ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារា​សម្តែង​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក សុវណ្ណ មុន្នី មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី ក្រោយ​រស់នៅ​អា​មេ​រិ​ក​ជិត​២០​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក សុវណ្ណ មុន្នី បាន​បង្ហាញ​វត្តមាន​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​លោក​បាន​ចាកចេញ​ទៅ​សាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ លោក សុវណ្ណ មុន្នី បាន​បង្ហាញ​វត្តមាន​មក​លេង​ស្រុក​ខ្មែរ​ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​លោក​បាន​ចាកចេញ​ទៅ​សាង​ជីវភាព​ថ្មី​នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ប្រមាណ​ជិត​២០​ឆ្នាំ​មកនេះ​។

លោក​បាន​មក​ដល់​ស្រុក​ខ្មែរ​នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២២​នេះ ក្នុង​ដំណើរ​កំសាន្ត និង​ស្នាក់​នៅ​ទឹកដី​កំណើត​រយៈពេល​៣​ស​ប្តា​ហ៍​។ លោក សុវណ្ណ មុន្នី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការ​មក​លេង​ស្រុក​ខ្មែរ​នា​ពេល​នេះ គឺជា​លើក​ទី​៥​ហើយ ខណៈ​ពេល​លើក​នេះ លោក​មក​តែ​ម្នាក់ឯង​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​បាន​មក​ទាំង​គ្រួសារ​ដូច​ជា​លើក​មុន​ៗ​ឡើយ​។

លោក​បញ្ជាក់​ថា គោលបំណង​សំខាន់​ដែល​លោក​មក​លេង​ស្រុក​ខ្មែរ​នា​ពេល​នេះ គឺ​មិន​ខុស​ពី​លើក​មុន​ៗ​ឡើយ គឺ​លោក​មក​លេង​គ្រួសារ និង​មិត្តភក្តិ ដោយសារ​តែ​លោក​មានការ​នឹករលឹក​ពួក​គេ​ដែល​បែក​គ្នា​យូរ​។ លោក​ថា សម្រាប់​ការ​មក​លើក​នេះ លោក​មក​លេង​មិន​បាន​ស្នាក់​នៅ​យូរ​ដូច​លើក​មុន​ៗ​ឡើយ គឺ​លោក​ស្នាក់​នៅ​រយៈពេល​៣​ស​ប្តា​ហ៍​ប៉ុណ្ណោះ ដោយសារ​លោក​ត្រូវ​មានធុរៈ​ចាំបាច់​នៅ​ឯ​ស្រុក​អា​មេ​រិ​ក ហើយ​លោក​នឹង​ឡើង​យន្តហោះ​ទៅ​វិញ​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២​ខាង​មុខ​នេះ​។

ក្នុង​វ័យ​៥៤​ឆ្នាំ លោក សុវណ្ណ មុន្នី បាន​លើក​ឡើង​ថា លោក​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក​ប្រមាណ​ជា​២០​ឆ្នាំ​ហើយ តែ​លោក​នៅ​តែ​នឹករលឹក​មិត្តភក្តិ និង​ទឹកដី​កំណើត​ជា​និច្ច ហើយ​លោក​តែងតែ​ឆ្លៀតពេល​ទំនេរ​មក​លេង​ស្រុក​កំណើត​ជា​បន្តបន្ទាប់​។ លោក​បន្ថែម​ថា ការ​មក​លេង​ស្រុក​ខ្មែរ​ម្តង​ៗ លោក​សង្កេត​ឃើញ​ពី​កា​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​ថ្មី​ៗ​ជា​បន្តបន្ទាប់ ដែល​ធ្វើ​អោយ​លោក​ស្ទើរតែ​លេង​ស្គាល់​ទីកន្លែង​ចាស់​ដែល​លោក​ធ្លាប់​នៅ​។

យ៉ាងណា​បើ​តាម​លោក សុវណ្ណ មុន្នី ថា លោក​ពិតជា​មាន​អារម្មណ៍​រីករាយ​នៅ​ពេល​បាន​មក​លេង​ស្រុក​កំណើត​ម្តង​ៗ ហើយ​បើ​មានឱកាស​លោក​នឹង​ចូលរួម​ថត​ភាពយន្ត​ជា​ថ្មី ប្រសិនបើ​ផលិតកម្ម​ណាមួយ​ចង់អោយ​លោក​ចូលរួម​សម្តែង​។

ជា​ការ​កត់​ស​ម្កាល់ អ្នក​និយម​ទស្សនា​ភាពយន្ត​ខ្មែរ​នា​ទស​វត្ស​ន៍​ឆ្នាំ​៩០ ប្រាកដជា​បាន​ស្គាល់​តារា​សម្តែង​លោក សុវណ្ណ មុន្នី ដែល​លោក​គឺជា​តារា​មួយ​រូប ដែល​មានឈ្មោះ​ល្បី​ដូច​ទៅ​នឹង​តារា​រួម​ជំនាន់​មាន​ដូច​ជា ៖ លោក ទេព រិ​ន​ដា​រ៉ូ​, លោក យុ​ត្ថា​រ៉ា ឆា​នី​, លោក សម តារា​, លោក យស បូ​វណ្ណៈ និង​លោក ខៃ ប្រសិទ្ធ ជាដើម ។​ល​។ បច្ចុប្បន្ន​លោក​បាន​កសាង​គ្រួសារ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក និង​មានកូន​ចំនួន​២​នាក់​មក​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ