ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​រយៈ​​ឃោសនាបោះឆ្នោត​១៤​​ថ្ងៃ គ.ជ.​ប​​​ទទួល​បាន​ពាក្យបណ្តឹង​​​៧៩ ​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​ លោកស្រី​តែ ម៉ា​នី​រ៉ុ​ង ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ថ្លែង​​នៅក្នុង​សន្និសីទកាសែត​ផ្សាយ​បិទ​ការ​ឃោសនាបោះឆ្នោត ​នៅ​ថ្ងៃ​ទី០​២ មិថុនា​​ ស្ថិតនៅ​ទីស្តីការ​ គ.ជ​.ប​ ថា​ គិត​មក​ទល់​ថ្ងៃ​បិទ​ការ​ឃោសនាបោះឆ្នោត​១៤​ថ្ងៃ​ គ.ជ.​

រាជធានី​ភ្នំពេញ ​៖​ លោកស្រី​តែ ម៉ា​នី​រ៉ុ​ង ​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ថ្លែង​​នៅក្នុង​សន្និសីទកាសែត​ផ្សាយ​បិទ​ការ​ឃោសនាបោះឆ្នោត ​នៅ​ថ្ងៃ​ទី០​២ មិថុនា​​ ស្ថិតនៅ​ទីស្តីការ​ គ.ជ​.ប​ ថា​ គិត​មក​ទល់​ថ្ងៃ​បិទ​ការ​ឃោសនាបោះឆ្នោត​១៤​ថ្ងៃ​ គ.ជ.​ប​ បាន​​​ទទួល​ពាក្យបណ្តឹង​​សរុប​​៧៩​ពាក្យបណ្តឹង​ ​នៅ​ថ្នាំ​ឃុំ​-សង្កាត់​​រៀបចំ​ការ​បោះ​ឆ្នោត​ ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ​និង​គណៈកម្មាធិ​ការ​​ ជា​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ។

លោកស្រី​បាន​លើក​ឡើង​ថា​ ជា​ទូទៅ​សកម្ម​ភា​ឃោសនា​ សម្រាប់​អាណត្តិ​ទី​៤​នៃ​ការ​ឃោសនាបោះឆ្នោត​ឃុំ​-សង្កាត់ ​បាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​អាណត្តិ​មុន​ៗ ​ព្រោះ​គណបក្ស​នយោបាយ​ ដែល​បាន​ចូលរួម​ការ​ឃោសនា​ មាន​ភាព​ចាស់ទុំ​ នយោបាយ​និង​មិន​មាន​អំពើ​ហិង្សា​កើតឡើង​នោះ​ទេ​ ក្នុង​កំឡុង​ឃោសនា​១៤​ថ្ងៃនេះ​ ។

លោកស្រី​បាន​លើក​ឡើង​ថា​ ក្នុង​ចំណោម​ពាក្យបណ្តឹង​៧៩ ​ក្នុង​នោះ​​មាន​៥៣​​ពាក្យ​បណ្តឹង​​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។​ ពាក្យ​បណ្តឹង​​២០ ​ជា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ១​ពាក្យបណ្តឹង​ជា​របស់​គណបក្ស​ហ្វុ៊ន​ស៊ិ​ន​ប៉ិច ​និង​៥​ពាក្យ​ជា​របស់​ប្រជាពលរដ្ឋ​ ។​ពាក្យ​បណ្តឹង​នៅ​ឃុំ​-សង្កាត់ ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​៧៨​បណ្តឹង ​​បន្ត​ដល់​រាជធានី​-ខេត្ត​ រៀបចំ​ការ​បោះ​ឆ្នោត​ មាន​១០​បណ្តឹង​ ១​បណ្តឹង​ប្តឹង​មក​គណៈកម្មាធិការ​រាជធានី ​រៀបចំ​ការ​បោះ​ឆ្នោត​ផ្ទាល់​ និង​មក​ដល់​គ.ជ​.ប​ចំនួន​១​បណ្តឹង ​។ លោក​ស្រី​បាន​លើក​ឡើង​ថា​ ជា​ទូទៅ​ការ​ឃោសនាបោះឆ្នោត​ឃុំ​-សង្កាត់​១៤​ថ្ងៃ​ ប្រព្រឹ​ត្តទៅ​យ៉ាង​​ល្អ​ និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​ ។