្រកាសប្រកួតកម្មវិធីមួយទៀត ដែលជាកម្មវិធីធំលំដាប់មួយ លំដាប់ពិភពលោក Miss Supranational ។ រីឯស្រីស្អាត លីវ ជីលី វិញ ឃើញថា សុខៗក៏បានបង្ហាញឈ្មោះជាបវរកញ្ញាចូលរួមប្រជែងការងារ ធ្វើអោយអ្នកតាមដានរឹតតែចាប់ចិត្ត ព្រោះខ្លាញី២ ប៉ះគ្នាតែម្តង។

ជីលី ក៏ជាបវរកញ្ញាខ្លាំង និងសម្បូរបទពិសោធន៍លេងទឹកមុខ សម្តែងលើឆាក។ នាងមានភាពវិវត្តន៍ខ្លួនលឿន ក្រោយពេលទទួលមកុដ។ ជីលី បានសាងអោយវិថីបវរកញ្ញា Miss grand Cambodia មានការពេញនិយមឡើង បន្ទាប់ពីនាងទៅប្រកួតនៅប្រទេសថៃ ស្រាប់តែអាចជាប់២០ប្រទេសចុងក្រោយ ទាំងនាងទើបតែហ្វឹកហាត់រយៈពេលខ្លីប៉ុណ្ណោះ។
គេដឹងថា បន្ទាប់ពីកម្មវិធី ចក្រវាឡ និង Miss Grand គឺការប្រកួត Miss Supranational នេះឯងជាកម្មវិធីធំទាក់ទាញប្រជាពលរដ្ឋនានានៅជុំវិញពិភពលោក ក្នុងការតាមដានទស្សនា។ មូលហេតុនេះហើយទើបធ្វើអោយបេក្ខភាពនីមួយៗ សុទ្ធតែរើសយ៉ាងផ្ចិតផ្ចង់មិនចាញ់កម្មវិធី២ខាងលើនោះទេ។
គួរបញ្ជាក់ថា ម្ចាស់មកុដ Miss Supranational Cambodia 2022 ជាកញ្ញា អ៊ិន លក្ខិណា ដោយនាងមិនបានទទួលជោគជ័យលើឆាកអន្តរជាតិនោះឡើយ។ នេះជាក្តីសង្ឃឹមមួយទៀត ក្នុងកម្មវិធីខាងលើ ហើយក៏រំពឹងថា ម្ចាស់មកុដបានឈ្នះ នឹងបើកឆាកមួយនេះនាំលាភអោយកម្ពុជា នាពេលខាងមុខជាក់ជាមិនខាន។














ចែករំលែកព័តមាននេះ