ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥត​ល្ហែ​! គ្រប់កន្លែង​ចាប់​មិន​ចេះ​អស់​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​១១​នាក់​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ដោយ​ស្នាក់​នៅ​ខុសច្បាប់ ។ ការ​ឃាត់ខ្លួន​នេះ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី​១១​នាក់​ត្រូវ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន​ដោយ​ស្នាក់​នៅ​ខុសច្បាប់ ។ ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០១៧ បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្តោយ​មាត់​ទន្លេសាប ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ព្រលឹម​នគរបាល​បាន​ធ្វើការ​ឡោ​ព័ទ្ធ​ភូមិ​និគម​ន៍​ជនជាតិ​វៀតណាម​ស្នាក់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​លិខិត​ស្នាម ។ នៅ​ព្រឹក​នោះ​សមត្ថកិច្ច​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​៥៥​នាក់ ស្រី​១៩​នាក់ ដែល​ពុំ​មាន​លិខិត​ស្នាម​ស្នាក់​នៅ​ស្របច្បាប់ ហើយ​ក្នុង​នោះ​មាន​១១​នាក់ ស្រី​៤​នាក់​គ្មាន​ឯកសារ និង​កាន់​ឯកសារ​ថតចម្លង​ត្រូវ​នគរបាល​នាំ​ខ្លួន​បញ្ជូន​មក​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​ត្រួតពិនិត្យ​ឯកសារ​តាម​នីតិវិធី​ច្បាប់​៕