ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្កែ១​ក្បាល​បាត់​ខ្លួន​អស់១៤​ខែ ត្រូវ​គេ​រក​ឃើញ​ក្នុង​រដ្ឋ​មួយ​ចម្ងាយ​​ជាង២​ពាន់​​គីឡូម៉ែត្រ​ពី​ផ្ទះ​វា

3 ឆ្នាំ មុន

អាមេរិក ៖ ឆ្កែ​មួយ​ក្បាល​ដែល​បា.ត់​ខ្លួន​ពី​ផ្ទះ​របស់​ម្ចាស់​វា​ក្នុង​រដ្ឋ California អស់​រយៈពេល ១៤​ខែ​បាន​បង្ហាញខ្លួន​វិញ​នៅ​ក្នុង​រដ្ឋ Kansas ចំងាយ​ប្រហែល ១.៦០០​ម៉ា​យ (២.៥០០​គីឡូម៉ែត្រ​) ពី​ផ្ទះ​របស់​វា ហើយ​វា​កំពុង​ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ​។

ស្ត្រី​ជា​ម្ចាស់​ឆ្កែ Sandra O’Neil បាន​និយាយ​ថា​ឆ្កែ​របស់​គាត់​ឈ្មោះ Zeppelin ពេល​ខ្លះ​បាត់​ ដោយសារ​វា​រត់​ចេញពីផ្ទះ ទៅ​លេង​នៅ​ការដ្ឋាន​សាងសង់​មួយកន្លែង​ ប៉ុន្តែ​វា​តែងតែ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​ល្ងាច ប្រ​សិន​បើ​គាត់​មិនឃើញ​វា​នៅ​កន្លែង​សាងសង់​ ។

ប៉ុន្តែ​គាត់​និយាយ​ថា សត្វ​ឆ្កែ Zeppelin មិន​បាន​ត្រឡប់​មក​ផ្ទះ​វិញ​សោះ​នៅ​យប់​មួយ​នៅ​ខែតុលា ឆ្នាំ ២០២១​។

មិន​មាន​ដាន​របស់​វា​សោះ​អស់​រយៈពេល ១៤​ខែ រហូត​ដល់​ស្ត្រី​ម្នាក់​មក​ពី​ទីក្រុង Louisburg បាន​យក​ឆ្កែ​មួយ​ក្បាល​ទៅ​កាន់​គ្លីនិក Wildcat Veterinary Clinic ដោយ​ពន្យល់​ថា​គាត់​បាន​រក​ឃើញ​ឆ្កែ​នោះ​នៅ​លំនៅ​ដ្ឋា​ន​របស់​គាត់​កាលពី​ល្ងាច​មួយ​។

ខាង​គ្លីនិក​បាន​ស្កេ​ន​បន្ទះ​ឈី​ប​នៅ​លើ​ខ្លួន​របស់​វា និង​បានដឹង​ថា​វា​មានឈ្មោះ Zeppelin ដែល​ជា​ឆ្កែ​បាត់​ពី​ផ្ទះ​យូរ​មក​ហើយ​។

ម្ចាស់​ឆ្កែ​បាន​និយាយ​ថា គាត់​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹង​ថា​ឆ្កែ​របស់​គាត់​នៅ​ក្នុង​រដ្ឋ Kansas​។

ខាង​គ្លីនិក​សត្វ​រកបាន​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ឈ្មោះ Mary Hastings ដែល​បាន​រៀបចំ​ដឹក​វា​ត្រឡប់​ទៅ​កាន់​រដ្ឋ California វិញ​បន្ទាប់​ពី​មក​លេង​កូនស្រី​របស់​គាត់​នៅ​ក្នុង​រដ្ឋ Kansas​។

ខាង​គ្លីនិក​បញ្ជាក់​នៅ​លើ​ផេ​ក​ហ្វេ​ស​បុក​របស់​ខ្លួន​ថា ឆ្កែ​ឈ្មោះ Zeppelin និង​អ្នកស្រី Mary Hastings បាន​ចាកចេញ​កាលពី​ថ្ងៃអាទិត្យ​ក្នុង​ដំណើរ​លើ​ចំងាយ​ផ្លូវ ១.៦០០​ម៉ា​យ ដោយ​គាត់​ត្រូវ​គេ​រំពឹង​ថា​នឹង​ទៅ​ដល់​ផ្ទះ​នៅ​ថ្ងៃ​បុណ្យ​ណូអែល​៕ (​យោង​តាម​ប្រភព​៖ UPI)