ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​កាហ្វេ​ចំពោះ​សុខភាព​ស្បែក

6 ឆ្នាំ មុន

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ភ្ញាក់​ឡើង​ហើយ​ទទួលទាន​កាហ្វេ​ភ្លាម​ៗ ? ជាតិ​កាហ្វេ​អីុ​ន​គឺ​ពិតជា​ពិបាក​ក្នុង​ការ​បដិសេធ​ណាស់​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា កាហ្វេ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ស្បែក ?

តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ភ្ញាក់​ឡើង​ហើយ​ទទួលទាន​កាហ្វេ​ភ្លាម​ៗ ? ជាតិ​កាហ្វេ​អីុ​ន​គឺ​ពិតជា​ពិបាក​ក្នុង​ការ​បដិសេធ​ណាស់​។ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា កាហ្វេ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ស្បែក ?

កាហ្វេ​ពិតជា​មាន​ប្រសិទ្ធភាព​ដ៏​មិន​គួរ​ឲ្យ​ជឿ​ចំពោះ​សុខភាព​ស្បែក ហើយ​ថែម​ទាំង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ផង​ដែរ វា​ជួយ​លុប​បំបាត់​បញ្ហា​សម្រស់​ទាំងអស់​របស់​អ្នក​ក្នុង​ពេល​តែ​មួយ ។ សូម​អាន​បន្ត​ដើម្បី​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​នៃ​កាហ្វេ​ចំពោះ​សុខភាព​ស្បែក​របស់​អ្នក ។

កាហ្វេ​អាច​កាត់​បន្ថយ​ការ​ហើម​នៅ​លើ​ស្បែក ជួយ​ឲ្យ​ស្បែក​មាន​ភាព​ភ្លឺ​ថ្លា និង​កាត់​បន្ថយ​ស្នាម​ជ្រីវ​ជ្រួយ ។ នៅ​ពេល​ដែល​អ្នក​ប្រើប្រាស់​កាហ្វេ​ជា​ម៉ាស់​បិទមុខ វា​នឹង​ជួយ​ពង្រឹង​លំហូរ​ឈាម​ដែល​អាច​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ម៉ដ្ឋ​រលោង និង​មានជីវិត ។

សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មាន​ក្នុង​កាហ្វេ​ដែល​គេ​ស្គាល់​ថា​ជា​សារជាតិ flavonoids ត្រូវ​បាន​បញ្ចេញ​នៅ​ពេល​អ្នក​ឆុង​កាហ្វេ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​អាច​បញ្ច្រាស​ភាព​ចាស់ ដោយហេតុ​នេះ​វា​ជួយ​កាត់​បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​ប្រើប្រាស់​កាហ្វេ​ដើម្បី​ថែរក្សា​សម្រស់​របស់​អ្នក ។

ស្ក្រា​ប់​កាហ្វេ ៖
ស្ក្រា​ប់​កាហ្វេ​នេះ​នឹង​ជួយ​កម្ចាត់​កោសិកា​ស្បែក ចាស់​ៗ​របស់​អ្នក ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​ស្អាត និង​រលោង ។ ជាតិ​កាហ្វេ​នឹង​ជួយ​ការពារ​ស្បែក​របស់​អ្នក​មិន​ឲ្យ​ស្ងួត​ពេក ។

គ្រឿងផ្សំ ៖
-​កាហ្វេ​កិន​កន្លះ​ពែង
-​ស្ករ​ពណ៌​ត្នោត​កន្លះ​ពែង
-​ប្រេង​អូ​លីវ ១/៤ ពែង

វិធីសាស្ត្រ​៖
លាយ​ល្បាយ​ខាងលើ​ក្នុង​ចាន​មួយ និង​កូរ​វារ​ហូត​ទាល់តែ​ក្លាយជា​ល្បាយ​ស្អិត និង​ទុក​វា​ចោល​មួយ​ភ្លែត ។ លាប​ស្ក្រា​ប់​នេះ​លើ​មុខ​របស់​អ្នក និង​ម៉ាស្សា​មុខជា​ចលនា​រាង​រង្វង់ ។ លាង​សំអាត​មុខ​របស់​អ្នក បន្ទាប់​ពី​ទុក​វា​ចោល​មួយ​ភ្លែត និង​ជូត​ដោយ​ក្រណាត់​ទន់​ស្អាត ។ ប្រើ​ស្ក្រា​ប់​នេះ​២ ដង​ក្នុង​១​ស​ប្តា​ហ៍​ដើម្បី​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់បាន ៕