ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំរូ​ល្អ​! តារា​សម្ដែង​ស្រី នី​តា​វរវង្ស ទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ក្រោយ​ធ្វើ​រឿង​មួយ​ចំនួន

2 ឆ្នាំ មុន
  • ភ្នំពេញ

ពិតជា​គំរូ​ល្អ និង​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​ណាស់ ដែល​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ និង​មាន​ប្រជាប្រិយភាព​ខ្ពស់​មិនធម្មតា ដែល​អាច​ដើរតួ​សម្ដែង​បាន​គ្រប់​ទម្រង់ និង​ត្រូវជា​តួអង្គ​សម្ដែង​ក្នុង​រឿង «​ជីវិត​ក្មេង​វត្ត​» គឺ​កញ្ញា

រាជធានី​ភ្នំពេញ ៖ ពិតជា​គំរូ​ល្អ និង​គួរ​ឲ្យ​ស្ងើចសរសើរ​ខ្លាំង​ណាស់ ដែល​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ និង​មាន​ប្រជាប្រិយភាព​ខ្ពស់​មិនធម្មតា ដែល​អាច​ដើរតួ​សម្ដែង​បាន​គ្រប់​ទម្រង់ និង​ត្រូវជា​តួអង្គ​សម្ដែង​ក្នុង​រឿង «​ជីវិត​ក្មេង​វត្ត​» គឺ​កញ្ញា នី​តា​វរវង្ស ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​មួយ ក្រោយ​តារា​ស្រី​រូប​នេះ បាន​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន​ចូលរួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​។

ជា​ការ​ពិត​ណាស់ នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២២ ម្សិលមិញ​នេះ គឺជា​ពិធី​សម្ភោ​ធ​កុដិ​មួយ​ខ្នង និង​សមិទ្ធផល​នានា​ក្នុង​វត្ត​តាំងក្រសាំង​ខាងជើង ស្ថិត​ក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយ​គ្នា​នោះ ក៏​នឹង​មានការ​បំពាក់​គ្រឿង​ឥស្សរិយយស ទៅ​ដល់​សប្បុរសជន​ដែល​បាន​ចូលរួម​ចំណែក​កសាង​សមិទ្ធផល​ជា​ច្រើន ក្នុង​ទី​វត្ត​អារាម​តាំងក្រសាំង​ខាងជើង​ផង​ដែរ​។ សប្បុ​ជន​ដែល​ត្រូវ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ក្នុង​នោះ​មាន​ចំនួន​៤៧​រូប ហើយ​គ្រឿង​ឥស្សរិយយស ក៏​មាន​បំពាក់​តាម​លំដាប់ថ្នាក់​ផង​ដែរ​។

យ៉ាងណាមិញ ក្រឡេក​មក​មើល កញ្ញា នី​តា​វរវង្ស ដែល​ជាតា​រា​ស្រី​មួយ​រូប មានចិត្ត​សប្បុរសធម៌ ចូល​ចិត្ត​បរិច្ចាគ​ថវិការ​ផ្ទាល់ខ្លួន ចូលរួម​ចំណែក​ជួយ​ដល់​កិច្ចការ​ងា​សង្គម​ឯណេះ​វិញ ក៏​ត្រូវ​បាន​ឯកឧត្តម ទេព ង​ន អនុប្រធាន​ទី​២ ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ ជូន​កញ្ញា​ដោយ​ផ្ទាល់​តែ​ម្ដង​។

ទន្ទឹម​នឹង​ការ​ទទួល​បាន​គ្រឿង​ឥស្សរិយយស​ថ្នាក់ មហា​សេរី​វឌ្ឍន៍ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​កញ្ញា នី​តា វរវង្ស បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​មួយ​ចំនួន​ធំ ជួយ​កសាង​សមិទ្ធផល​នានា នៅ​វត្ត​តាំងក្រសាំង​ខាងជើង​។

បើ​តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព តារា​សម្ដែង​ស្រី កញ្ញា នី​តា វរវង្ស បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ និង​រំភើបចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​ចូលរួម​ចំណែក​កសាង​សមិទ្ធផល​នានា ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ហើយ​កញ្ញា​ក៏​បាន​ថ្លែង​អំណ​អរគុណ​យ៉ាង​ក្រៃ​លែង​ចំពោះ ឯកឧត្តម ទេព ង​ន ដែល​បាន​បំពាក់​គ្រឿង​ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ មហា​សេរី​វឌ្ឍន៍ ជូន​កញ្ញា​ដ​ផ​យ​ផ្ទាល់​។

គួរ​បញ្ជាក់​ផង​ដែ​ត​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ឡើយ ដែល​តារា​សម្ដែង​ស្រី​រូប​នេះ បាន​ចូលរួម​ចំណែក​ក្នុង​វិស័យ​ព្រះពុទ្ធ​នោះ ពោល​គឺ​កន្លង​មក កញ្ញា​ក៏​ធ្លាប់​ចូលរួម​ចំណែក​កសាង​សមិទ្ធផល​នានា​តាម​ទី​វត្ត​អារាម និង​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​រួម​ជួយ​ដល់​កិច្ចការ​សង្គម​ជាតិ តាម​រយៈ​ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ