ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ី​វ៉ា វា​.​យ​បក​អ្នក​រិះគន់​ចំ​ៗ ក្រោយ​លើក​ឡើង​ថា នាង​ជា​តារាចម្រៀង​ស្លៀកពាក់​បែប​ស្រែ​ៗ

1 ឆ្នាំ មុន
  • ភ្នំពេញ

អ៊ី​វ៉ា បាន​ធ្វើការ​វា​.​យ​បក​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​នាំ​គ្នា​សើចចំអក និង​រិះគន់​នាង​ជា​តារាចម្រៀង​ដែល​ស្លៀកពាក់​តុបតែង​ខ្លួន​បែប​ស្រែ​ៗ​មិន​ទាន់សម័យ​ដូច​តារា​ស្រី​ល្បី​ៗ​មួយ​ចំនួន​ឡើយ​។ គេ​មិនដឹង​ថា

រាជធានី​ភ្នំពេញ ៖ អ៊ី​វ៉ា បាន​ធ្វើការ​វា​.​យ​បក​ទៅ​កាន់​មហាជន​មួយ​ចំនួន ដែល​នាំ​គ្នា​សើចចំអក និង​រិះគន់​នាង​ជា​តារាចម្រៀង​ដែល​ស្លៀកពាក់​តុបតែង​ខ្លួន​បែប​ស្រែ​ៗ​មិន​ទាន់សម័យ​ដូច​តារា​ស្រី​ល្បី​ៗ​មួយ​ចំនួន​ឡើយ​។ គេ​មិនដឹង​ថា ការ​រិះគន់ និង​ចំអក​មក​តារាចម្រៀង​រូប​នេះ កើត​ចេញពី​ប្រភព​ណា​ឡើយ ប៉ុន្តែ​បើ​តាម​អ្វី​ដែល អ៊ី​វ៉ា លើក​ឡើង​នោះ គឺ​កើតឡើង​ចេញពី​ការ​ជជែក​គ្នា​រឿង​រូប​តូច​រូប​ធំ ដែល​ទំនង​ចេញពី​ផ្ទាំង​ផ្សព្វផ្សាយ​។ ផ្ទាំង​ផ្សព្វផ្សាយ​នោះ អាច​គេ​មើលឃើញ​រូប​របស់ អ៊ី​វ៉ា តូច​ជាតា​រា​ផ្សេង​ទៀត ដែល​នោះ​អាច​ជាដើម​ចម និង​នាំ​អោយ​មានការ​ចំអក​ពី​បញ្ហា​ខាងលើ មក​ដល់​រូប​នាង​នា​ពេល​នេះ​តែ​ម្តង​។

តារាចម្រៀង​ក្នុង​ផលិតកម្ម​សាន់​ដេ នាង អ៊ី វ៉ា បាន​លើក​ឡើង​តាម​រយៈ​សំ​ណេ​រ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កុំអោយ​តែ​ដឹង​រឿង​អី តិច​ថា​គេ​ប្រកែក​គ្នា​រឿង​រូប​តូច​រូប​ធំ តែ​គិត​តាម​ការ​គួរ​ចុះ​មិន​ចេះ​ប្រកាន់​ផ្តេសផ្តាស​ទេ ហិ​ហិ សំខាន់ អ៊ី​វ៉ា ស្ទា​យ៍​ដែល​ៗ​បែប​ស្រែ​ៗ​អត់​សិច​ស៊ី អត់​ទាន់សម័យ តែ​អត់​ដែល​គេ​ជេរ រិះគន់ ដោយសារ​ការ​ស្លៀកពាក់​ទេ បែប​និយម​នៃ​ការ​ចូល​ចិត្ត​គឺ​ផ្សេង​គ្នា គេ​គឺ​គេ ខ្ញុំ​គឺ​ខ្ញុំ ហើយ​ខ្ញុំ​នៅ​តែ​មាន​មនុស្ស​ដែល​ចូល​ចិត្ត និង​ស្រលាញ់​ខ្ញុំ ហើយ​អូន​អ្នក​និយាយ​ថា អ៊ី​វ៉ា ស្រែ​ៗ និង​ចេះ​រក​លុយ មាន​លុយ​ប្រហែល​គេ​នៅ​ពៅ ហិ​ហិ​ៗ បង​សុខចិត្ត​ស្រែ​ៗ​អោយ​តែ​មាន​លុយ មាន​អ្វី​ៗ​គ្រប់យ៉ាង ដោយសា​តែ​ស្ទា​យ៍​ស្រែ​ៗ​នេះ​ហើយ​ណា​កូន​ប៉ា​ៗ​។

ដោយឡែក​ជាមួយនឹង​សំ​ណេ​រ​វា​.​យ​បក​ខាងលើ​នេះ អ៊ី​វ៉ា ក៏​បាន​បង្ហាញ​កម្មវិធី​ដែល​នាង​នឹង​ត្រូវ​ឡើង​ច្រៀង​តាម​ខុន​សឺត តាម​បណ្តា​ខេត្ត​នានា​ជា​បន្តបន្ទាប់​ចាប់តាំងពី​ខែធ្នូ រហូត​ដល់​ចុង​ខែមករា ឆ្នាំ​២០២៣​។

ជា​ការ​កត់សម្គាល់ រហូត​មក​ទល់​នា​ពេល​នេះ តារាចម្រៀង អ៊ី​វ៉ា បាន​និង​កំពុង​ជ្រក​ក្រោម​ផលិតកម្ម​សាន់​ដេ​ដដែល ដោយ​មិន​ទាន់​លេចលឺ​ចេញពី​ផលិតកម្ម​នេះ ដូច​តារាចម្រៀង​មួយ​ចំនួន​ទៀត​នៅ​ឡើយ​។ យ៉ាងណា បើ​ទោះបីជា​មាន​តារាចម្រៀង​ថ្មី​ៗ​កើតឡើង​ដូច​ផ្សិត​ក៏​ដោយ ប៉ុន្តែ​សម្រាប់​តារា​ស្រី​រូប​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​ស្ទើរ​មិន​ដាច់​ដដែល​។

ក្រៅពី​អាជីព​ជា​តារាចម្រៀង តារា​រូប​នេះ​ក៏​មាន​អាជីព​រកស៊ី​បើក​លក់​បុកល្ហុង និង​លក់​សម្លៀក​បំពាក់​​តាម​អន​ឡាញ​ផង​ដែរ​។ ជោគជ័យ​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​នេះ បាន​ធ្វើ​អោយ អ៊ី​វ៉ា អាច​មាន​លទ្ធភាព​រស់នៅ​យ៉ាង​សមរម្យ ខណៈ​ពេល​ដែល​នាង​ទើបតែ​បង្ហាញ​វីឡា​ថ្មី​ដែល​នាង​ត្រៀម​ចូល​រស់នៅ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​ផង​ដេរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ