ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងក្លិន រត់អស់រលីង…

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ទីតាំង​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង ស្ថិត​ត្រង់​ចំណុច​​អូរ​ស្ងួត​ក្នុងភូមិ​ស្រែ​វាល ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឺ​ង​ត្រង់ ដែល​បាន​​បើក​លេង​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នោះ គេមិនឃើញ​ត្រូវ​​សមត្ថកិច្ច​បង្ក្រាប​នោះ​ទេ​ ។ តាម​ប្រភព​ពី​ពលរដ្ឋ​ប្រាប់​​ថា ទីកន្លែង​ខាងលើ​នេះ​ ដែល​ជា​កន្លែង​ស្ងាត់នៅ​ឆ្ងាយ​ពី​ភូមិ ​ហើយ​កម្រ​​​មាន​អ្នក​ណា​​ដឹង​ណាស់ ​។

ប្រភពឱ្យ​ដឹង​ថា ​​ជារឿយៗ​បានឃើញ​អ្នក​ញៀន​ល្បែង ​មក​លេងបញ្ជល់​​មាន់ ​សើច​យ៉ាង​សប្បាយ​ រួម​ជាមួយនឹង​វង់​អាប៉ោង​​បន្ថែម​ទៀត​​​ផងដែរ ​។

ប្រភពបន្តថា ក្រោយ​ពី​បែកការ​ណ៍​នោះ​ ​​ដឹងមិន​ស្រួល​ហើយ ពួគេបាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់អស់​នា​រសៀល​ថ្ងៃ​ទី​២៧​ ឧសភា​​ ដោយ​បន្សល់​ទុក​មាន​កៅអី​ប្រមាណ​ជាង​៥០, តង់​៥​ផ្ទាំង, អង្រុត​២៧, តុ​៣ ។ បន្ទាប់​មក ​ត្រូវ​បាន​សម្ថ​កិច្ច​ចុះ​មក​រឹបអូស​ និង​ស្រាវជ្រាវ​រក​ម្ចាស់​​សង្វៀនបន្ត ។