ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​បុគ្គលិក និង​កម្មករ​ក្នុង​ខេត្តបន្ទាយមានជ័យ​កើនឡើង​ជាង​1% បើ​ធៀប​នឹង​ឆ្នាំ​មុន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ក្រុមហ៊ុន​ចំនួន​១៧៣​កន្លែង​កំពុង​ប្រតិបត្តិការ​ផលិតកម្ម​របស់​ខ្លួន ក្នុង​នោះ​មាន​បុគ្គលិក​-​កម្មករ​១៦.៤៨៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​

ខេត្តបន្ទាយមានជ័យ ៖ នៅ​ឆ្នាំ​២០១៧​នេះ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ក្រុមហ៊ុន​ចំនួន​១៧៣​កន្លែង​កំពុង​ប្រតិបត្តិការ​ផលិតកម្ម​របស់​ខ្លួន ក្នុង​នោះ​មាន​បុគ្គលិក​-​កម្មករ​១៦.៤៨៣​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់ កើនឡើង​១,៥% ។

លោក រស់ សា​រុំ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ឲ្យ​ដឹង​ថា ខេត្តបន្ទាយមានជ័យ​មាន​៩​ស្រុក​-​ក្រុង​, ប្រជាពលរដ្ឋ​ចំនួន​១៦៨.៤៣៥​គ្រួសារ ក្នុង​នោះ​អចិន្ត្រៃយ៍​១៦៦.០៧៨​គ្រួសារ និង​បណ្តោះអាសន្ន​២.៣៥៧​គ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​សរុប​ចំនួន​៧៦៣.៧៨៧​នាក់ (​ស្រី​៣៨២.៨៥៦​នាក់​)​។ ចំណែក​ប្រជាពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​សរុប​ចំនួន​៤៦០.៤៥៦​នាក់ (​ស្រី​២៣៣.៣៩២​នាក់​)​។ ដោយឡែក ប្រជាពលរដ្ឋ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅប្រទេស មាន​ចំនួន​១៦.៣៤៦​នាក់ (​ស្រី​៦.៨៥១​នាក់​) ។

លោក​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ក្រុមហ៊ុន​ចំនួន​១៧៣​កន្លែង​, កាស៊ីណូ​១០​កន្លែង​, រោងចក្រ​កាត់ដេរ​៤​កន្លែង​, រោងចក្រ​អេ​ឡិច​ត្រូ​និក និង​គ្រឿង​បង្គំ​រថយន្ត​៤​កន្លែង​, សិប្បកម្ម​៧​កន្លែង​, គ្រឹះ​-​ស្ថាន​មីក្រូហិរញ្ញវត្ថុ​២៩​កន្លែង​, សាកលវិទ្យាល័យ​ឯកជន​៣​កន្លែង និង​សិប្បកម្ម​តូច​ធំ​មួយ​ចំនួន ទៀត ។

លោក រស់ សា​រុំ បន្ថែម​ថា ក្នុងឆ្នាំនេះ មាន​បុគ្គលិក​កម្មករ​សរុប​ទាំង​ជនបរទេស និង​ខ្មែរ​ចំនួន​១៦.៤៨៣​នាក់ ក្នុង​នោះ​ខ្មែរ​៩.៨៥៦​នាក់ (​ស្រី​៩.៤៥៦​នាក់​) បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ប្រមាណ​១​ម៉ឺន​៥​ពាន់​នាក់ កើនឡើង​១,៥%​។

លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​បញ្ឈប់​ការ​ធ្វើ​ចំណាកស្រុក​ខុសច្បាប់ ហើយ​នាំ​គ្នា​រក​ការងារ​ធ្វើ​ក្នុងស្រុក​វិញ ដែល​មាន​ក្រុមហ៊ុន​ចំនួន​១៧៣​កន្លែង​រង់ចាំ​បងប្អូន​ធ្វើ​ការងារ និង​បាន​នៅ​ជិត​ផ្ទះសម្បែង​ផង​ដែរ ៕