ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី ៣​គ្រា.ប់

1 ឆ្នាំ មុន

កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន ៣​គ្រាប់ ​នៅ​ថ្ងៃ​សៅរ៍ ទី៣១ ធ្នូ​នេះ​។ នេះ​បើ​យោង​តាម​អគ្គសេនាធិការ​របស់​កូរ៉េ​ខាងត្បូង​។ នៅ​ក្នុង​អត្ថបទ​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នាយសេនាធិការ​ចម្រុះ​បាន​និយាយ​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បា​.​ញ់​ចេញពី​តំបន់ Chunghwa…

កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​ខ្លី​ចំនួន ៣​គ្រាប់ ​នៅ​ថ្ងៃ​សៅរ៍ ទី៣១ ធ្នូ​នេះ​។ នេះ​បើ​យោង​តាម​អគ្គសេនាធិការ​របស់​កូរ៉េ​ខាងត្បូង​។

នៅ​ក្នុង​អត្ថបទ​មួយ​ទៅ​កាន់​អ្នក​សារព័ត៌មាន នាយសេនាធិការ​ចម្រុះ​បាន​និយាយ​ថា មី​ស៊ី​ល​ទាំងនោះ​ត្រូវ​បាន​បា​.​ញ់​ចេញពី​តំបន់ Chunghwa នៃ​ខេត្ត North Hwanghae នៅ​ម៉ោង​ប្រហែល ៨​ព្រឹក​ថ្ងៃ​សៅរ៍​។

ក្រសួងការពារជាតិ​ជប៉ុន​និយាយ​ថា មី​ស៊ី​ល​បាលី​ស្ទីក ៣​គ្រាប់​ដែល​មួយ​គ្រាប់​ៗ​មាន​កម្ពស់​អតិបរមា​ប្រហែល ១០០​គីឡូម៉ែត្រ និង​ហោះ​ចំងាយ​ប្រហែល ៣៥០​គីឡូម៉ែត្រ បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ភាគ​ខាងកើត​ឧបទ្វីប​កូរ៉េ នៅ​ក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​ជប៉ុន​។

យោង​តាម​ទិន្នន័យ​របស់ CNN នេះ​ជា​ថ្ងៃ​ទី ៣៧​ហើយ​ក្នុង​ឆ្នាំ ២០២២​នេះ ដែល​របប​ផ្តាច់​ការ​កូរ៉េ​ខាងជើង​បាន​បា​.​ញ់​មី​ស៊ី​ល​។

កាលពី​ស​ប្តា​ហ៍​មុន របប​ព្យុ​ង​យ៉ាង​បាន​បា​.​ញ់​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចំងាយ​ខ្លី​ផង​ដែរ​។

នៅ​ឆ្នាំ ២០២០ កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​ល​ចំនួន ៤​ដង​។ នៅ​ឆ្នាំ ២០២១ ចំនួន​នោះ​បាន​កើនឡើង​ទ្វេរ​ដង ចំណែក​នៅ​ឆ្នាំ ២០២២​នេះ របប​ដ៏​ឯកោរ​នេះ​បាន​បា​.​ញ់​មី​ស៊ី​ល​ច្រើន​ដង​ជាង​ពេល​ណា​ៗ​ទាំងអស់​៕ (​យោង​តាម​ប្រភព​៖ CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ