ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង​យូរ​មក​ហើយ​ទីបំផុត ពៅ លី​ដា និង​ប្អូនប្រុស ធ្វើបុណ្យ​បច្ច័យបួន​ចម្រើន​ព្រះ​ជន្ម​ដល់​អ្នក​មានគុណ​សម​តាម​ប្រាថ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្ដែង ពៅ លី​ដា និង​ប្អូនប្រុស​នាង​លោក ពៅ ពិសិដ្ឋ និង​កញ្ញា ពៅ មក​រា បាន​រៀបចំ​ធ្វើបុណ្យ​បច្ច័យបួន​ចម្រើន​ព្រះ​ជន្ម ស្រោចស្រព​ព្រះ​សុគន្ធវារី និង​ឆាក​មហា បង្សុកូល ជូន​ឧបាសិកា ហ៊ែ​ល គឹ​ម​យ៉េ​ត​, លោក​ឪពុកធំ អោ​ក មឿ​ន​, អ្នក​ម្ដាយ ឈិ​ត សា​រ៉ាត់ ហៅ​ស្រី និង​ឧទ្ទិស​មហាកុសល​ដល់​ញាត្តិ​មិត្ត​ទាំង​៧​សន្ដាន ដែល​ពិធី​នេះ​

រាជធានី​ភ្នំពេញ ៖ តារា​សម្ដែង ពៅ លី​ដា និង​ប្អូនប្រុស​នាង​លោក ពៅ ពិសិដ្ឋ និង​កញ្ញា ពៅ មក​រា បាន​រៀបចំ​ធ្វើបុណ្យ​បច្ច័យបួន​ចម្រើន​ព្រះ​ជន្ម ស្រោចស្រព​ព្រះ​សុគន្ធវារី និង​ឆាក​មហា បង្សុកូល ជូន​ឧបាសិកា ហ៊ែ​ល គឹ​ម​យ៉េ​ត​, លោក​ឪពុកធំ អោ​ក មឿ​ន​, អ្នក​ម្ដាយ ឈិ​ត សា​រ៉ាត់ ហៅ​ស្រី និង​ឧទ្ទិស​មហាកុសល​ដល់​ញាត្តិ​មិត្ត​ទាំង​៧​សន្ដាន ដែល​ពិធី​នេះ​រៀបចំ​កាលពី​ថ្ងៃ​ទី​៥​ខែមករា ឆ្នាំ​២០២២ នៅផ្ទះ​លេខ​២០-២២ ស្ថិត​ក្នុង​បុរី​ជីព​ម៉ុង ផ្លូវ​ជា​សុ​ផា​រ៉ា​(៥៩៨) សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ស្រី​ស្អាត ពៅ លី​ដា បាន​ឲ្យ​ដឹង​ថា នាង​សប្បាយចិត្ដ​ណាស់​បាន​ធ្វើបុណ្យ​ជូន​អ្នក​មានគុណ​ដែល​ពិធី​នេះ​ធ្វើ​ទៅ​តាម​ក្បួនខ្នាត​ត្រឹមត្រូវ​ទាំងអស់ អត់​មាន​រំលង​ត្រង់​ចំណុច​ណា​នោះ​ទេ​។ តារា​សម្ដែង​រូប​ស្រស់​រូប​នេះ​ថា ការ​គម្រោង​ធ្វើបុណ្យ​នេះ​មាន​ជា​យូរ​ខែ​មក​ហើយ តែ​ការ​សម្រេច​គឺ​ទើបតែ​រយៈពេល​១​ខែ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ហើយ​ក្នុង​នាម​សិល្បករ​ម្នាក់​នាង​សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ថា «​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​» គឺ​ល្អ​បំផុត ព្រោះ​បើ​អ្នក​មានគុណ​យើង​ដេក​ដួល​ញ៉ាំ​លែង​បាន​ហើយ ទើប​ធ្វើបុណ្យ​គឺ​មាន​ន័យ​ថា​យឺត​ពេល​ទៅ​ហើយ អ៊ីចឹង​បើ​ចង់​សងគុណ​ពួក​គាត់​គួរ​ធ្វើ​អ្វី​ដែល​ល្អ​ៗ​ទាន់​គាត់​នៅ​ឃើញ​ស្ដាប់​បាន​ញ៉ាំ​ឆ្ងាញ់​។

ដោយឡែក លោក ពៅ ពិសិដ្ឋ វិញ ក៏​បង្ហាញ​អារម្មណ៍​រំភើប​ដែល​លោក​បាន​ធ្វើបុណ្យ​ឲ្យ​អ្នក​មានគុណ​សម្រេច​ដូច​បំណង​នា​ពេល​នេះ​ដែរ ដែល​លោក​អះអាង​ថា ពិធី​នោះ​បាន​រៀបចំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ទាំងអស់ ហើយ​ក៏​មាន​ពិធី​សុំ​ខមាទោស​ដល់​មានគុណ​ផង​ដែរ ប្រ​សិន​ណា​លោក​ក៏​ដូច​ជា​កូនចៅ​ធ្វើ​អ្វី​ខុសឆ្គង​។

លោក​ពិសិដ្ឋ ក៏​មិន​ខុស​ពី លី​ដា ដែរ ដោយ​បាន​ផ្ដាំ​ដល់​ប្អូន​ៗ​យុវវ័យ​ថា កុំ​ចាំ​ដល់​អ្នក​មានគុណ​ដេក​ក្រោក​លែង​រួច​ហើយ​ទើប​ចង់​ធ្វើបុណ្យ នោះ​គឺ​ហួសពេល​ហើយ ហេតុនេះ​លោក​ថា​ទោះ​រវល់​យ៉ាងណា​គួរតែ​ធ្វើ​ឬ​តបស្នង​ឲ្យ​ទាន់​ពេល​ដែល​អ្នក​មានគុណ​នៅ​ញ៉ាំ​ឆ្ងាញ់​ដើរ​បាន ស្ដាប់​ឮ គឺ​ដូច​ជា​លោក​បាន​ត្រៀម​រៀបចំ​ពិធី​នេះ​ជា​យូរ​ខែ​ណាស់​មក​ហើយ ទើបតែ​ពេល​នេះ​ធ្វើ​បាន​ដូច​បំណង​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍ ស្រស់ថ្លា​ក្នុង​ចិត្ត​។

ពៅ លី​ដា បន្ថែម​ថា ទាំង​រូប​នាង និង​ប្អូនប្រុស តាម​ពិត​ម្ដាយ​នាង​ចង់​ឲ្យ​ធ្វើ​ជា​តារាចម្រៀង​ទេ ប៉ុន្ដែ​ឱកាស និង​ពេលវេលា​ធ្វើ​ឲ្យ​នាង​និង​ប្អូន​ក្លាយជា​តារា​សម្ដែង ហើយ​ម្ដាយ​នាង​ក៏​សប្បាយចិត្ត​។ នាង​ថា បាន​ផ្អាក​ការងារ​សិល្បៈ​រយៈពេល​២​ឆ្នាំ ព្រោះតែ​ពត់​ធ្មេញ និង​កូ​វី​ដ​២​ឆ្នាំ សរុប​ខាត​ពេល​អស់​៤​ឆ្នាំ ប៉ុន្ដែ​ចាប់ពី​ពេល​នេះ​តទៅ នាង​ទទួល​ការងារ​សិល្បៈ​ដូច​ដើម​ឡើង​វិញ​ហើយ​។

ដោយឡែក​លោក ពៅ ពិសិដ្ឋ ដែល​ជា​តារា​សម្ដែង និង​ពិធីករ​ផង​នោះ​បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ថត​ភាពយន្ដ​បែប​ប្រវត្តិសាស្ដ្រ​មួយ​ឲ្យ​ហង្ស​មាស ប៉ុន្ដែ​មិន​ទាន់​បាន​ប្រាប់​ឲ្យ​ម្ដាយ​ដឹង​រឿង​នោះ​ទេ គឺ​ចាំ​ពេល​ភាពយន្ដ​នោះ​ចេញ​នឹង Surprise គាត់​តែ​ម្ដង​។ យ៉ាងណា លោក ពិសិដ្ឋ បាន​បង្ហើប​ថា ភាពយន្ដ​ដែល​លោក​មាន​មោទនភាព​ក្នុង​ការ​សម្ដែង​នោះ គឺ​រឿង «​ជ័យ​វរ្ម័ន​ទី​៧» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ