ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​លង់លក់​ក្នុង​ដំណេក លុះ​ព្រឹក​ឡើង​ផ្អើលឆោឡោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​មួយ​កន្លែង​ដែល​ម្ចាស់​ដេក​លង់លក់​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆ្កិះ​សោ​ទ្វារ​ចូល​លួច​យក​ប្រាក់ និង​សម្ភារ​មួយ​ចំនួន ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​

រាជធានី​ភ្នំពេញ ៖ លំនៅ​ឋាន​មួយ​កន្លែង​ដែល​ម្ចាស់​ដេក​លង់លក់​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្មភាព​ឆ្កិះ​សោ​ទ្វារ​ចូល​លួច​យក​ប្រាក់ និង​សម្ភារ​មួយ​ចំនួន ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​១១២៤ ផ្លូវ​លេខ​៩៩RB ក្នុងភូមិ​បឹង​សាឡា​ង ខណ្ឌ​ឬ​ស្សី​កែវ ។

ម្ចាស់ផ្ទះ​ដែល​ចោរ​ចូល​លួចឈ្មោះ ផ​ល្លី តាំងយូ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​យប់ ថ្ងៃ​ទី​០៥ រូប​គាត់​និង​ប្តី​ជា​ជនជាតិ​ចិន​បាន​ទុក​ម៉ូតូ​នៅ​ក្នុងផ្ទះ រួច​ចាក់សោ​ទ្វាររបង តែ​មិន​បាន​ចាក់សោរ​ទ្វារផ្ទះ​នោះ​ទេ ។ ចំណែក​ប្រាក់​៤.៣០០​ដុល្លារ​ទុក​ក្នុង​ថតតុ​នៅ​លើ​បន្ទប់​ឡៅតឿ ហើយ​នាំ​ប្តី​និង​ប្អូនស្រី​បង្កើត​ទៅ​នៅ​បន្ទប់​ជាន់​ទី​១​។ លុះ​ព្រឹក​ឡើង​ស្រាប់តែ​ឃើញ​ទ្វាររបង និង​ទ្វារផ្ទះ​ចំហ ក៏​ស្រែកហៅ​ឱ្យ​ក្រោក និង​មើល​របស់របរ តែ​ប្រាក់​ត្រូវ​ចោរលួច​អស់​។ ហើយ​របស់របរ​ដែល​លួច​នោះ​មាន​លុយ​ចំនួន​៤.៣០០​ដុល្លារ​, ម៉ូតូ​ម៉ាក​ស្កុប​ពី​មួយ​គ្រឿង និង​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង ដែល​សរុប​ទឹកប្រាក់​អស់​ប្រមាណ​ជាង​៥.០០០​ដុល្លារ ។ បន្ទាប់​ពី​ចោរ​ឆ្កិះ​សោ​ចូល​លួច​រួច នៅ​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក ក៏​បាន​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាលរ​ដ្ឋា​បាល​ឬ​ស្សី​កែវ ដើម្បី​ឱ្យ​ជួយ​ស្រាវជ្រាវ​រក​៕