តើពាក់មួកសុវត្ថិភាពឬមួកធម្មតាធ្វើឱ្យទំពែកក្បាលឬ ?
វាពិតជាពិបាកទទួលយកណាស់នៅពេលមនុស្សប្រុសសម្រេចចិត្តមិនពាក់មួកសុវត្ថិភាព រីឯមូលហេតុដែលពួកគេមិនពាក់ គឺពួកគេជឿថា ការពាក់មួកសុវត្ថិភាពរយៈពេលយូរបណ្តាលឱ្យក្បាលទំពែក ។

នេះគឺជាជំនឿមិនត្រឹមត្រូវមួយដូចជាជំនឿ ផ្សេងៗទៀតទាក់ទងនឹងមូលហេតុធ្វើឲ្យទំពែកក្បាលចំពោះបុរសមួយចំនួន ។ លោកវេជ្ជបណ្ឌិត Sah Gaurang Krishna គ្រូពេទ្យឯកទេសវះកាត់ដាំសរសៃសក់ និងជាអ្នកពិគ្រោះយោបល់ទាក់ទងនឹងបញ្ហាស្បែកបានបញ្ជាក់យ៉ាងច្បាស់ថា ការពាក់មួកសុវត្ថិភាព មួកធម្មតា ឬឧបករណ៍ផ្សេងទៀតដែលពាក់លើក្បាលមិនទាក់ទងទៅនឹងការជ្រុះសក់ ឬទំពែកក្បាលទេ ។
ការសន្មតទូទៅបំផុតគឺថា ឧបករណ៍ពាក់លើក្បាល ឬមួកសុវត្ថិភាពទប់ស្កាត់ការដកដង្ហើមរបស់ស្បែកក្បាល ហើយដោយសារតែការខ្វះការផ្គត់ផ្គង់អុកស៊ីសែន វានឹងធ្វើឲ្យអ្នកជ្រុះសក់។ ទោះបីជាយ៉ាងណាក្តី ឫសសក់មិនពឹងផ្អែកលើខ្យល់ដើម្បីទទួលបានអុកស៊ីសែនទេ ។ វាទទួលបានអុកស៊ីសែនពីលំហូរឈាម ។ ដូចជាការចងសក់តឹងខ្លាំង ឬម៉ូដសក់មួយចំនួនអាចជាមូលហេតុនៃជំងឺទំពែកចំពោះស្ត្រី ។ ការពាក់មួកសុវត្ថិភាព ឬឧបករណ៍ពាក់លើក្បាលដែលតឹងខ្លាំង អាចរំខានដល់ដំណើរឈាមរត់ និងអាចបង្កឱ្យមានការជ្រុះសក់ ។
មួកសុវត្ថិភាព ឬមួកធម្មតាដែលកខ្វក់អាចនាំឱ្យមានការឆ្លងមេរោគដល់ស្បែកក្បាលដែលអាចជាមូលហេតុនៃការជ្រុះសក់របស់អ្នក ។ ដូច្នេះ ការណ៍ពិតការពាក់មួកសុវត្ថិភាព ឬមួកធម្មតាដែលស្អាតមិនមែនជាមូលហេតុនៃបញ្ហាទំពែកចំពោះបុរសទេ ៕
ចែករំលែកព័តមាននេះ