ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិតម្តាយខ្ចីមែន… ទើបហ៊ាន​ផ្តាច់ជីវិតកូនស្រីអាយុ២០​ថ្ងៃនេះ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ពួក​ បានឱ្យ​កោះសន្តិភាព​ដឹង​បន្ត​ នៅ​​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា នេះ​ថា ករណី​​ម្តាយ​វ័យ​ក្មេង​​ដែល​បំបៅ​ដោះ​កូន​អាយុ​២០​ថ្ងៃថប់ដង្ហើម​ស្លា.ប់​នោះ​ គឺបណ្តាលមកពី​នាង​​មា​នវ​ប​ត្តិ​ផ្លូវចិត្ត​ ដោយសារ​តែ​ប្តី​មិន​បាន​នៅ​ជិត​ខ្លួន​​ទេ

ខេត្តសៀមរាប ៖ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​ពួក​ បានឱ្យ​កោះសន្តិភាព​ដឹង​បន្ត​ នៅ​​ព្រឹក​ថ្ងៃ​ទី​២៤ មិថុនា នេះ​ថា ករណី​​ម្តាយ​វ័យ​ក្មេង​​ដែល​បំបៅ​ដោះ​កូន​អាយុ​២០​ថ្ងៃថប់ដង្ហើម​ស្លាប់​នោះ​ គឺបណ្តាលមកពី​នាង​​មា​នវ​ប​ត្តិ​ផ្លូវចិត្ត​ ដោយសារ​តែ​ប្តី​មិន​បាន​នៅ​ជិត​ខ្លួន​​ទេ ពេល​​មាន​​កូនស្រី​នេះ ។ ជា​ពិសេស គឺ​ប្តី​នោះ​មិន​បាន​​ផ្តល់​ប្រាក់​ដែល​រកបាន​ពី​ធ្វើការ​សំណង់​ មក​ឱ្យ​នាង​១​រៀល​ឡើយ ទើប​នាង​សម្លាប់​កូន​​តែ​ម្តង ។ ​ឱនាងអើយនាង! បំបៅដោះកូន​ទើបអាយុ២០​ថ្ងៃ រហូតស្លាប់

គួរ​បញ្ជាក់​ថា ស្ត្រី​សង្ស័យ​ស្ត្រី​ជា​ម្តាយ​ខាងលើ មានឈ្មោះ​សែ​ម រ៉ា​ន អាយុ​១៨​ឆ្នាំ ​មាន​ប្តី​ឈ្មោះផន រ័ត្ន ជា​​កម្មករ​​សំណង់ ។ ទាំង​២​នាក់​មានកូន​២​ ដែល​កូន​ទី​១-ឈ្មោះផន បញ្ញា ភេទ​ប្រុស​ ​​អាយុ​ជាង​១​ខួប និង​កូន​ស្រីទី​២​ (កូនដែលស្លាប់) ឈ្មោះ​ផ​ន ស្រី​នាង អាយុ​​​​ទើប២០​ថ្ងៃ​ ។

​សមត្ថកិច្ច​ស្រុក​ពួក​បន្ត​ថា ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នេះជា​អត់​ខាន់ស្លា​នោះ​ទេ ដោយ​យក​គ្នា​ត្រឹម​សែនព្រេន​ប៉ុណ្ណោះ តាំងពី​នារី​ជា​ម្តាយ​នេះ​​មាន​អាយុ​១៥​ឆ្នាំ​មក​​ម្ល៉េះ ។ ការ​រស់នៅ​ជាមួយ​គ្នា​​ មក​ដល់​សព្វថ្ងៃ គឺ​មិន​​​ចុះសម្រុង​នោះ​ឡើយ រហូត​ដល់នាង​មានកូន​ស្រី​ទី​២​នេះ ប្តី​មិន​បាន​ទទួលខុសត្រូវ​និង​មិន​ដែល​នៅ​ជិត​ខ្លួន ដោយ​ប្តី​​​រក​លុយ​បាន ​គិតតែ​ពីដើរ​ទិញស្រា​​ផឹក​រហូត ទើប​ធ្វើ​ឱ្យ​នាង​មាន​​វិបត្តិ​រហូត​ដល់​គិត​ខ្លី ​សម្លាប់​កូនស្រី​ខ្លួនឯង​តែ​ម្តង ។ បច្ចុប្បន្ន ស្ត្រី​ជា​ម្តាយ ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ដោយ​ជាប់ចោទ​ពី​បទ​​ឃាត​កម្ម​គិត​ទុកជា​មុន ។