ពិតជាកម្សត់! អតីតបេក្ខភាពតារាចម្រៀង ណាន វីសា បានហែលឆ្លងជីវិតដ៏កម្សត់ជាច្រើនមុនពេលចូលសិល្បៈ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អតីតបេក្ខភាពតារាចម្រៀង លោក ណាន វីសា ដោយបងប្អូនមួយចំនួនធ្លាប់បានស្គាល់លោកហើយ ដោយតារាចម្រៀងរូបនេះ ក៏ជាបេក្ខភាពមួយដួងបានឈានជើងចូលដល់វគ្គខ្ពស់ជាច្រើន និងជាពិសេសកំលោះសង្ហារូបនេះ ក៏ត្រូវបានគណៈកម្មការលើកទឹកចិត្ត និងអាណិតអាសូរពីខ្សែជីវិតរបស់លោកផងដែរ។

ទន្ទឹមនឹងភាពល្បីល្បាយដោយមានមហាជនស្គាល់ តារាចម្រៀងលោក ណាន វីសា ក៏មានជីវិតមួយដ៏លំបាកជាច្រើន ដោយលោកបានពើបប្រទះក្នុងជីវិតដ៏ក្មេងខ្ចីរបស់លោក ពេលលោកបានជួបរឿងដ៏កម្សត់ៗជាច្រើននៅក្នុងជីវិត ដោយតារារូបនេះ ពុំធ្លាប់បានបង្ហើបប្រាប់នរណាឡើយ ប៉ុន្តែថ្ងៃនេះ លោកនឹងជម្រាបបងប្អូនអោយអស់ពីជីវិតដ៏លំបាករបស់លោក នឹងត្រូវបន្តទៅមុខជានិច្ចដរាបណានៅមានជីវិត។
ជាការកត់សម្គាល់ តារាចម្រៀងថ្មី លោក ណាន វីសា ក៏ជាមនុស្សម្នាក់ដែលមានក្តីស្រមៃចង់ក្លាយជាតារាចម្រៀង ហើយក៏បានកែប្រែជីវិតរបស់លោកសឹងតែ៣៦០ដឺក្រេ តាមរយៈការប្រឡងចម្រៀងនេះផងដែរ។

ថ្លែងប្រាប់សារព័ត៌មានកោះសន្តិភាព លោក ណាន វីសា បានជម្រាបជូនថា ជីវិតលោកពិតជាលំបាកលើសពីការលំបាក ដោយកាលពីពុំទាន់ប្រឡងចម្រៀង លោកបានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ទៅធ្វើការអោយគេ ដោយកាលនោះលោកទើបតែអាយុ១៨ឆ្នាំតែប៉ុណ្ណោះ។ ជាការពិតណាស់ លោកទៅធ្វើការអោយគេនៅថៃ លោកបានហែលឆ្លងជីវិតដ៏លំបាកជាទីបផុត ព្រោះកាលនោះលោកទើបតែបញ្ចប់ថ្នាក់ទី១២ រស់នៅជាមួយតាយាយ ផ្គួបផ្សំជាមួយជីវភាពខ្វះខាត ដូច្នេះក្នុងនាមលោកជាកូនទី២ លោកត្រូវចិញ្ចឹមប្អូន ព្រោះបងស្រីរបស់លោកតែម្នាក់ឯងមិនអាចគ្រប់គ្រងគ្រួសារបានអស់នោះទេ។
លោក វីសា បានបន្ថែមថា កាលលោកទៅធ្វើការនៅថៃនោះ មុនដំបូងគឺលោកធ្វើជាជាងសំណង់ បន្ទាប់មកធ្វើជាអ្នកជីកលូ និងធ្វើជាជាងភ្លើងជាដើម។ បើទាក់ទងជាមួយប្រាក់កម្រៃវិញ លោកថា កាលនោះ លោកអាចរកបាន ២៥០បាតក្នុងមួយថ្ងៃ ដោយក្នុងរយៈពេលមួយខែលោកអាចរកបាន ៧៥០០០បាតដែរ។

លោកបានបន្តថា ជីវិតរបស់លោកនៅថៃរយៈពេល២ឆ្នាំពិតជាលំបាកមែនទែន ទាំងកន្លែងស្នាក់នៅ ការហូបចុក ថ្លៃចាយវា.យផ្សេងៗ ដោយគិតទៅៗមួយខែៗលោកដូចជាអត់សូវជាសល់អ្វីនោះទេ ដូចនេះទើបលោកត្រឡប់មកខ្មែរវិញ ដោយមូលហេតុ លោកគិតថា ប្រសិនជាលោកមកខ្មែរនោះលោកនឹងច្រៀងតាមផាប់ សាល និងកម្មវិធីផ្សេងៗ។
លោកបានបន្តថា លោកច្រៀងអោយគេជាលើកដំបូង លោកអាចរកកម្រៃបានប្រមាណជា៥ដុល្លារ តែលោកពិតជាសប្បាយចិត្ត ព្រោះចម្រៀងជាចំណង់ចំណូលចិត្ត ណាមួយវាជាក្តីស្រមៃរបស់លោក។ បើងាកមកមើលពីស្ថានភាពដ៏លំបាករបស់លោកមួយទៀត ដោយកាលពីលោកអាយុ១២ឆ្នាំ លោកបានជួបរឿងរ៉ាដ៏អាក្រក់មួយសម្រាប់លោក ដោយម្តាយរបស់លោកបានជាប់ពន្ធនាគារ ហើយពេលនោះលោកពិតជាលំបាកមែនទែន សម្រាប់គ្រួសារបងប្អូន ហើយកាលនោះ ម្តាយលោកបានពន្ធនាគាររហូតដល់ទៅ៥ឆ្នាំ ទាំងដែលលោកនៅក្មេងខ្ចី។
លោក ណាន វីសា បានបន្តថា លោកមិនដែលបាក់ទឹកចិត្តនោះទេ លោកមានតែប្រាប់តែខ្លួនឯងតស៊ូឡើង ព្រោះជីវិតមនុស្សតែងតែជួបទុក្ខ ជួបភ័យចឹងហើយ ដូច្នេះចូលកុំអស់សង្ឃឹម បន្តដំណើរទៅមុខបន្តទៀត។ ជាចុងក្រោយ លោកអរគុណដល់មហាជនជាច្រើនដែលធ្លាប់បានគាំទ្រលោក ជាពិសេសជួយគាំទ្ររហូតទទួលបានភាពល្បីល្បាញដូចសព្វថ្ងៃនេះ ដូចនេះលោកមានតែពាក្យអរគុណ និងស្នាមញញឹមតែប៉ុណ្ណោះ៕










ចែករំលែកព័តមាននេះ