ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ​រាប់​ឆ្នាំ​មក​ហើយ តែ​មិន​មាន​អគ្គិសនី​ប្រើ​ដដែល

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង រាប់រយ​គ្រួសារ​មាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង រាប់រយ​គ្រួសារ​មាន​ខ្សែភ្លើង​រត់​កាត់​លើដំបូល​ផ្ទះ ផ្ទះ​ខ្លះ​បង្គោល​ភ្លើង​ស្ទើ​តែ​ដាក់​លើដំបូល​ផ្ទះ ក៏​ប៉ុន្តែ​បែរជា​មិន​មាន​ភ្លើង​ប្រើប្រាស់​។ ប្រជាពលរដ្ឋ​លើក​ឡើង​ថា បង្គោល​ភ្លើង និង​ខ្សែភ្លើង បាន​ដាក់​ពង្រាយ​កាត់​លើដំបូល​ផ្ទះ​របស់​ពួក​គាត់​អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ដោយ​បានឮ​ដំណឹង​មក​ថា ហ្នឹង​មាន​ភ្លើង​ប្រើ​ឆាប់​ៗ តែ​ដំណឹង​មួយ​នេះ​ឮ​រហូត តែ​អ្នក​ភូមិ​នៅ​តែ​មិន​មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​ពលរដ្ឋ​មួយ​ចំនួន​អស់ជម្រើស ពួក​គាត់​ក៏​នាំ​គ្នា​ទិញ​បន្ទះ​សឡា ដាក់​ប្រើប្រាស់​ជំនួស​វិញ​។

 ពលរដ្ឋ​បន្ត​ថា នៅ​ពេល​រៀបចំ​បោះបង្គោល​ភ្លើង អ្នក​ដាំ បាន​រៀប​គម្រោង​ដាំ​លើដំបូល​ផ្ទះ​របស់​ពួក​គាត់​តែ​ម្តង ក៏​ប៉ុន្តែ​នៅ​ពេល​មានការ​អង្វរ​ពី​ម្ចាស់ផ្ទះ ទើប​អ្នក​ដែល​មក​ដាំ​បង្គោល​បាន​បង្ខិត​បង្គោល​ភ្លើង​ទាំងនោះ​មក​នៅ​ជាប់​ដំបូល​វិញ​។  ហើយ​នៅ​ក្នុងអំឡុងពេល​ដាំ និង​បាន​ដាំ​បង្គោល​រួច អ្នក​ទាំងនោះ​ក៏​បាន​និយាយ​ថា ពួក​គាត់​អាច​ហ្នឹង​បាន​ភ្លើង​ប្រើ​ឆាប់​ៗ​នេះ​ហើយ តែ​ការ​ពិត​ពាក្យ​ឆាប់​ៗ​ទាំងនោះ ពួក​គាត់​បាន​រង់ចាំ​អស់​ពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នៅ​តែ​មិន​ទាន់​បាន​ភ្លើង​ប្រើប្រាស់​ទៀត ហើយ​អាជ្ញាធរ ភូមិ ឃុំ ក៏​អស់​លទ្ធភាព​ស្នើ​សុំ​ខាងលើ​ដែរ ដោយ​ចម្លើយ​គឺ​នៅ​ដដែល​ជា​ដដែល​គឺ បាន​ភ្លើង​ប្រើ​ឆាប់​ៗ​។

ក្រៅ​អំពី​ភូមិ​សំដី​ទៅ នៅ​មាន​ភូមិ​មូ​យ​ចំនួន​ទៀត​ក៏​នៅ​ពុំ​ទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ដូច​គ្នា ដូច​ជា​នៅ​ក្នុង​ឃុំ​ធ្លក ក៏​មាន​ពីរ បី​ភូមិ​ទៀត​ក៏​អត់​ដែរ ក៏​ប៉ុន្តែ​មាន​ភូមិ​មួយ​ចំនួន នៅ​ឃុំ​ពោធិ​រាជ ស្រុក​ស្វាយ​ជ្រុំ ខេត្តស្វាយរៀង ព្រំប្រទល់​ជាប់​គ្នា មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដោយ​តម្លៃ​ភ្លើងអគ្គិសនី ១​គីឡូវ៉ាត់ម៉ោង តម្លៃ ២​ពាន់​រៀល ហើយ​ពលរដ្ឋ​ស្នើ​សុំ​ចុះថ្លៃ​ជាង​បី​ឆ្នាំ​មក​ហើយ មិន​មាន​ចម្លើយ​ទេ គឺ​តម្លៃ​នៅ​ដដែល ហើយ​ផ្ទះ​ខ្លះ​ប្រើ​អស់​៣ គីឡូវ៉ាត់ ឬ ៧​គីឡូវ៉ាត់ ក្នុង​មួយ​ខែ មេ​ភូមិ មេឃុំ​ដើរ​យក គិត​១០​គីឡូវ៉ាត់​ដែរ​៕