ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ! ឱ្យគ្នារស់ជ្រកទីណា បើលោកឪពុកអគតិបែបនេះ

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យដឹងថា បុរស​ជា​ប្តី​ បាន​​យក​​ភ្លើង​ទៅ​ដុត​ផ្ទះខ្លួនឯង​​ឆេះ​​​ហ្មត់អស់​ ក្រោយពី​មាន​​​ជម្លោះ​​​ក្នុង​គ្រួសារប៉ុណ្ណោះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ឧសភា ស្ថិត​ក្នុងភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់​អូរ​ស្មាច ក្រុ​ប​សំរោង ខេត្តឧត្តរមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​​បង្ក​ហិង្សា​ដុត​ផ្ទះ​ចោល​នេះ មាន​ឈ្មោះ​ភាព សុ​ផាត អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​ចិន សុច អាយុ​៣២​ឆ្នាំ មាន​កូន​៦(​ស្រី​៤​នាក់​) ។ ដោយឡែក ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៣ គុណ​៤​ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ។

ទោះបីជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើជម្លោះរហូតក្លាយជាភ្លើងទៅដុតផ្ទះចោលនេះ កើតឡើងដោយសារអ្វីនោះទេ ។ បច្ចុប្បន្ន ​ស្ត្រី​ប្រពន្ធ​បាន​​មកដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ ខណៈ​ប្តី​នោះ​​​បានរត់​​គេចខ្លួន​​ចូល​​ក្នុង​ទឹកដី​ថៃ​បាត់ ។