ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮចចាម​អារ៉ាម​នេះ… ​រាប់រយគ្រួសារ​មិនស្រណុក​ចិត្ត ​​រត់ទៅសួរ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ដោយសារ​តែ​ឮ​ពាក្យ​ចចាមអារ៉ាម​ពី​ក្រុម​កម្មករ​ដែល​កំពុងធ្វើផ្លូវ​នោះ ក៏​ត្រូវ​ប្រជា​ពល​​រដ្ឋ​ប្រមាណ​ជាង​៣០​នាក់ ​តំណាង​​ឱ្យ​រាប់រយ​​គ្រួសារ ​ស្ថិត​​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​​បាន​លើក​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ដោយសារ​តែ​ឮ​ពាក្យ​ចចាមអារ៉ាម​ពី​ក្រុម​កម្មករ​ដែល​កំពុងធ្វើផ្លូវ​នោះ ក៏​ត្រូវ​ប្រជា​ពល​​រដ្ឋ​ប្រមាណ​ជាង​៣០​នាក់ ​តំណាង​​ឱ្យ​រាប់រយ​​គ្រួសារ ​ស្ថិត​​នៅ​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​​​បាន​លើក​គ្នា​​ទៅ​សួរ​​នាំ​​ដល់​មន្ត្រីដែល​​មាន​សមត្ថកិច្ច​ក្នុង​​សង្កាត់​​និងខណ្ឌ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧ មិថុនា នេះ ពាក់ព័ន្ធ​ករណី​​ដែលគេ​​កំពុងធ្វើជាផ្លូវ​​​​រថ​ភ្លើង នៅ​ក្នុងតំបន់ដែលពួកគាត់​កំពុង​រស់​នៅនោះ​ ។

សេចក្តីរាយការណ៍​បន្ត​ថា មូលហេតុ​​ដែលធ្វើឱ្យ​គាត់​ប្រតិកម្ម និងភ័យបារម្ភ​​បែប​នេះ គឺ​ដោយសារ​តែ​ទីតាំង​​​គេ​ធ្វើ​នោះ​ គឺ​តូច​ចង្អៀត​ខ្លាំង​ណាស់​ ដោយ​​សព្វថ្ងៃ​ពួក​គាត់ពិបាក​​រស់នៅ​​និង​ធ្វើ​ដំណើរ​ទៅហើយ ​​ចុះ​​រឿង​អី​មក​​ធ្វើ​ជា​ផ្លូវ​រថភ្លើង​ទៅ​​វិញ? ។ លុះ​ពេល​ពួក​គាត់​​ទៅ​សួរ​ខាង​​អាជ្ញាធរទាំងអស់​ ស្រាប់តែ​គ្មាន​​អ្នក​ណា​ម្នាក់​បានដឹង​រឿង​នេះ​ទេ ។ ដោយឡែក ក្រុម​កម្មករ​ដែល​កំពុង​ធ្វើ​ផ្លូវ​នោះ ដឹង​ត្រឹម​ថា គេ​ធ្វើ​​​ដើម្បី​ឆ្ពោះទៅ​ព្រ​លាន​យន្តហោះ​​ ។

ក្រោយ​ប្រជាពលរដ្ឋ​ទាំងអស់ទៅ​​សួរនាំ​គ្រប់​ជាន់ថ្នាក់​​ហើយ នៅតែ​អត់​មាន​​អ្នក​ដឹង​រឿង​នោះ ពួកគាត់​​បាន​រំសាយ​ទៅ​ផ្ទះ​វិញ​​រៀង​ៗ​ខ្លួន​​​ទៅ ។