ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​ខេត្តពោធិ៍សាត់ ​នឹង​បើក​ដំណើរការ​លក់​នៅ​ចុងឆ្នាំនេះ

6 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ដើម្បី​គិតគូរ​អំពី​សុខភាព​ជា​ចម្បង និង​ចូលរួម​អភិ​វ​ឌ្ព្យ​ន៍​ខេត្ត​ឲ្យ​កាន់តែ​រីក​ចម្រើន ក៏​ដូច​ជា​ការ​ជួយ​រក​ទីផ្សារ​លក់​កសិផល​ជូន​ប្រជា​កសិករ​ផង​នោះ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ទំនាក់ទំនង​ជាមួយ​លោក​ឧកញ៉ា ភូ ពុ​យ នៅ​ខេត្តបាត់ដំបង មក​ធ្វើ​ផ្សារ​មួយ​នៅ​ខេត្តពោធិ៍សាត់ សម្រាប់​លក់​បន្លែ​គ្មាន​ជាតិ​គីមី ។ ផ្សារ​នេះ​មា​នទី​តាំងនៅ​ជាប់​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​ពោធិ៍​តា​គួ​យ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ បាន​សាងសង់​ជិត​រួច​ជា​ស្ថាពរ ហើយនឹង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ចូល​លក់ដូរ​អំឡុង​ចុងឆ្នាំ​២០១៧​នេះ ។

អ្នកកាន់ការ​ងារ​នៅ​ទីនោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ផ្សារ​បន្លែ​គ្មាន​ជាតិ​គីមី​នេះ មាន​ផ្ទៃដី​ធំ​ទូលាយ​ជាង​នៅ​ខេត្តបាត់ដំបង មាន​ផ្លូវ​ខ្វាត់ខ្វែង មានផ្ទះ​ល្វែង​ជុំវិញ​ផ្សារ មាន​បណ្ដាញទឹក​ភ្លើង និង​ប្រព័ន្ធ​លូ​តាម​ស្ដង់ដា​អនាម័យ និង​បរិស្ថាន ។ ផ្សារ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ដែល​លោក​ចង់បាន​ដើម្បី​ឲ្យ​បងប្អូន​ប្រជា​កសិករ​នៅ​តាម​ជនបទ​ដាំ​បន្លែ​ប្រើ​ជីធម្មជាតិ យក​មក​លក់​នៅ​ទី​នេះ ព្រោះ​សព្វថ្ងៃ​បន្លែ​ផ្លែ​ឈើ​ដែល​នាំ​ចូល​ពី​បរទេស​ពោរពេញ​ទៅ​ដោយ​ការ​ប្រើ​ជីគីមី ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​យ៉ាង​ខ្លាំង ។ លោក​ឲ្យ​ដឹង​ថា​ផ្សារ​លក់​បន្លែ​គ្មាន​ជាតិ​គីមី​នៅ​ខេត្តពោធិ៍សាត់​នេះ អាច​នឹង​រួចរាល់​ក្នុង​រយៈពេល​មួយ​ខែ ឫ​ពីរ​ទៀត បើក​លក់​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​ផ្ដល់​ឱកាស​ឲ្យ​ប្រជា​កសិករ​លក់​ក្នុង​រយៈពេល​៥​ឆ្នាំ ដោយ​ឥត​គិតថ្លៃ ។

នៅ​ពេល​ចុះ​មូលដ្ឋាន​ម្ដង​ៗ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម តែងតែ​ផ្សព្វផ្សាយ​អំពី​ផ្សារ​បន្លែ​នេះ​ព្រមទាំង​បាន​ជំរុញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​នាំ​គ្នា​ដាំ​បន្លែ​គ្រប់មុខ​ទាំង​បន្លែ​ស្លឹក បន្លែ​ផ្លែ និង​បន្លែ​មើម ដោយ​ប្រើ​ជីធម្មជាតិ​ដើម្បី​យក​មក​លក់​បាន​លុយ​ដោះស្រាយ​ជីវភាព​គ្រួសារ ។ បើសិនជា​បងប្អូន​ដាំ​បាន​ច្រើន​លើស​ពី​តម្រូវការ​ក្នុង​ខេត្ត នោះ​នឹង​ត្រូវ​ចែកចាយ​ដល់​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ទូ​ទាំង​ប្រទេស​ទៀត ព្រោះ​សព្វ​ថ្ងៃនេះ អ្នក​ទទួលទាន​ដែល​ក្រុម​គ្រួសារ​របស់​គេ​មាន​ជីវភាព​គ្រាន់​ធូរធារ​នោះ គេ​គិត​អំពី​បញ្ហា​សុខភាព​ខ្លាំង​ណាស់ និង​មានការ​ប្រុង​ប្រយ័ត្ន​បំផុត​ចំពោះ​បន្លែ​ផ្លែ​ឈើ ដែល​នាំ​ចូល​ពី​បរទេស​ផ្ទុក​ដោយសារ​ធាតុគីមី ។

គេ​បាន​រំពឹង​ថា នៅ​ពេល​ផ្សារ​របស់​លោក​ឧកញ៉ា ភូ ពុ​យ នេះ​ដំណើរការ​ទៅ បងប្អូន​ប្រជា​កសិករ​ខេត្តពោធិ៍សាត់ នឹង​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ ព្រោះ​មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់ ហើយ​ពេល​នោះ​ពួក​គាត់​ប្រាកដជា​សប្បាយ​ដាំ​ដុះ​សប្បាយ​លក់​ធ្វើ​ឲ្យ​ជីវភាព​កាន់តែ​ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ នៅ​ពេល​យើង​នាំ​គ្នា​ដាំ​បន្លែ​ផ្លែ​ឈើ​បាន​ច្រើន និង​មាន​ទីផ្សារ​សម្រាប់​លក់ដូរ​នេះ នឹង​ជំរុញ​ឲ្យ​បងប្អូន​ប្រជា​កសិករ​យើង​កាន់តែ​ខិតខំ​ដាំ​ដុះ​បន្ថែម​ទៀត ដោយ​គ្មាន​ខ្លាច​នឿយហត់​ឡើយ ។ ពេល​នោះ​នឹង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក កាត់​បន្ថយ​ការ​ហូរ​ចូល​បន្លែ​ផ្លែ​ឈើ​ពី​ប្រទេស​ជិតខាង ដែល​ផ្ទុក​ដោយសារ​ធាតុគីមី ហើយ​ក្រុម​គ្រួសារ​ពិតជា​មាន​សុភមង្គល​ដោយសារ​ទទួល​បាន​ប្រាក់​ចំណូល​ជា​រៀងរាល់ថ្ងៃ ។ ទាំង​អស់នេះ​គឺជា​គោលបំណង​របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ និង​ថ្នាក់ដឹកនាំ​ខេត្ត ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​អភិ​វ​ឌ្ព្យ​ន៍​ខេត្ត​ឲ្យ​មានការ​រីក​ចំរើន ជួយ​រក​ទីផ្សារ​ជូន​ប្រជា​កសិករ និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ៕