ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ និងផ្ទះ​ ដែលលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ជូនរដ្ឋវិញ សម្ដេចតេជោ ហ៊ុន សែន សម្រេចផ្តល់ទៅឲ្យ គ.ជ.ប

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សម្រេច​ផ្ដល់ ដី និង​ផ្ទះ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា បាន​សម្រេច​ផ្ដល់ ដី និង​ផ្ទះ ដែល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ ដែល​លោក គង់ គាំ បាន​ស្ម័គ្រចិត្ត​ប្រគល់​ត្រឡប់​ជូន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​វិញ ទៅ​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដើម្បី​ប្រើប្រាស់​ធ្វើ​ជា​ទីស្នាក់ការ​របស់ គ​.​ជ​.​ប នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដី​ពី លទ្ធផល នៃ​សម័យប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី ថ្ងៃ​សុក្រ ទី​១៣ ខែមករា ឆ្នាំ​២០២៣ ។

សូម​ជម្រាប​ថា លោក គង់ គាំ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣ បាន​ផ្ញើ​លិខិត​មួយ​ទៅ​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​ទទួលស្គាល់​ថា លោក​ពិតជា​មិន​បាន​យល់​ពី​បែបបទ នៃ​ការ​សុំ​កាន់កាប់​ផ្ទះ និង​ដី ។ លោក គង់ គាំ ក៏​បាន​ប្រកាស​ផ្តល់​ដី និង​ផ្ទះ ស្ថិត​នៅ​ផ្លូវ​សុធារស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជូន​រដ្ឋ​វិញ ដោយ​ស្ម័គ្រចិត្ត ក្រោម​ហេតុផល​ថា កុំ​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​ខាត​ពេលវេលា​ស្រាវជ្រាវ និង​ដើម្បី​បញ្ចប់​ករណី​នេះ​បាន​ឆាប់រហ័ស ។ ហើយ​ការ​ស្ម័គ្រចិត្ត​នេះ ក៏​នឹង​មិន​មានការ​កែប្រែ​នោះ​ដែរ ។

បន្ទាប់​មក​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក នា​យប់​ថ្ងៃ​ទី​១២ មក​រា យ៉ាង​ដូច្នេះ​ថា ៖ «​ទីបំផុត ដី​និង​ផ្ទះ ដែល​ជា​សម្បត្តិ​រដ្ឋ ត្រូវ​បាន​លោក គង់ គាំ និង​ភរិយា ផ្តិត​មេដៃ​ប្រគល់​ជូន​រដ្ឋ​វិញ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ជាមួយ​លោក គង់ គាំ និង​គ្រួសារ រយៈពេល​៣​ម៉ោង​កន្លះ​។ កុំ​ឲ្យ​យប់​យូរ សុបិន​ច្រើន​ខ្ញុំ​សម្រេច​មិន​ប្តឹង​បន្ត​ទៀត​ទេ គឺ​បញ្ចប់​ត្រឹម​ការ​ប្រគល់​ផ្ទះ​នេះ​ជូន​ក្រសួងការបរទេស ដែល​អាច​ធ្វើ នា​ស​ប្តា​ហ៍​ក្រោយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ