ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ហ្វា ហ្វា និយាយ​ពី​ឈុត​សម្តែង​ស្នេហា​ក្តៅ​រោ​.​ល​រា​.​ល​ក្នុង​រឿង ក្រោយ​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​​រិះគន់

2 ឆ្នាំ មុន
  • ភ្នំពេញ

ទស្សនិកជន​ដែល​បាន​ចូល​ទៅ​ទស្សនា​ភាព​រឿង «​ស្នេហា​ល្ងង់​+​ល្ងង់​» បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផ្ទៃរឿង​មួយ​នេះ បាន​បង្កប់​ឈុត​ឆាក​ស្នេហា​​បែ​បរោ​.​ល​រាល និង​ស៊ី​អារម្មណ៍ ដែល​​ត្រូវ​បាន​គេ​ចាត់ទុកជា​រឿង​ដ៏​

រាជធានី​ភ្នំពេញ ៖ ទស្សនិកជន​ដែល​បាន​ចូល​ទៅ​ទស្សនា​ភាព​រឿង «​ស្នេហា​ល្ងង់​+​ល្ងង់​» បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង បន្ទាប់​ពី​ផ្ទៃរឿង​មួយ​នេះ បាន​បង្កប់​ឈុត​ឆាក​ស្នេហា​បែ​បរោ​.​ល​រាល និង​ស៊ី​អារម្មណ៍ ដែល​ត្រូវ​បាន​គេ​ចាត់ទុកជា​រឿង​ដ៏​សិច​ស៊ី (១៨+) មួយ​ប្រចាំឆ្នាំ​។ រឿង «​ស្នេហា​ល្ងង់​+​ល្ងង់​»​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផលិតកម្ម​ក្នុងស្រុក​មួយ និង​ត្រូវ​បាន​ដាក់​បញ្ចាំង​តែ​នៅ​លើ APP របស់​ផលិតកម្ម​នេះ​ប៉ុណ្ណោះ ខណៈ​ពេល​រឿង​នេះ​ចូលរួម​សម្តែង​ដោយ​តារា​ស្រី​នាង ហ្វា ហ្វា និង​តួឯក​ប្រុស​លោក ឡៅ បញ្ញា ជា​អតីត​ម្ចាស់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ ក្នុង​កម្មវិធី​ប្រកួត​បុរសឯក Mister Asian International 2019​។

ក្នុង​ពេល​ដែល​ទស្សនិកជន​ជា​ច្រើន​បាន​ផ្ទុះ​ការ​ចាប់អារម្មណ៍ និង​មានការ​ជជែក​វែកញែក​គ្នា​ពាសពេញ​បណ្តាញ​សង្គម​ទៅ​លើ​ផ្ទៃ​សាច់​រឿង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ គេ​សង្កេត​ឃើញ​មាន​មហាជន​ខ្លះ​ក៏​មានការ​សរសើរ​ថា​ល្អមើល និង​មហាជន​ខ្លះ​ទៀត​ក៏​បាន​រិះគន់​នូវ​ឈុត​សម្តែង​នៅ​ក្នុង​ផ្ទៃរឿង​យ៉ាង​ចាស់ដៃ​ផង​ដែរ​។

មហាជន​ខ្លះ​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ពីក្រោម​រូបភាព Poster ផ្សព្វផ្សាយ​រឿង​ខាងលើ ដែល ហ្វា ហ្វា បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​មាន​អ្នកខ្លះ​បាន​និយាយ​ដោយ​ពាក្យ​បញ្ចោ​ច​បញ្ចើ លេប​ខា​យ ក្នុង​ពេល​ដែល​គេ​បានឃើញ​ឈុត​សម្តែង​របស់​នាង​ជាមួយ​តួ​ប្រុស​មើល​សិច​ស៊ី ក្តៅ​រោ​.​ល​រាល​យ៉ាង​ខ្លាំង​។

ទន្ទឹម​នឹង​ការ​ខំ​មិន​លើ​រូបភាព​នៅ​ក្នុង​ឈុត​នៃ​រឿង​ខាងលើ គេ​ក៏​សង្កេត​ឃើញ​មានការ​កាត់​ប្លង់​មួយ​ចំនួន​យក​មក​ធ្វើការ​លេងសើច (Troll) និង​បាន​ចែកចាយ​ពេញ​បណ្តាញ​សង្គម​ផង​ដែរ ដោយនៅ​ក្នុង​នោះ​គេ​ក៏​បានឃើញ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ហាក់​សម្តែង​ការ​មិន​គាំទ្រ​នូវ​ការ​ថត​បែប​អា​.​ស​អាភា​.​សបែប​នេះ​ឡើយ​។

ជាក់ស្តែង​គណនី​ហ្វេ​ស​ប៊ុ​ក​បុរស​មួយ​រូប បាន​លើក​ឡើង​ថា សិល្បៈ​ភាពយន្ត គឺជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សង្គម តែ​សិល្បៈ​នៅ​តែ​ជា​សិល្បៈ មិនមែន​ជា​ការ​ពិត​ទេ​។ លោក​បញ្ជាក់​ថា ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការ​ថត​បែប​អា​.​ស​អាភា​.​ស​ទាំងស្រុង​ឡើយ តែ​ខ្ញុំ​គាំទ្រ​ការ​ថត​ឈុត​ឆាក​រួមមេត្រី​ភាព​បែប​សិល្បៈ​ពិតប្រាកដ ក្នុង​ក្រប​ខណ្ឌ​ត្រឹមត្រូវ​មួយ ជាមួយនឹង​បំរាម​ហាម​ក្មេង​ក្រោម​អាយុ​ទស្សនា ប្រទេស​ណា ជំនាន់​ណា ក៏​មានការ​ថត​បែប​នេះ​ដែរ តែ​មានការ​គ្រប់គ្រង​ត្រឹមត្រូវ​ក្នុង​ដែន​កំណត់​ច្បាស់លាស់​មួយ​។

ពាក់ព័ន្ធ​ទៅ​នឹង​ការ​យល់​ឃើញ​បែប​អវិជ្ជមាន និង​ការ​រិះគន់​ពី​មហាជន​នា​ពេល​នេះ តារា​សម្តែង ហ្វា ហ្វា បាន​ក៏​លើក​ឡើង​និយាយ​ពី​ឈុត​ឆាក​សម្តែង​ក្នុង​រឿង​មួយ​នេះ ដោយនៅ​ក្នុង​នោះ នាង​បាន​ស្នើ​ឲ្យ​ទស្សនិកជន​ចូល​ទៅ​មើល​រឿង​ខាងលើ​ឲ្យ​ដល់​ចប់ ទើប​យល់​ពី​សាច់​រឿង​ទាំងមូល​។

នាង​បាន​លើក​ឡើង​ថា «​អរគុណ​បង ដែល​បង​យល់​ពី​ការ​លះបង់ និង​ក្តី​ស្រលាញ់​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​នេះ ពេល​ថត​មាន​ទាំង director ក្រុមការងារ តួ ពួក​យើង​ខំប្រឹង​ទាំងអស់​គ្នា​ដោយ​មិន​ដែល​គិត​ថា ពេល​យប់ ឬ​ក៏​ថ្ងៃ ពេល​ខ្លះ​ថត រហូត​មិន​មាន​ពេល​សម្រាប់​គ្រួសារ​ផង សូម​បងប្អូន​ចូល​ទៅ​មើល​រឿង​មួយ​នេះ​ដល់​ចប់ ទើប​យល់​ពី​សាច់​ថា អប់រំ​បែប​ណា​»​។

នាង​បញ្ជាក់​ថា «​កន្លង​មក ទស្សនិកជន​ធ្លាប់​ឃើញ​ការ​សម្តែង​របស់​នាង​រួច​ហើយ ដោយ​ភាគច្រើន​នាង​សម្តែង​ជា​តួអង្គ​បែប​សិច​ស៊ី និង​ដណ្តើម​តួអង្គ​ប្រុស ប៉ុន្តែ​ការ​សម្តែង​ក្នុង​រឿង​នេះ គឺ​ប្លែក​ខ្លាំង​ពី​រឿង​ណា​ៗ​ទាំងអស់​»​។ នាង​ថា «​ប្លែក​ខ្លាំង​ដោយសារ​ឈុត​ឆាក​ខ្លះ​នាង​សម្តែង​ជា​ស្នេហា​បែ​បរោ​.​ល​រាល​ខ្លាំង រហូត​ឈុត​ខ្លះ​ស្ទើរតែ​ចេញ​រូបរាង​កាយ​មក​ក្រៅ ប៉ុន្តែ​អំឡុង​ពេល​ថត​នោះ គឺ​យើង​មានការ​បិទ​បាំង​ខ្លះ​ៗ​ដែរ​»​។

នាង​បន្ថែម​ថា «​នេះ​ជា​លើក​ទី​មួយ​ហើយ ដែល​នាង​សម្តែង​ឈុត​បែប​នឹង ប៉ុន្តែ​នាង​ក៏​សប្បាយចិត្ត​នៅ​ក្នុង​ការ​សម្តែង​នេះ​ដែរ ព្រោះ​វា​ជា​បទ​ពិសោធន៍​ថ្មី ដើម្បី​យក​មក​អភិ​វ​ឌ្ឈ​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​បន្ថែម​ទៀត​»​។ យ៉ាងណា​បើ​តាម ហ្វា ហ្វា ថា «​នៅ​ក្នុង​រឿង​នេះ នាង​ទទួលស្គាល់​ថា វា​ពិតជា​ពិបាក​ស្ទើរតែ​គ្រប់​ឈុត​សម្តែង​ទាំងអស់ ដោយសារ​នាង​នៅ​មានការ​ខ្មាស់​អៀន​ច្រើន ប៉ុន្តែ​នាង​នៅ​តែ​ព្យាយាម​សម្តែង​បាន ក្រោម​ការ​ណែនាំ​ពី​អ្នកដឹកនាំ​រឿង​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ