កុំតែប៉ូលិសទៅទាន់ពេល កុំអីមិនដឹងជាទៅយ៉ាងណា(មានវីដេអូ)
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកព្រៃកប្បាសចាប់ខ្លួនបានភ្លាមៗរួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ត
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកព្រៃកប្បាសចាប់ខ្លួនបានភ្លាមៗរួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ត
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកព្រៃកប្បាសចាប់ខ្លួនបានភ្លាមៗរួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការបន្ត ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពដោយយកពូថៅកាប់បំផ្លាញម៉ូតូ និងដេញកាប់ទៅលើជនរងគ្រោះតែដោយសារប៉ូលិសទៅទាន់ក៏ត្រូវប៉ូលិសចាប់ខ្លួនបានភ្លាមៗតែម្តង ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រៃកប្បាសបានឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនបាននេះមានឈ្មោះ ទេព វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ែន ផល ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នាខូចខាតតែម៉ូតូមិនបានគ្រោះថ្នាក់ និងរងរបួសអ្វីឡើយ ។ លោកអធិការនគរបាលស្រុកបានបន្តទៀតថា មុនពេលកើតហេតុជនរងគ្រោះបាននៅផ្ទះជាធម្មតាពេលនោះជនសង្ស័យបានកាន់ពូថៅដើរទៅចូលផ្ទះជនរងគ្រោះក៏បានយកពូថៅទៅកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះនៅពេលកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះជនសង្ស័យមានបំណងឡើងទៅលើផ្ទះដើម្បីកាប់ជនសង្ស័យបន្តទៀតតែពេលឡើងកាំជណ្តើរបានពាក់កណ្តាលប៉ូលិសបានទៅដល់ក៏បានចាប់ខ្លួនតែម្តង ។
នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថា រូបគេពិតជាបានយកពូថៅទៅកាប់បំផ្លាញម៉ូតូ និងមានបំណងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែនដោយសាមានគំនុំនឹងគ្នា ។ លោកវរសេនីឯក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ទកំរិតធ្ងន់ខេត្តបានឱ្យដឹងថា នៅពេលនេះជនសង្ស័យបានបញ្ជូនមកដល់ការិយាល័យរបស់លោករួចហើយ ហើយលោកនឹងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីកាត់ទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ