រាជធានីភ្នំពេញ ៖ មិនដូចអ្វីដែលនាងបានបដិសេធនោះទេ តារាកំប្លែង«ប្រិមប្រិយ» បានភ្ជាប់ពាក្យពិតមែនជាមួយអាណិកជនអាមេរិកកាលពីព្រឹកថ្ងៃទី១៦ មិថុនា ឆ្នាំ២០១៧។ ពិធីភ្ជាប់ពាក្យនោះនៅខេត្តបាត់ដំបង ។
តារាដែលចូលរួមពិធីភ្ជាប់ពាក្យរបស់នាងប្រិមប្រិយមានលោកម៉ាដូណា, ឡោម លក្ខិណា និងលោកប៉ា ពិសិដ្ឋ ជាដើម ។ ពិធីនោះរៀបចំនៅខេត្តបាត់ដំបងព្រោះជាស្រុកកំណើតរបស់ឪពុកនាង។
អ្នកសិល្បៈជាច្រើនបានផ្តោតការចាប់អារម្មណ៍ប៉ុន្មានថ្ងៃមកហើយ ព្រោះដឹងថាតារាកំប្លែងនាងប្រិមប្រិយជិតភ្ជាប់ពាក្យជាមួយបុរសអាណិកជនខ្មែរវ័យក្មេងជាអ្នកសិល្បៈដូចគ្នា។ ទោះជាយ៉ាងណាក្តី ប្រិមប្រិយព្យាយាមលាក់រឿងភ្ជាប់ពាក្យនេះ ដោយបដិសេធថាវាមិនពិតទេ អ្នកសិល្បៈចេះតែចំអន់នាងលេងប៉ុណ្ណោះ។ ទីបំផុតការណ៍ពិតបានលេចឡើង ដោយនាងប្រិមប្រិយបានភ្ជាប់ពាក្យជាមួយបុរសអាណិកជនមែន ។
តាមការឱ្យដឹងថា គូស្នេហ៍របស់នាងប្រិមប្រិយគឺជាតារាចម្រៀងម្នាក់មានទឹកដមសំឡេងល្អធ្លាប់ចូលរួមប្រឡងក្នុងកម្មវិធីប្រឡង «ចម្រៀងជាតិជាសាកល» រៀបចំដោយទូរទស្សន៍បាយ័ន ។ ការប្រឡងនោះបានជាប់ចំណាត់ថ្នាក់ល្អ ។ អ្នកទាំងពីរបានសាងស្នេហ៍នឹងគ្នាពេលនាងប្រិមប្រិយទៅសម្តែងនៅអាមេរិកកាលពីឆ្នាំមុនម ។
បុរសអាណិកជនរូបនេះបានមកស្រុកខ្មែរជិតមួយឆ្នាំហើយៗគេតែងតែឃើញទៅណាមកណាជាមួយប្រិមប្រិយជាញឹកញាប់ ៕
ចែករំលែកព័តមាននេះ