ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតឬមិនពិត? ​ប៉ុន្តែអនិច្ចារណាស់…«សុំទានអត់បាន មិន​ហ៊ាន​​ចូល​​ផ្ទះ»​​​

6 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​​គេង​ផ្ទាល់​បេតុង​ កុមារ​ម្នាក់បាន​ដេក​​លង់លក់ ​ដែលសង្ស័យ​​អត់ងងុយ​​ ក្រោយ​ពីគេ​ដើរ​សុំទាន​ពេល​យប់​​​អស់កម្លាំង​ខ្លាំង​ពេក ​និង​មិន​ហ៊ាន​ចូល​ផ្ទះ ​ព្រោះ​សុំ​ប្រាក់​គេមិន​បាន ​។

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​​គេង​ផ្ទាល់​បេតុង​ កុមារ​ម្នាក់បាន​ដេក​​លង់លក់ ​ដែលសង្ស័យ​​អត់ងងុយ​​ ក្រោយ​ពីគេ​ដើរ​សុំទាន​ពេល​យប់​​​អស់កម្លាំង​ខ្លាំង​ពេក ​និង​មិន​ហ៊ាន​ចូល​ផ្ទះ ​ព្រោះ​សុំ​ប្រាក់​គេមិន​បាន ​។

​សភាពដេក​​លង់លក់​​ខុស​ប្រក្រតី​ ក្រោម​កំ​ដៅ​ថ្ងៃ​របស់​កុមារ​ម្នាក់​នេះ​ បាន​ធ្វើ​ឱ្យ​​ភ្ញៀវ​ទេសចរ​​បរទេស ​និង​អ្នកស្រុក​ដែល​ឆ្លងកាត់​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ​ចាប់អារម្មណ៍ណាស់ និង​អាណិត​ជាពន់ពេក​ ​ហើយខ្លះគិត​​ថា ​ក្មេង​នេះ​ស្លា​ប់ក៏​នាំ​គ្នា​ដាស់​ឱ្យភ្ញាក់ ។ បើ​​ទោះ​​​បី​ជា​ដាស់​​យ៉ាងណា​ ក្មេង​ម្នាក់​នេះ​ហាក់​ងងុយ​ខ្លាំង​ ហើយគេង​អង្គុយ​លើ​​ដៃ​ស្ត្រី​ម្នាក់​ មិនព្រម​​ភ្ញាក់​នោះ​ទេ​ ។ ឯ​ពោះ​គេ​បាក់​សំប៉ែត ដូច​​អត់​​អាហារ ​។ ​

រីឯជនបរទេស ​និង​អ្នកស្រុក​ខ្លះ បាន​​ផ្តល់​ទឹក​ ខ្លះឱ្យ​ចំណី​ ខ្លះ​ទៀត​ផ្តល់​ប្រាក់​ក្រោយ​គេ​ភ្ញាក់ឡើង​ ។ ​ខណៈ​អ្នកស្រុក​សួរនាំ​កុមារ​ម្នាក់​នេះ​ និយាយ​ទាំង​ចុងមាត់ចុង.ក​ថា ​ដោយសារ​អត់ងងុយ​ដើរ​សុំទាន​ពេល​យប់​ ​ហើយ​ថា​មិន​បាន​ប្រាក់​មិន​ហ៊ាន​ទៅ​ផ្ទះ​ទេ ​។ ​​អ្នកស្រុក​និយាយ​ថា ​ក្មេង​ម្នាក់​នេះ​មាន​ម្តាយ​ទៅ​តាម​មើល ពេល​ឱ្យសុំទាន​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​រៀងរាល់ថ្ងៃ​ ប៉ុន្តែ​សម្រាប់​​ថ្ងៃនេះ​ បែ​រជា​មិន​ឃើញ ហើយ​បណ្តោយឱ្យគេ​ដេក​លង់លក់​ក្រោម​កំ​ដៅ​ថ្ងៃ​ទាំ​ងសំលៀក​បំពាក់​គគ្រិច​ទៅ​វិញ ​។​

គួរ​បញ្ជាក់​ថា ចំនួន​ក្មេង​អាណា​ថា​ហិតកាវ និង​សុំទាន​មួយ​រយៈ​ចុង​ក្រោយ​នេះ​ នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ក្នុង​ក្រុង​ប៉ោយ​​ប៉ែ​ត​ ហាក់​មាន​ចំនួន​ច្រើន ។ ​ដោយពេល​យប់​ពួក​គេ​ដេក​តាម​សំ​យ៉ាប​ផ្ទះ​អ្នកស្រុក ​ឬ​តាម​តូប​អាជីវករ​តាម​ផ្សារ​ក៏មានដែ​រ ហាក់​គ្មាន​អ្នក​យក​ភ្នែក​មើលឡើយ​ ។