ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កំប្លែង​ទេព បុ​ទុម​បូ​ផល ដើម្បី​ប្តី​ចោល​សិល្បៈ​ទៅ​នៅ​បារាំង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​អ្នក​នាង​ទេព បុ​ទុម​បូ​ផល នៅ​តែ​ដក់ចិត្ត​ចំពោះ​សិល្បៈ​ដោយ​មិន​ចង់​ចាកចោល​ឡើយ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​នាង​អាច​នឹង​លះបង់​សិល្បៈ ដើម្បី​មើលថែ​ប្តី​ចាស់​មាន​ជំងឺ​បេះដូង​

រាជធានី​ភ្នំពេញ ៖  តារា​កំប្លែង​អ្នក​នាង​ទេព បុ​ទុម​បូ​ផល នៅ​តែ​ដក់ចិត្ត​ចំពោះ​សិល្បៈ​ដោយ​មិន​ចង់​ចាកចោល​ឡើយ ។ ទោះជា​យ៉ាងណា​ក្តី​ពេល​នេះ​នាង​អាច​នឹង​លះបង់​សិល្បៈ ដើម្បី​មើលថែ​ប្តី​ចាស់​មាន​ជំងឺ​បេះដូង​ដែល​ត្រូវ​ទៅ​នៅ​បារាំង​វិញ ។

តារា​កំប្លែង​ទេព បុ​ទុម​បូ​ផល បាន​សម្តែង​ការ​ដឹងគុណ​ចំពោះ​ស្វាមី​វ័យ​ចំណាស់​ដែល​ខំ​មើលថែ​ចំណងស្នេហា​នេះ​ជាមួយ​នាង​ជាង​១៥​ឆ្នាំ​មិន​ខ្លាច​នឿយហត់ ។ ម្ល៉ោះហើយ​នាង​តាំងចិត្ត​មើលថែ​ស្នេហា​រហូត​ចាស់​កោង​ខ្នង ។

នាង​ទេព បុ​ទុម​បូ​ផល តារា​កំប្លែង​មាឌ​ល្អិត​បាន​ប្រារព្ធ​ពិធី​ខួបអាពាហ៍ពិពាហ៍​គម្រប់​ខួប​១២​ឆ្នាំ ជាមួយ​លោក​អៀង ធី ជា​អ្នកជំនួញ​នៅ​ប្រទេស​បារាំង​វ័យ​៥២​ឆ្នាំ ។ ពិធី​ខួបអាពាហ៍ពិពាហ៍​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ឧសភា ឆ្នាំ​២០១៧ ស្រប​នឹង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​នៅ​បុរី​មង្គល​ភ្នំពេញ ។

អ្នក​នាង​ទេព បុ​ទុម​បូ​ផល វ័យ​៣៧​ឆ្នាំ ឱ្យ​ដឹង​ថា នាង​ស្រឡាញ់​គ្នា​ជាមួយ​ស្វាមី​វ័យ​ចំណាស់​៣​ឆ្នាំ​ទើប​រៀប​ការ ។ នាង​និង​ស្វាមី​បាន​រៀប​ការ​នៅ​ប្រទេស​បារាំង​តាម​បែប​អឺរ៉ុប ដូច្នេះ​ហើយនឹង​រៀបចំ​មង្គលការ​តាម​ប្រពៃណី​ខ្មែរ​វិញ​ម្តង ។

ក្រោយ​រៀប​អា​ពា​ហ៍​ពិះ​ពា​ហ៍​១៥​ឆ្នាំ​មកនេះ អ្នក​នាង​ទេព បុ​ទុម​បូ​ផល មានកូន​ពីរ​នាក់ ប្រុស​២ ដោយ​កូន​បង​អាយុ​១៥​ឆ្នាំ និង​ប្អូន​អាយុ​៦​ឆ្នាំ ។

រយៈពេល​១៥​ឆ្នាំ​កន្លង​មក​ទេព បុ​ទុម​បូ​ផល​ឱ្យ​ដឹង​ថា ស្វាមី​មើលថែ​ថ្នាក់ថ្នម​នាង​ទាំង​ដាំ​ស្ល និង​ការងារ​ផ្ទះ មិន​ឱ្យ​នាង​ខ្វល់ចិត្ត​ទេ ។ នាង​អាណិត​ស្វាមី​ក្រោយ​វះកាត់​បេះដូង​កាលពី​ពីរ​ឆ្នាំ​មុន ហើយ​គ្រូពេទ្យ​ឱ្យទៅ​នៅ​បារាំង​វិញ ព្រោះ​ទីនោះ​ត្រជាក់​អាច​ជួយ​សុខភាព​បាន ។ ដូច្នេះ​ហើយ​ទោះជា​នាង​មិន​ចេះ​នៅ​បារាំង​ក៏​សុខចិត្ត​តាំង​ជំហរ​មើលថែ​ប្តី ។ ពេល​នៅ​បារាំង​ដោយសារ​ត្រជាក់​ពេក​បណ្តាល​ឱ្យ​នាង​ហូរ​ឈាម​ច្រមុះ ហើយ​បាន​ប្តី​ថែទាំ ។ នាង​នឹង​ទៅ​បារាំង​វិញ​នៅ​ចុងឆ្នាំ​នេះ ។

ទេព បុ​ទុម​បូ​ផល អតីត​ជាតា​រា​កំប្លែង​ក្នុង​ក្រុម​នាយ​វីតាមីន​សេ ។ នាង​តែងតែ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ទូរទស្សន៍​បាយ័ន និង​កម្មវិធី ផ្សេង​ៗ​ទៀត ៕