ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដូ​ណា​ចែក​មិន​ដាច់​តើ​យកប្រពន្ធ​ឬ​យកប្តី ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៧ តារា​កំប្លែង​ភេទ​ទី​បី លោក​ម៉ា​ដូ​ណា បាន​ធ្វើ​ពិធី​ខួបកំណើត ដោយ​មានការ​ចូលរួម​ពី​តារា ល្បី​ៗ​ច្រើន​កុះករ ។

តាម​ការ​គ្រោងទុក​តារា​កំប្លែង​ភេទ​ទី​បី​ម៉ា​ដូ​ណា​បាន​រៀបចំ​ពិធី​

រាជធានី​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៧ តារា​កំប្លែង​ភេទ​ទី​បី លោក​ម៉ា​ដូ​ណា បាន​ធ្វើ​ពិធី​ខួបកំណើត ដោយ​មានការ​ចូលរួម​ពី​តារា ល្បី​ៗ​ច្រើន​កុះករ ។

តាម​ការ​គ្រោងទុក​តារា​កំប្លែង​ភេទ​ទី​បី​ម៉ា​ដូ​ណា​បាន​រៀបចំ​ពិធី​ខួបកំណើត​ធំ និង​លើក​ចុង​ក្រោយ​ក្នុង​ឆាកជីវិត ។ នា​ឱកាស​នោះ​ម៉ា​ដូ​ណា​លេងខ្លួន​យ៉ាង​ប្រណីត គឺ​គ្រង​ឈុត​ពិសេស​ដែល​នាង​ឱ្យឈ្មោះ​ថា​«​រាជិនី​សម្រស់​មុខសេះ​»​។ ចំពោះ​ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម តម្រូវ​ឱ្យ​មាន​ពណ៌​សម្លៀក​បំពាក់​ដូច​គ្នា ។

ម៉ា​ដូ​ណា​និយាយ​ថា «​ខ្ញុំ​ប្រហែលជា​លែង​ធ្វើ​ខួបកំណើត​ទៀត​ហើយ តែ​អាច​នឹង​រៀបចំ​ធ្វើ​ពិធីជប់លៀង​បែប​នេះ​នៅ​ពេល​ខ្ញុំ​មានមុខ​របរ​អ្វីមួយ​អាច​ជា​ការ​បើក​ផ្ទះសំណាក់ ហាង​លក់​ខោអាវ ឬ​របរ​អី​ផ្សេង ។ កម្មវិធី​ពេល​នេះ​គ្រាន់តែ​មក​ជួបជុំ​គ្នា​ជាមួយ​អ្នកសិល្បៈ​ឱ្យ​បាន​សប្បាយ​បន្ថែម​នឹង​វិ​ថី​សិល្បៈ​ដើរទៅ​មុខ​យ៉ាង​រលូន​ទើប​ចេះ​តែ​រក​អ្វី​ដែល ប្លែក​ៗ​ក្នុង​ថ្ងៃ​ខួបកំណើត​តែ​ម្តង ។

ខ្ញុំ​សូម​អរគុណ​ដល់​មិត្ត​សិល្បករ​ទាំងអស់​ដែល​បាន​ចូល​ចិត្ត និង​ស្រឡាញ់​រាប់អាន​រូប​ខ្ញុំ​ហើយ ចូលរួម​កម្មវិធី​ឱ្យ​កាន់តែ​កក្រើក​ឡើងជា​បន្ត​សូម​ឱ្យ​មានសំណាង​ល្អ​ទាំងអស់​គ្នា »​។

ចំពោះ​រឿង​យក​គូស្រករ ម៉ា​ដូ​ណា​និយាយ​ថា «​ខ្ញុំ​មិន​ទាន់​ដឹង​បែប​ណា​ឡើយ​ព្រោះ​ខ្ញុំ​នៅ​មិន​ទាន់​ចែក​ដាច់​រឿង​យកប្រពន្ធ ឬ​យក​បុរស​ដូច​គ្នា​» ៕