ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កណ្ដុរ​ក្នុង​ចំការពោត​ឆក់​ខ្លួនឯង​ស្លា.ប់

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ទៅ​ឆក់​កណ្ដុរ នៅ​ក្នុង​ចំការពោត បាន​ឆក់​ខ្លួនឯង​ស្លា.ប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង​0៥​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ជាប់​លើ​ខ្សែលួស​រាយ ក្នុង​ចំការពោត ស្ថិត​នៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ទៅ​ឆក់​កណ្ដុរ នៅ​ក្នុង​ចំការពោត បាន​ឆក់​ខ្លួនឯង​ស្លាប់ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​កាលពី​ម៉ោង​0៥​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ជាប់​លើ​ខ្សែលួស​រាយ ក្នុង​ចំការពោត ស្ថិត​នៅ​ភូមិ​ព្រែក​តា​ដួង ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល ។ មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ អេ​ង ចាន់​ថា ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ណុ​ប គី​ម​ហៃ ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ ជា​រៀងរាល់ថ្ងៃ​នៅ​វេលា​ម៉ោងជាង​០៥​ល្ងាច ប្តី​របស់​គាត់​ឈ្មោះ អេ​ង ចាន់​ថា តែងតែ​ចេញពីផ្ទះ​ទៅ​ដីចំការ​ពោត ដើម្បី​ឆក់​កណ្ដុរ​ការពារ​មិន​ឲ្យ​ចូល​ស៊ី​ពោត​របស់​ខ្លួន ហើយ​ម៉ោងជាង​០៨​យប់ ទើប​ត្រលប់​មក​ផ្ទះ​វិញ​សម្រាក ហើយ​ដល់​ម៉ោង​០៤​ទៀប​ភ្លឺ ទើប ក្រោក​ទៅ​មើល​ឧបករណ៍​ឆក់​កណ្តុរ​វិញ ។

តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ហុង ខន អ្នក​ទៅ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​១៧ ខែកក្កដា ពេល​កើតហេតុ គាត់​បាន​កំពុង​ឆក់​កណ្តុរ​ការពារ​មិន​ឲ្យ​ចូល​ស៊ី​ពោត​របស់​ខ្លួន នៅ​ខាងកើត​ជិត​ដីចំការ​ពោត​របស់​ឈ្មោះ អេ​ង ចាន់​ថា (​ជន​រង​គ្រោះ​) រួចខ្លួន​បាន​បិទ​ឧបករណ៍​ឆក់ រួច​ដើរ​រើស​កណ្តុរ​តាម​ខ្សែលួស ពេល​នោះ​បានឃើញ​ភ្លើង​ហ្វារ ជន​រង​គ្រោះ​ចាំង​ឡើង​លើ​ត្រឹម​ចុង​ពោត មានការ​សង្ស័យ ក៏​ស្ទុះ​ទៅ​មើល ឃើញ​ឈ្មោះ អេ​ង ចាន់​ថា ដួល​ផ្កាប់មុខ​លើ​ខ្សែលួស ហើយ​ខ្លួន​ក៏​យក​ឫស្សី​រុញ​ខ្សែលួស​ចេញពី​ជន​រង​គ្រោះ ក៏​ឃើញ​នៅ​មាន​ចរន្ត​ភ្លើង ហើយ​រត់​មក​ដោះ​ក្រចាប់​អា​គុយ​ចេញ​នៅ​រោង​របស់​ជន​រង​គ្រោះ រួច​ទៅ​ធ្វើ​ចលនា​ដង្ហើម​ឲ្យ​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​មិន​មាន​ដង្ហើម បាន​ស្លាប់​បាត់​ទៅ​ហើយ ។ រួច​ក៏​ជិះ​ម៉ូតូ​ទៅ​ប្រាប់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ឲ្យ​បានដឹង និង​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ។

 

ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ មាន​ផ្នែក​ជំនាញ នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​បង្កើត​គណៈកម្មការ មាន​អាជ្ញាធរ​មូលដ្ឋាន ប៉ុស្តិ៍​នគរបាល​រដ្ឋបាល គ្រូពេទ្យ ផ្នែក​ជំនាញ និង​ក្រុម​គ្រួសារ​សព ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើការ​ពិនិត្យ​សាកសព​ជន​រង​គ្រោះ ឃើញ​ថា នៅ​លើ​ជើង​ខាងឆ្វេង​ពីក្រោម​ជង្គង់​ដល់​ភ្លៅ​មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ ទំហំ​ប៉ុន​ខ្សែលួស នៅ​លើ​ប្រអប់ជើង​ខាងឆ្វេង មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ​ទំហំ​ប៉ុន​ខ្សែលួស  នៅ​ម្រាមដៃ​ខាងស្តាំ​ផ្នែក​ខាងក្នុង​ម្រាមដៃ​មាន​ស្នាម​ឆេះ​ខ្លោច​ខ្មៅ​ទំហំ​ប៉ុន​ខ្សែលួស ចំនួន​៣​ម្រាម ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ទ្បើ​យ គឺ​ពិតជា​ត្រូវ​បាន​ខ្សែលួស ពី​ចរន្ត​ភ្លើង​អា​គុយ​កែ​ឆ្នៃ​ឆក់​កណ្ដុ ល បណ្តាល​ឲ្យ​ឆក់​ខ្លួនឯង ប្រាកដ​មែន ។

ក្រោយ​ការ​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ​ជន​រង​គ្រោះ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕