លោកអ៊ិន សុភិន ប្រហែលលែងមានវត្តមានជាអ្នកគ្រប់គ្រង Miss Grand កម្ពុជា២០២៣ហេីយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្មីៗនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានដឹងដំណឹងយ៉ាងព្រោងព្រាតពាសពេញបណ្ដាញសង្គម ពាក់ព័ន្ធ និងរឿងរ៉ាវអ្នកគ្រប់គ្រងកម្មវិធីដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជានោះ គឺលោក អ៊ិន សុភិន ដែលជាស្ថាបនិកកម្មវិធីបវរកញ្ញាដ៏ធំមួយ មានការលើកឡើងក្ដៅៗគួរឱ្យចាប់អារម្មណ៍ និងស្ទើរមិនគួរអោយជឿរហូតធ្វើអោយអ្នកគាំទ្រហាក់ស្រឡាំងកាំងនិយាយមិនចេញគ្រប់ៗគ្នាតែម្ដង ។

សម្រាប់ទស្សនិកជនដែលតែងតែស្រឡាញ់ចូលចិត្ត និងគាំទ្រវិស័យបវរកញ្ញា លោក អ៊ិន សុភិន ស្ថាបនិក Miss Grand Cambodia ត្រូវបានបញ្ចប់កុងត្រាជាមួយស្ថាប័ន Miss Grand International ហើយ បន្ទាប់ពីអ្នកគ្រប់គ្រងរូបនេះ លោកបានទិញសិទ្ធិរៀបចំកម្មវិធីប្រកួតបវរកញ្ញាដ៏ធំមួយនេះអស់រយៈពេល៣ឆ្នាំ ពោល គឺចាប់តាំងពីឆ្នាំ២០២០, ២០២១ និងឆ្នាំ ២០២២មកដល់បច្ចុប្បន្ននេះ។

នេះបើយោងទៅតាមគណនីផេកមួយដែលមានឈ្មោះថា«Team Cambodia Pageant »បានបង្ហោះរូបលោកអ៊ិន សុភិនមួយសន្លឹង និងភ្ជាប់ជាមួយសារដោយសរសេររៀបរាប់បែបនេះថា«ទទួលដំណឹងមកថា ប៉ាភីន នឹងបញ្ចប់កុងត្រាជាមួយ Miss Grand International ហើយ។ដោយមិនមានការប្រកួត Miss Grand Cambodia ក្រោមការគ្រប់គ្រងរបស់ ប៉ាភីន ទៀតនោះឡើយ»។
យ៉ាងណាមិញ ចំពោះព័ត៌មានដែលបានបែកធ្លាយនៅពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការបញ្ចប់កុងត្រាខាងលើនេះដែរ ប្រសិនបើជាការពិតនោះមានន័យថា នៅឆ្នាំ២០២៣ ការប្រកួតជ្រើសរើសបវរកញ្ញា Miss Grand Cambodia 2023 លែងស្ថិតក្នុងការគ្រប់គ្រងរបស់លោក អ៊ិន សុភិនទៀតហើយ។

មិនបង្អង់យូរ បន្ទាប់ពីមានការលើកឡើងមិនឈប់ខ្លាំងពេក ស្រាប់តែលោកអ៊ិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធីMiss Grand Cambodia បានចេញមុខមកបង្ហោះសារបញ្ជាក់យ៉ាងច្បាស់ៗថា«ខ្ញុំសុំឈប់ធ្វើ Miss Grand Cambodia ចាប់ពីឆ្នាំ2023តទៅ ដោយមូលហេតុចង់សម្រាកពីការងារផ្នែកមួយនេះ អរគុណសម្រាប់ការគាំទ្រកន្លងមក»។

ក្រោយបានលឺបែបនេះ ភ្លាមក៏មានអ្នកចូលទៅខមិនបញ្ចេញមតិលើកឡើងចំៗយ៉ាងដូច្នេះថា«អរគុណពូសម្រាប់កន្លងមកដែលមានធ្វើឲ្យមានការប្រកួតឈុតហែលទឹកលើកដំបូង និងសមិទ្ធផលជាច្រើនទៀតដែលកម្ពុជាទទួលបាន»«យ៉ាងណាក៏នៅតែគោរពស្រលាញ់គាត់ដ៏ដែល» «3ឆ្នាំចុងក្រោយនេះគាត់ធ្វើបានល្អណាស់»«សូមសរសើរក្រោមការគ្រប់គ្រងរបស់គាត់ បវរកញ្ញាចូលtopកំពូលទាំងអស់»«ស្ដាយព្រោះពេលគាត់កាន់បានធ្វើឱ្យយើងបានស្គាល់ MG Cambodia និង MGC បានពានរាល់ឆ្នាំដែរ»«ទោះបីមានរឿងប្លែកៗច្រើន តែតាមប្រទេសដែលគ្រប់គ្រងMISS GRANDតែងតែមានDramaគ្រប់រឿង បីឆ្នាំដែលគាត់កាន់ គឺបវរកញ្ញាMISS GRAND CAMBODIA ផ្ទុះខ្លាំងៗៗៗ អាចថា គាត់ជាDIRECTOR ដំបូងដែលធ្វើអោយមានNATIONAL COSTUME ក្នុងស្រុក គាំទ្រគាត់ជានិច្ច ទោះបីមានចន្លោះខ្វះខាតខ្លះៗ»«សោកស្ដាយសម្រាប់ការលាលែងរបស់គាត់ ព្រោះធ្វើជាអ្នកគ្រប់គ្រងជាអ្នកដឹកនាំកម្មវិធីលក្ខណៈអន្តរជាតិមួយៗ មិនងាយទេ ។

សម្រាប់យើងមើលនឹងភ្នែកស្រួលណាស់ តែអ្នកដែលកាន់ការងារបែបនេះជាក់ស្ដែងទើបយល់» «ខ្ញុំពិតជាមិនចង់ឲ្យគាត់ឈប់កាន់កម្មវិធីទេព្រោះគាត់កាន់បានល្អកម្ពុជាយើងទទួលបាន top 3 ឆ្នាំជាប់គ្នា»អ្នកខ្លះទៀតបាននិយាយថា«រោមការគ្រប់គ្រងរបស់គាត់ទោះមានការខ្វះចន្លោះតែបីឆ្នាំជាប់គ្នានេះ missម្នាក់ៗថ្មីខ្លាំងជាប់ចេញមកដឹងតែមានគេទទួលស្គាល់តែម្តង នឹងចាប់អារម្មណ៍ខ្លាំងពីមហាជន»«3ឆ្នាំនេះវាមិនមែនជារឿងងាយទេទាំងការសសើរទាំងការរិះគន់ដើរទន្ទឹមគ្នា តែអ្វីដែលសំខាន់3ឆ្នាំនេះ យើងទទួលបានកំពូលនារី3រូបដែលបានបំបែកកំណត់ត្រាចូលtopក្រោមការគ្រប់គ្រងរបស់លោកពូ»«មួយចំនួនបានលើកឡើងបែបនេះថា«មូលហេតុបញ្ឈប់កុងត្រាទៀត ដោយសារឆ្នាំ2022អត់ រកលុយអោយកម្មវិធីរបស់កម្ពុជាបែជារកលុយអោយថៃទៅវិញ»៕ ដោយ ៖ សុភា ដាណែត









ចែករំលែកព័តមាននេះ