ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ពី​ចូលរួម​មង្គលការ​បងប្អូន ត្រូវ​រថយន្ត​ដឹក​ប្រេង​កៀរ​ដួល​បោក​ក្បាល​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​LHR បើក​កៀរ បណ្តាល​ឲ្យ​បោក​ក្បាល​ស្លា.ប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសស្រាល

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​ត្រូវ​បាន​រថយន្ត​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​LHR បើក​កៀរ បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសស្រាល ខណៈ​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ចូលរួម​មង្គលការ​បងប្អូន​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ នៅ​ចំណុច​ខាងលិច​គល់​ស្ពាន​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​។
នារី​រង​គ្រោះ​ឈ្មោះ សន សុ​គ​ន្ធា​រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេ​១៩៩​ផ្លូវ​សេ ក្នុង​បុរី​ពិភព​ថ្មី ផ្សារ​ឈូក​មាស ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។ ចំណែក​អ្នក​រង​របួស​ជា​អ្នក​បើក​ម៉ូតូ ឈ្មោះ ផង់ ស្រីរ​ត្ន័ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​សលាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FK-4641 មួយ​គ្រឿង​រួម​ដំណើរ​ជាមួយ​អ្នក​ភូមិ​មក​ពី​ចូលរួម​មង្គលការ​បងប្អូន នៅ​ខណ្ឌ​ព្រែក​ព្នៅ​។ នៅ​ពេល​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ អម​ខាងជើង​ស្ពាន​ព្រែក​ព្នៅ ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីទែន​ប្រេង ខាង​បើក​ស្របគ្នា មក​កៀរ បណ្តាល​ឲ្យ​ដួល ហើយ​ធ្វើ​ឲ្យ​ស្ត្រី​រង​គ្រោះ​ដែល​ជិះ​ក្រោយ​បោក​ក្បាល​ស្លាប់​នៅ​កន្លែង ។ ចំណែក ស្ត្រី​ដែល​អ្នកបើកបរ​របួសស្រាល​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់ រថយន្ត​នោះ​បាន​ព្យាយាម​បើក​រត់​ពី​កន្លែង​កើតហេតុ​រហូត​ដល់​ផ្លូវលំ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ​ចាស់ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ អ្នក​បើករថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់​។ រថយន្ត​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ដោះស្រាយ​។ ចំណែក​សព​ត្រូវ​ក្រុម​គ្រួសារ​នាំ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕