ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ចំការ​ដំឡូង​ព្រួយបារម្ភ​ខ្លាច​អត់​ការងារ​ធ្វើ​ដោយសារ​តែ…​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ដែល​ចាប់​យក​ការងារ​ជា​កម្មករ​ចំការ​ដំឡូង​ធ្វើ​ជា​មុខរបរ​ទី​២​របស់​ខ្លួន​បន្ទាប់​ពី​ការងារ​ធ្វើស្រែ​ចំការ​កំពុង​តែ​មានការ​ព្រួយ​បារ​ម្ម​ណ៌​ជា​ខ្លាំង ដោយ​ខ្លាច​បាត់បង់​មុខរបរ​បន្ទាប់បន្សំ​មួយ​នេះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ម្ចាស់​ចំការ​ដំឡូង​ធំ​ៗ​ជា​ច្រើន​នៅ​ស្រុក​កំចាយមារ​បាន​នាំ​គ្នា​ឈប់​ដាំដំឡូង​ស្ទើរតែ​អស់​ទៅ​ហើយដោយ​សារ​តែ​តម្លៃ​ដំឡូង​ធ្លាក់​ចុះថោក​ខ្លាំង​ពេក​ធ្វើ​មិន​ចំណេញ​ហើយ​ថែម​ទាំង​ខាតដើម​ទៀត ។ បើ​គ្មាន​ចំការ​ដំឡូង ពួក​គាត់​ក៏​គ្មាន​ការងារ​ធ្វើ​ដែរ​បញ្ហា​នេះ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គាត់​ព្រោះ​ការងារ​នេះ​បាន​ផ្តល់​នូវ​ចំណូល​មួយ​ផ្នែក​ធំ​បន្ទាប់​ពី​ការងារ​ស្រែ​ចំការ ។

ជុំវិញ​បញ្ហា​នេះ ខាង​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ឆ្លើយ​ដូច​គ្នា​ថា គឺ​មិន​មាន​វិធានការ​ណាមួយ អាច​ជួយ​ដោះស្រាយ​បាន​នោះ​ទេ គឺ​មាន​តែ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​លៃលក​ដោះស្រាយ​ខ្លួនឯង​តាម​សមា​ជី​វោ​រៀង​ៗ​ខ្លួន​ទៅ អត់​ការងារ​ដាំដំឡូង​នាំ​គ្នា​ទៅ​រក​ការងារ​ចិញ្ចឹមសត្វ ឬ​ការងារ​អ្វី​ផ្សេង​ៗ​ធ្វើ​វិញ​ទៅ ៕