ញាក់សាច់! តារាស្រីរចនា រ៉ាវ៉ាឌី និងលោកព្រីន នាំគ្នាតុបតែងខ្លួនជាតួអង្គរឿង Avatar ពិតជាមិនធម្មតាមែន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជឿជាក់ថា ប្រិយមិត្តពុកម៉ែបងប្អូន ក៏ដូចជាមហាជនជាច្រើន ជាពិសេសអ្នកនិយមគាំទ្រវិស័យភាពយន្តតែម្ដង ប្រាកដជាស្គាល់ច្បាស់ជាក់ជាមិនខានឡើយ និងធ្លាប់បានទស្សនាហើយ នៅរឿងភាគហូលីវូដដ៏មានឥទ្ធិពលដែលបានឆ្លុះបញ្ចាំងអំពីរឿងរ៉ាវជាច្រើននៅក្នុងសាច់រឿងមួយនេះ ហើយខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញនេះដែរ គឺរឿងមានចំណងជើងថា «Avatar» ក្រោយពីគ្រប់គ្នាខំទន្ទឹងរង់ចាំអស់ពេលជាយូរឆ្នាំមកហើយសម្រាប់រឿង «Avatar វគ្គ២» មួយនេះ ក៏កំពុងត្រៀមចាក់បញ្ចាំងនៅរោងភាពយន្តខ្មែរឆាប់ៗខាងមុខនេះហើយ ស្របពេលដែលមហាជនកំពុងទន្ទឹងរង់ចាំទស្សនាភាពយន្តហូលីវូដ «Avatar វគ្គ ២»។

អ្វីដែលធ្វើអោយគ្រប់គ្នាស្ទើរមិនគួរអោយជឿទៅទៀតនោះ ស្រាប់តែថ្មីៗនេះ គេក៏បានប្រទះឃើញតារាសម្ដែងវ័យក្មេងប្រុសស្រីខ្មែរចំនួន២រូប បានបង្ហោះរូបប៉ុន្មានសន្លឹកនៅក្នុងគណនីរបស់ខ្លួន ដែលកំពុងតែទទួលបាននៅការគាំទ្រខ្លាំងសម្បើមមិនធម្មតានោះ គឺកញ្ញា រចនា រ៉ាវ៉ាឌី និងតារាប្រុសសង្ហាមុខមាត់មានមន្តស្នេហ៍ គឺលោក ព្រីន បានធ្វើឱ្យមហាជនហាក់ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើអ្នកទាំងពីរ ចំពោះការបង្ហាញខ្លួនដ៏ប្លែករបស់អ្នកទាំងពីរ ខណៈតារាសម្ដែងប្រុសស្រីខាងលើរូបនេះ បាននាំគ្នាទៅធ្វើការតុបតែងខ្លួនគូរមុខមាត់ស្រដៀងទៅនឹងតួអង្គមួយនៅក្នុងរឿងភាគដែលមានចំណងជើងថា «Avatar» មើលទៅពិតជាប្លែកភ្នែក ដល់ថ្នាក់ធ្វើអោយអ្នកលេងនៅក្នុងបណ្ដាញសង្គមមិនតិចនាក់នោះទេ នាំគ្នានិយាយលើកឡើងសរសើរមិនដាច់ពីមាត់តែម្ដង។

ដោយក្នុងនោះគេសង្កេតឃើញថា អ្នកទាំងពីរបានរំលេចចេញនូវឈុតសម្លៀកបំពាក់បុរាណដ៏ល្អឯករបស់ខ្មែរយើងមានពណ៌ភ្លឺចែងចាំង ធ្វើជាតួអង្គ «Avatar» បែបខ្មែរវិញម្ដង ពិតជាអស្ចារ្យខ្លាំងណាស់ មិនតែប៉ុណ្ណោះរូបភាពនៃការតុបតែងខ្លួនដែលធ្វើជាតួអង្គ Avatar បែបឈុតបុរាណខ្មែររបស់តារាសម្ដែងប្រុសស្រីទាំង២រូបនេះ កំពុងតែផ្ទុះការចាប់អារម្មណ៍ពាសពេញហ្វេសប៊ុក ដោយមានការស៊ែរចែករំលែក និងសរសើរពីមហាជនអ្នកគាំទ្រចំពោះការតុបតែងយ៉ាងប្លែក នៃតួអង្គ Avatar នេះផងដែរ ដោយបានបញ្ចេញលេងនៅទឹកមុខមាំៗយ៉ាងអំណាចនិងសមគ្នាខ្លាំងពេក រហូតធ្វើអោយអ្នកគាំទ្រនាំគ្នាទ្រាំលែងបានចាប់គូរអោយពួកគេស្រលាញ់គ្នាក៏មានដែរ។

ឃើញដូចនេះ ក៏មានអ្នកចូលទៅខមិនថា «ឡូយណាស់បង បើថតជារឿងមានឈុតចឹងឡូយម៉េចទៅបង» «ស្អាតណាស់បង ឡើងប្លែកតែម្ដង» «ស្រម៉ៃលេងៗសោះប៉ុណ្ណឹងទៅហើយ ចុះទម្រាំតែមែនទែនទៀតនោះ មិនដឹងយ៉ាងណាទៅ» «ចង់ប្រាប់ថា ឡូយណាស់បង» «ឡូយម្ល៉េះបង សមគ្នាតែម្ដងបងព្រីន និងបងរចនា» «ពិតជាប្លែកមែនបង មួយឈុតនេះអស់ស្ទះខ្លាំងណាស់មិនសរសើរមិនបាន» «មនុស្ស Avatar ទី២ សមគ្នាម៉ង ពេលស្លៀកឈុតបែបនឹងទៅ» «បើមិនប្លែក មិនឡូយ មិនមែនបងព្រីន និងបងរចនាទេ និយាយមែន» «ពាក់មួយឈុតនេះ ឈ្នះអស់មារសត្រូវតែម្ដងអាយដលរបស់ខ្ញុំ»៕




































ចែករំលែកព័តមាននេះ