ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា យុវជនម្នាក់ដែលបានគំរាមបាញ់សម្លាប់នាយករដ្ឋមន្ត្រីកម្ពុជា មានឈ្មោះនៅលើ Facebook ពេជ្រ រដ្ឋា (Pich Roth Tha) ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុឃាត់ខ្លួន និងត្រៀមបញ្ជូនទៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែននៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៣ កក្កដា នេះ ។
គួរបញ្ជាក់ថា ការឃាត់ខ្លួន គឺធ្វើបន្ទាប់ពីជននេះបានបង្ហោះសារតាមហ្វេសប៊ុកគំរាមបាញ់សម្លាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។ នេះបើយោងតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។


ចែករំលែកព័តមាននេះ