ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​គួរ​ខ្លាច​ណាស់… អ្នក​ចូល​សង្គ្រោះត្រូវតែ​ម៉ាស់ជា​ដាច់​ខាត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​​ផ្ទុះ​បំពង់​ឧស្ម័ន​​​​ម្យ៉ាងដែល​គេ​ស្គាល់​ថា ​ជា​ឧស្ម័ន​អាម៉ូញ៉ាក់បាន​ធ្លាយ​សាយ​ភាយ​​ចេញ​មក​​ក្រៅ បង្កភ្ញាក់ផ្អើល​ពលរដ្ឋ​ដែលរស់នៅ​ក្បែរ​នោះ​នាំ​គ្នា​រត់​ចេញ ព្រោះ​​វា​ជា​សារធាតុ​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​សុខ​ភាព

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណី​​ផ្ទុះ​បំពង់​ឧស្ម័ន​​​​ម្យ៉ាងដែល​គេ​ស្គាល់​ថា ​ជា​ឧស្ម័ន​អាម៉ូញ៉ាក់បាន​ធ្លាយ​សាយ​ភាយ​​ចេញ​មក​​ក្រៅ បង្កភ្ញាក់ផ្អើល​ពលរដ្ឋ​ដែលរស់នៅ​ក្បែរ​នោះ​នាំ​គ្នា​រត់​ចេញ ព្រោះ​​វា​ជា​សារធាតុ​មាន​ហានិ​ភ័យ​ខ្ពស់​ដល់​សុខ​ភាព ​កើត​ឡើងកាលពី​​វេលា​ម៉ោង០​៦​ព្រឹក​ថ្ងៃ​ទី​០៣ ​កក្កដា នេះ ​ស្ថិត​ក្នុង​ទីតាំង​​ផលិត​ទឹកកក​មួយ​កន្លែង ​​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុងភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

យោង​​ប្រភព​​ពី​បុរស​ម្នាក់​​ជា​អ្នកធ្វើការ​ក្នុង​ទីតាំង​ទឹកកក​ខាងលើ​​ថា នៅ​វេលា​កើតហេតុ​មិនដឹង​ថា​ មាន​រឿង​​អ្វី​ស្រាប់តែ​បំពង់​តូច​ដែល​​ភ្ជាប់​ទៅ​បំពង់​ឧស្ម័ន​ធំ​​បាន​ធ្លាយ បណ្តាល​ឱ្យ​​មាន​ឧស្ម័ន​សាយភាយ​ចេញ​មក​ក្រៅ​បន្តិច​ម្តង​ៗ រហូត​កាន់តែ​ច្រើន​ទៅ​ៗ ចេញ​មក​ក្រៅ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្បែរ​ខាង រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន និង​កម្លាំង​នគរបាល​ជំនាញ​អគ្គី​ភ័យ រួម​ទាំង​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​​ ចុះ​អន្តរាគមន៍​ភ្លាម​ៗ​។

​​​​ឃើញ​សមត្ថកិច្ច​មាន​បំពាក់​នូវ​បំពង់​ខ្ទប់​​មុខ និង​ប្រើប្រាស់​ឧបករណ៍​ជំនាញ​មួយ​ចំនួន បំពាក់​លើ​ខ្លួន ក្នុង​ការ​ចូល​ទៅ​បាញ់​ទប់ស្កាត់​ឧស្ម័ន​កុំអោយ​សាយភាយ​កាន់តែ​ខ្លាំង ។ ដោយឡែក​ ចំពោះ​អ្នក​ដែល​គ្មាន​ឧបករណ៍​ជំនាញ គឺ​ត្រូវ​ពាក់​ម៉ាស់​គ្រប់​ៗ​គ្នា ​ព្រោះតែ​​ស្រូប​ឧស្ម័ន​នេះ​ចូល​ក្នុង​ខ្លួន​ វា​អាច​ធ្វើ​ឱ្យសន្លប់​​​គ្រប់ពេល ។ ក្រោយ​ការ​អន្តរាគមន៍​ យ៉ាង​យកចិត្តទុកដាក់​ក្នុង​រយៈ​ពេល​ជាង​១​ម៉ោង ចំហាយ​សាយភាយ​ត្រូវ​បាន​រលាយ​ទៅ​វិញ ហើយ​សមត្ថ​កិច្ច​បាន​ប្រាប់​​ឱ្យ​អ្នក​មើល​ការ​ខុសត្រូវ បិទ​ចរន្ត​បំពង់​ឧស្ម័ន ដើម្បី​កុំអោយ​មានការ​សាយភាយ​បន្ត ។

លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ដែល​ដឹកនាំ​កម្លាំង​ចុះ​អន្តរាគមន៍​ផ្ទាល់​​ថា ទីតាំង​ខាងលើ​នេះ គឺជា​ទីតាំង​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ពី​ក្រសួង ឬ​មន្ទីរ​ពាក់ព័ន្ធ​ឡើយ ហើយ​ចំពោះ​សង្វា​ក់​ផលិត​ទឹកកក គឺពុំ​មាន​លក្ខ​ណៈ​បទដ្ឋាន​បច្ចេកទេស​តាម​ជំនាញ​អ្វី​ទាំងអស់ ដូច្នេះ​ហើយ​ក្រោយ​កើតហេតុ អាជ្ញាធរ​ខណ្ឌ​នឹង​សម្រេច​បិទ​អាជីវកម្ម​ខាងលើ​នេះ​​ទាំងស្រុង មិន​​ឱ្យ​មានការ​បើក​ដំណើរ​ទៅ​មុខ​បន្ត​ទៀត​ឡើយ ខណៈម្ចាស់​ទីតាំងបានគេចខ្លួនបាត់ ។