ប្រទេសថៃ ៖ កំពូលតារាសម្ដែងស្រីរាងខ្ពស់ស្រឡះ មាឌធំមាំ ដងខ្លួនស្រឡូនដ៏ល្បីឈ្មោះមួយរូប ដែលជាតួឯកស្រីនៅក្នុងរឿងភាគមួយមានចំណងជើងថា «កូនក្រមុំបង្ខំ» មានរូបសម្រស់ស្រស់ស្អាត ទទួលបាននៅការគាំទ្រតាមរយៈនៅខ្សែភាពយន្តជាច្រើនជាបន្តបន្ទាប់រាប់មិនអស់ ដែលនាងបានសម្ដែងតាំងពីថ្ងៃឈានជើងប្រឡូកចូលនៅក្នុងវិស័យសិល្បៈមកនោះ គឺតារាស្រី Pooklook Fonthip ដែលជាតារាសម្តែងស្រីមួយរូបពោរពេញទៅដោយទេពកោសល្យសមត្ថភាពពេញខ្លួន ចេះបត់បែនបានគ្រប់ទម្រង់ទាំងអស់ មិនថាសម្ដែងបែបតួស្លូត កាចឆ្នាស់អ្វីនោះទេ នាងធ្វើបានគ្រប់ទម្រង់ទាំងអស់ បើទោះបីជាពេលខ្លះ នាងរងនៅពាក្យមើលងា.យ រិះគន់ថា នាងមានមុខមាត់មិនស្អាត មិនសមដើរតួរជាតារាក៏ដោយ ក៏នាងនៅតែជំនះរាល់គ្រប់ឧបសគ្គទាំងអស់ ទម្រាំតែបានមកដល់ចំណុចមួយនេះ វាមិនងា.យស្រួលនោះឡើយ។

ថ្មីៗនេះ តារាស្រីថៃដ៏ល្បីឈ្មោះរូបនេះ បានធ្វើឱ្យមហាជនជាច្រើនងាកចាប់ក្រសែភ្នែកសម្លឹងមើលមិនដាក់ភ្នែក គ្រាន់តែតារាស្រីរូបស្រស់ កញ្ញា Pooklook បង្ហោះរូបសិចស៊ីប៉ុន្មានសន្លឹក បញ្ចេញដងខ្លួនដ៏ស្រឡូនភ្លាម មិនទុកចាំយូរក៏បានធ្វើអោយសម្ដែងប្រុសរូបរាងស្រស់សង្ហាមុខមាត់មានមន្តស្នេហ៍ លោក Mike Pattaradet ទ្រាំលែងបាននៅមិនសុខក្នុងខ្លួន ក៏បានចេញមុខចូលទៅបញ្ចេញមតិបង្ហាញអារម្មណ៍ភ្លាមៗតែម្ដង ដោយលោកបានខមិនដាក់ Sticker ហាក់ដូចជាខឹងឆេះឆួល ធ្វើមុខក្រម៉ូវហាក់ដូចជាព្រួយបារម្ភអំពីមនុស្សដែលខ្លួនស្រឡាញ់ភ្លែត រហូតបានធ្វើឱ្យមហាជនលួចញញឹម និងចំអន់ដល់តារាស្រី Pooklook ថា កំពុងតែមានអ្នកបារម្ភ។
ក្រោយបានឃើញតារាប្រុស Mike ចូលទៅខមិនមិនទាន់បានប៉ុន្មានផង ស្រាប់តែមានហ្វេនៗមិនតិចនាក់នោះទេ បាននាំគ្នាចូលទៅខមិនលើកឡើងយ៉ាងដូច្នេះថា «អីយ៉ាស់ អាយដលរបស់ខ្ញុំចេះហួងហែងមិត្តទៀតលូវនឹង» «បងស្រីកុំបញ្ចេញសាច់ពេកអី មានអ្នកប្រចណ្ឌបងហើយ» «អួយ អៀនម្ល៉េះទេលោកអើយ គ្រាន់តែមិត្តស្លៀកបន្តិចបន្តួចសោះ ចេះខឹងអីណា» «ធ្ងន់ហើយពេលនេះ បងស្រីបញ្ចេញសាច់តែបន្តិចសោះ ពេលនេះមិត្តគេងលែងលក់ហើយ» «បង Mike ប្រហែលជាប្រចណ្ឌចែ Pooklook ហើយមើលទៅ បានជាចូលមកខមិនដាក់ Sticker ចឹងហរ»« ចែប្រយ័ត្ន បង Mike វៃណា ស្លៀកសិចស៊ីអញ្ជឹង ហ្វេនម្នាក់នេះជួយអត់បានទេណា»។

យ៉ាងណាមិញ ចំពោះទំនាក់ទំនងរវាងតារាសម្ដែងស្រីឯករាជ្យ Pooklook fonthip រូបនេះ និងតារាសម្ដែងប្រុសសង្ហាប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ថៃ ដែលមានស្នាដៃតិចនិកសម្ដែងនោះ គឺតារាសម្ដែងប្រុសលោក Mike Pattaradet ដែលពេលនេះ ពួកគេទាំងពីរបានប្ដូរឈ្មោះពីសង្សារត្រឡប់មកជាមិត្តដែលយល់ចិត្តវិញ បើទោះបីជាមិនប្រើឈ្មោះជាសង្សារដូចកាលពីមុនក៏ដោយ តែទំនាក់ទំនងរបស់តារាស្រីប្រុសមួយគូដ៏សាកសមនេះ ហាក់តែងធ្វើឱ្យមហាជនចាប់អារម្មណ៍ជារឿយៗ ដោយពួកគេទាំងពីរតែងតែបង្ហាញនូវភាពស្និទ្ធស្នាលមិនសូវដាច់ឡើយលើបណ្ដាញាសង្គមអ៊ីនស្តាក្រាម ដោយកាលពីកន្លងទៅ តារាស្រី Pooklook បានប្រកាសក្ដែងៗថា នាង និងតារាប្រុស Mike បានប្ដូរឈ្មោះជាគូរស្នេហ៍មកជាមិត្តវិញ។

ទន្ទឹមនឹងនោះ យើងអាចនិយាយបានថា តារាស្រី Pooklook Fonthip ជាតារាស្រីម្នាក់ដែលគេ តាមដានមិនដែលដាច់នៅក្នុងក្រសែភ្នែករបស់មហាជនអ្នកគាំទ្រជានិច្ចមិនថា រឿងរ៉ាវជីវិតឯកជន ឬជីវិតស្នេហារបស់នាងនោះឡើយ ពិសេសរឿងរ៉ាវស្នេហារបស់នាងតែម្តង ថ្វីដ្បិតតែមិនមានឈ្មោះជាសង្សារជាមួយតារាប្រុសមានរូបរាងស្រស់សង្ហាខ្ពស់ស្រឡះ មុខមាត់មានមន្តស្នេហ៍នោះ គឺលោក Mike pattaradet ក៏ពិតមែន តែទំនាក់ទំនង និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរតែងតែយកចិត្តទុកដាក់ចំពោះគ្នា ខ្វាយខ្វល់ពីគ្នានៅតែមានឱ្យគ្នាជានិច្ចដល់ថ្នាក់ធ្វើអោយហ្វេនៗឃើញ ហើយនាំគ្នាលួចច្រណែននឹងស្នេហារបស់អ្នកទាំងពីរគ្រប់ៗគ្នា បើទោះបីជាមានការងារនៅក្នុងសិល្បៈមមាញឹកប៉ុណ្ណាក៏ដោយ ក៏ពួកគេតែងតែឆ្លៀតពេលណាត់ជួបគ្នាដើរលេងកកម្សាន្ត ញាំអីជាមួយគ្នា មិនដែលលួសមួយថ្ងៃណានោះទេ ដូច្នេះហើយជាហេតុធ្វើអោយអ្នកគាំទ្រនាំគ្នាលើកឡើងគ្រប់ៗគ្នាថា «អ្នកទាំងពីរមិនទាន់បែកគ្នានោះទេ នៅទាក់ទងគ្នាជាធម្មតា ដោយគ្រាន់តែប្ដូរឈ្មោះជាសង្សារមកជាមិត្តដែលយល់ពីគ្នាតែប៉ុណ្ណោះ»៕




























ចែករំលែកព័តមាននេះ