ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​​វិស័យកាត់ដេរ​និង​សំណង់​ឆ្នាំ​២០១៨​ ​ផ្តើម​​ខែ​កក្កដា​​​​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ កិច្ចប្រជុំ​ពិ​ភា​ក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​ សម្រាប់​ផ្នែក​វាយ​ន​ភណ្ឌ កាត់​ដេរ និង​ផលិតផល​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨​ ផ្នែក​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ខែកក្កដា​ខាង​មុខ​នេះ​ សម្រាប់​ការ​ផ្តើម​ពិ​ភាក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​ ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ភាគី​នីមួយ​ៗ​ ។

នេះ​បើ​យោង​តាម​សេចក្តី​ប្រកា​សព័​ត៌​មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចុះ​ថ្ងៃ​ទី​១៩​ មិថុនា នេះ​ ។​ តាម​រយៈ​សេចក្តី​ប្រកា​សព័​ត៌​មាន​នេះ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក៏​បាន​សម្រេច​នីតិវិធី និង​កាលបរិច្ឆេទ​កំណត់​យក​ខែសីហា និង​ខែកញ្ញា ឆ្នាំ​២០១៧​នេះ សម្រាប់​ការ​ប្រជុំ​ពិ​ភាក្សា​​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ទ្វេរ​ភាគី​ និង​ត្រីភាគី (​គឺ​មាន​និយោជក់ ភាគី​រាជរដ្ឋាភិបាល​និង​តំណាង​សហជីព​នានា​)​ ។​

សម្រាប់​ខែតុលាវិញ ក្រសួង​កំណត់​សម្រាប់​ការ​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ជា​លក្ខណៈ​ការ​បើក​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​​កាត់ដេរ និង​ផលិតផល​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៨​ ។ ហើយ​ការ​ប្រកាស​ទទួល​ស្គាល់​​ជា​ធរ មាន​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​០១ ​មករា ឆ្នាំ​២០១៨​ នេះ​ ។

សូម​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ-កម្មការិនី​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង ​គឺ​ចំនួន​១៥៣​ដុល្លារ​អា​មេ​រិ​ក តែបើ​បូក​​ផ្សំ​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​ គឺ​កម្មករ​-កម្មការិនី ​តាម​តំបន់​សហគ្រាស​​រោងចក្រ​ខ្លះ អាច​ទទួល​បាន​ពី​១៧០ ឬ​១៩០​ដុល្លារ​អា​មេ​រិ​ក​៕