ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រង់ចាំភាគបន្ត… ស្គាល់​ក្លិនអ្នកបា.ញ់​១០គ្រាប់យប់មិញហើយ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ផ្ទុះអាវុធ​ជិត​១០​គ្រាប់ ស្ថិតត្រង់​​ចំណុច​កែង​ផ្លូវ​លេខ​៥៥​ និង​​២៤២ ទល់​មុខ​ទី​ស្នាក់ការ​ស​ហភាព​សហព័ន្ធ​អ្នក​សា​ព័ត៌មាន​កម្ពុជា​(​សស​សក​) ​​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​​កាលពី​យប់​នោះ ត្រូវ​​បាន​នាយ​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា ករណី​ផ្ទុះអាវុធ​ជិត​១០​គ្រាប់ ស្ថិតត្រង់​​ចំណុច​កែង​ផ្លូវ​លេខ​៥៥​ និង​​២៤២ ទល់​មុខ​ទី​ស្នាក់ការ​ស​ហភាព​សហព័ន្ធ​អ្នក​សា​ព័ត៌មាន​កម្ពុជា​(​សស​សក​) ​​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​​កាលពី​យប់​នោះ ត្រូវ​​បាន​នាយ​ឧត្តម​សេនីយ៍​​ ជួន សុវណ្ណ អគ្គ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឱ្យ​​​កោះ​សន្តិភាព​​ដឹង​​នាព្រឹក​ថ្ងៃទី​០៨ កក្កដា នេះថា សមត្ថកិច្ច​ជំនាញ​​បាន​​កំណត់​ស្គាល់​អត្តសញ្ញាណ​​ខ្មាន់​កាំភ្លើង ​​ដែល​បាញ់​យ៉ាង​អនាធិបតេយ្យ​នោះ​​ហើយ ដោយ​​​​​​កំពុង​​តាម​​ប្រមាញ់រក​ ។

គួរបញ្ជាក់ថា​ កាលពី​វេលា​ម៉ោង​១០​ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៧ កក្កដា​ មាន​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Lexus RX330 បាន​ដក​កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅ​ក្បែរ​ទីស្នាក់ការ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​សស​សក​) បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​​កណ្តាល​យប់​ដល់​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។  សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ដឹងថា  ករណី​នេះ​មិន​ទាន់​ដឹង​មាន​រឿង​អ្វី​នោះ​ទេ ដោយ​បុរស​នោះ​បាន​បើករថយន្ត​មក​ដល់​ចំណុច​ផ្លូវ​លេខ​៥៥ កែង​និង​ផ្លូវ​២៤២ ទីស្នាក់ការ​សហភាព​សហព័ន្ធ​អ្នក​សា​ព័ត៌មាន​កម្ពុជា​(​សស​សក​) ​ក៏​បាន​ដក​កាំភ្លើង​បាញ់​តែ​ម្តង ។​

បើ​តាម​​អាវុធហត្ថ​ខ​ណ្ឌ​ដូន​ព​ញ ​ដែល​បាន​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​រថយន្ត​ដែល​ផ្ទុះអាវុធ​ខាងលើ​​​ថា រថយន្ត​បង្ក​ម៉ាក​Lexus RX330 ពណ៌​ឈាម​ជ្រូក ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-5981 ។