ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី ត្រៀម​ទៅ​ស្រោច​ទឹក​ឱ្យ​ជ្រះ​ឧបទ្រពចង្រៃ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ឈិ​ន សុធា​រី ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខូច​រថយន្ត​ខ្លាំង តែ​មិន​ទទួល​បាន​សំណង​ទេ ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង​ឈិ​ន សុធា​រី ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខូច​រថយន្ត​ខ្លាំង តែ​មិន​ទទួល​បាន​សំណង​ទេ ។ ហេតុការណ៍​នោះ​កើតឡើង​កាលពី​រាត្រី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ។

អ្នក​នាង​ឈិ​ន សុធា​រី ចាត់​ទុក​គ្រោះថ្នាក់​នោះ​គឺជា​ការ​ជួប​ទុក្ខ ផ្ទួន​ៗ​ក្នុង​ជីវិត​របស់​នាង​នា​អំឡុង​ពេល​នេះ បន្ទាប់​ពី​ជួប​រឿង​បែកបាក់​ជីវិត​អាពាហ៍ពិពាហ៍ ។

តាម​ហ្វេ​ស​ប៊ុ​ក​ឈិ​ន សុធា​រី សរសេរ​ថា «​ហ៊ឺ​…​ជួប​ទុក្ខ​ផ្ទួន​ៗ» ទើបតែ​មាន​ព័ត៌មាន​ដែល​ហួសចិត្ត «​ឥឡូវ​មក​ជួប​គ្រោះ​ចរាចរណ៍​ត្រូវ​គេ​បុក​ឡាន​ទៀត​» ។ តែ​គេ​ថា​អត់​លុយ​សង​ទេ ហើយ​និយាយ​ពាក្យសុំ​ទោស​មួយ​ម៉ាត់​ឱ្យ​គេ​ទៅ​ដែរ ដល់​ពេល​គិត​ចុះ​គិត​ឡើង យើង​ត្រូវធ្វើ​ឡាន​អស់​លុយ​ខ្លួនឯង ។ «​ហ៊ឺ​…​ប្អូន​ជិះ​ម៉ូតូ​ឡើង​លឿន​ស្លេវ អត់​មើលមុខមើលក្រោយ​ទេ ដល់​ពេល​គ្រោះថ្នាក់​ទើប​ដឹង យ៉ាប់​ណាស់ ក្មេង​ៗ​ឥឡូវ​ជិះ​ព្រហើន​អត់​ខ្លាច និង​គិតដល់​អាយុជីវិត​ទេ ។ ហ៊ឺ ! ឥឡូវ​បើ​ជ្រុល​តែ​ស៊យ​ឱ្យ​វា​ស៊យ​ឱ្យ​អស់​តែ​ម្តង​ទៅ ដោះស្រាយ​ម្តង​ចប់​»  ។

ក្រោយ​ជួប​រឿង​នោះ​ឈិ​ន សុធា​រី បាន​ផ្តាំផ្ញើ​ដល់​យុវវ័យ​ត្រូវ​បើកបរ​ប្រុង​ប្រយ័ត្ន ព្រោះ​អាយុជីវិត​សំខាន់​ណាស់ មាន​លុយ​ក៏​មិន​អាច​ទិញ​មក​វិញ​បាន​ទេ ។ នាង​បន្ត​ថា «​នេះ​ប៉ះ​បង​ដែល​អនុគ្រោះ បើ​ប៉ះ​គេ​ផ្សេង​វិញ​មិនដឹង​យ៉ាងម៉េច​ទេ  បើ​ឡាន​របស់​គេ​ខូច​ធ្វើ​អស់​រាប់​ពាន់​ទៅ​ហើយ គ្មាន​អ្នក​ណា​ឱ្យ​រួចខ្លួន​ទេ ។ បើ​ខុស​សុំ​ទោស​គេ​ទៅ​មិន​ខុស​ទេ​ហើយ​សូម​ឱ្យ ។ ប្រកបដោយ​ក្រមសីលធម៌​ជា​ការ​ប្រពៃ ចេះ​អនុគ្រោះ និង​អធ្យាស្រ័យ​គ្នា​គឺ​ល្អ​បំផុត ហើយ​សម្រាប់​យើង​ជា​ខ្មែរ​ដូច​គ្នា » ។

បន្ទាប់​ពី​ជួប​រឿង​អកុសល ផ្ទួន​ៗ​គ្នា​នោះ​មក​ឈិ​ន សុធា​រី បញ្ជាក់​ថា នាង​នឹង​ទៅ​ស្រោច​ទឹក បណ្តេញ​គ្រោះ​ចង្រៃ ក្រោយ​ពេល​ដែល​នាង​ជួសជុល​រថយន្ត​រួចរាល់​ហើយ ៕