ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងអី! អត់ដោះស្រាយ​… បិទផ្លូវអត់ឱ្យធ្វើដំណើរបាន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​៣០ ក្នុងភូមិ​៣០ ឃុំ​តា​ក្រី ស្រុក​កំ​រៀង មាន​ប្រជាពលរដ្ឋ​ប្រមាណ​១៣០​នាក់ ក្នុង​នោះ​មាន​ទាំង​រថយន្ត​, គោ​យន្ត និង​ត្រាក់ទ័រ​២៣​គ្រឿង​នាំ​គ្នា​ជិះ​មក​បិទផ្លូវ​មិន​ឱ្យ​អ្នក​ដំណើរ​អាច​ឆ្លងកាត់​បាន ដើម្បី​តវ៉ា​សុំ​ការ​អន្តរាគមន៍​ពី​លោក​អភិបាលស្រុក​កំ​រៀង ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ខាងលើ គឺ​ក្នុង​គោលបំណង​សុំ​ឱ្យ​លោក​អភិបាលស្រុក​កំ​រៀង​ជួយ​ដោះស្រាយ ដោយ​​សុំ​ទាមទារ ទី​១-​សុំ​ឱ្យ​ពោត​តម្លៃ​៣,៥​បាត​(​តម្លៃ​ថេរ​) ទី​២-​សុំ​ឱ្យ​ច្រក​យក​តម្លៃ​តាម​រដ្ឋ​កំណត់ ទី​៣-​សុំ​ឲ្យ​រដ្ឋ​ត្រួតពិនិត្យ​ជញ្ជីង​តាម​សាយ​ឡូ និង​ទី​៤-​សុំ​ឲ្យ​មាន​ថៅកែ​ច្រើន​ចូល​ទិញ កុំឱ្យ​មាន​តែ​មួយ​ទិញ​តម្លៃ​ថោក ។

ទោះបីជា​យ៉ាងណា មក​ទល់​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ណាមួយ​ឡើយ ខណៈ​ពលរដ្ឋ​ក៏​មិន​ព្រម​បើកផ្លូវ និង​រំសាយ​វិញ​ដែរ​។