ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​នោះ​ជា​នរណា?អ្នកគាំទ្រ​លើក​ឡើង​ភ្លែត ក្រោយ​ឃើញ​នាង jennie បង្ហោះ​រូប​បុរស​ម្នាក់​ស្រ​ដៀង ហេង វិសាល

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង​ហ្វេ​ស​ប៊ុ​ក​និង​ក្នុង IG ហាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​នាំ​គ្នា​ស្រឡាំង​កាំង​និយាយ​មិន​ចេញ​គ្រប់​ៗ​គ្នា​តែ​ម្ដង ក្រោយ​ប្រទេះ​ឃើញ​តារាចម្រៀង​ស្រី

រាជធានី​ភ្នំពេញ ៖ មហាជន​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង​ហ្វេ​ស​ប៊ុ​ក​និង​ក្នុង IG ហាក់​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​អ្នកគាំទ្រ​នៅ​ប្រទេស​កម្ពុជា​ទាំងមូល​នាំ​គ្នា​ស្រឡាំងកាំង​និយាយ​មិន​ចេញ​គ្រប់​ៗ​គ្នា​តែ​ម្ដង ក្រោយ​ប្រទេះ​ឃើញ​តារាចម្រៀង​ស្រី kpop កូរ៉េ​ដ៏​ល្បីល្បាញ​សមាជិក​ក្រុម Blackpink មានឈ្មោះ​បោះ​សំឡេង​នោះ គឺ jennie ដោយ​ថ្មី​ៗ​នេះ តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​រូប​នេះ បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៅ​ក្នុង​គណនី Story IG របស់​ខ្លួន​ជាមួយ​តារា​ប្រុស​ម្នាក់ មើលទៅ​ហាក់ដូចជា​ស្រ​ដៀង​ទៅ​នឹង​តារា YouTuber, Vlogger ស្រស់​សង្ហា​មិនធម្មតា​នោះ គឺ​លោក ហេង វិសាល ដែល​ជា​គូ​ដណ្ដឹង​របស់​តារា​ស្រី ជា ស្រី​នា​។

នេះ​បើ​ក្រឡេក​មក​មើល តាម​រយៈ​គណនី​ផេ​កមួយ​ដែល​មានឈ្មោះ​ថា​« Blackpink -BLINK Cambodia បា​នប​បង្ហោះ​រូប​របស់ jennie និង​តារា​កូរ៉េ​ម្នាក់ រួច​ភ្ជាប់​ជាមួយ Caption បែប​នេះ​ថា « OMGG!!!!!!! JENNIE បាន​ផុស​រូប​ក្នុង IG story ជាមួយនឹង Heng Visal »​។ ភ្លាម​នោះ​លោក ហេង វិសាល ក៏​បាន​ចូល​ទៅ​ខ​មិន​នៅ​ក្នុង​រូបភាព​នោះ​ថា «jennie ធ្វើ​ចឹ​ង​ចប់​បងហើយ​» គ្រាន់តែ​ឃើញ​ដូច្នេះ​ភ្លាម មិន​ទុក​ចាំ​យូរ ស្រាប់តែ​គូ​ដណ្ដឹង​របស់​លោក ហេង វិសាល បាន​ស៊ែរ​បន្ត​រួច​និយាយ​ថា «Congratulations មិន​នឹក​ស្មាន បើ​គេ​ល្អ​បង​យក​គេ​ចុះ អូន​សុំ​ចាញ់​»​។

មិន​ទុក​ចាំ​យូរ​លោក ហេង​វិ សាល ក៏​បាន​ចូល​ទៅ​ខ​មិន​ភ្លែត​យ៉ាង​ដូច្នេះ​ថា «​បើ​បង​មុខ​ឡូយ​ចឹ​ង បង​រត់​ចោល​អូន​ហើយ​» ស្រាប់តែ​ស្រី​នា ក៏​បាន​តប​ទៅ​វិញ​ថា «​ចឹ​ង​ហើយ​បាន​វាសនា​បង ត្រូវ​មុខ​ដូច​រាល់ថ្ងៃ​»​។

បន្ទាប់​ពី​លឺ​អ​ញ្ចឹ​ង ហើយនឹង​ឃើញ​រូបភាព​មួយ​នឹង​ដូច​ទៅ​នឹង​លោក ហេង វិសាល​ពេក ឃើញ​ថា មាន​ហ្វេ​ន​ៗ​ជា​ច្រើន ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ ក៏​បាន​ធ្វើការ​ចូល​ទៅ​ខ​មិន​យ៉ាង​ព្រោងព្រាត ដោយ​ពួក​គេ​បាន​លើក​ឡើង​ថា «​ក្បត់​ស្រស់​ៗ​ពេក​ហើយ​បង​សាល​» «​បង​សាល​ឆាប់ live បកស្រាយ​មក ពួក​ខ្ញុំ​មិន​សុខចិត្ត​នោះ​ទេ​» «​បង​ឯង​ធ្វើ​អោយ​ចែ​នា អន់ចិត្ត​ហើយ នៅ​សុខ​ៗ ទៅ​លួច​ថតរូប​ជាមួយ jennie តែ​ពីរ​នាក់​អ​ញ្ជឹ​ង​» «​បង​សាល ដឹង​តែ​ចប់​របស់​ចែ​នា​ហើយ​ពេល​នេះ ជួយ​មិន​បាន​ទេ អ្នក​ណា​ប្រើ​អោយ​បង​លួច​ក្បត់​ចែ​នា​បែប​នេះ​» «​ត្រៀមខ្លួន​ត្រូវ​ដំបង​អោយ​ហើយ​ទៅ​បង​សាល​អើយ ចែ​នា កំពុង​តែ​អង្គុយ​ខឹង​ផង ក៏​មិនដឹង​ដែរ​»​។​អ្នកខ្លះ​ទៀត​ក៏​បាន​លើក​ឡើង​ថា «​មុខ​ដូច​បង​សាល​មែន​តើ ខ្ញុំ​មើល​យូរ​ៗ​ទៅ​កាន់តែ​ដូច​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Jennie Kim កើត​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​១៩៩៦ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Jennie គឺជា​តារាចម្រៀង និង​ជា​អ្នក​រ៉េ​ប​របស់​កូរ៉េ​ខាងត្បូង ហើយ​កើត​និង​ធំធាត់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។ Jennie បាន​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​រយៈពេល​៥​ឆ្នាំ មុន​ពេល​ត្រឡប់​មក​កូរ៉េ​ខាងត្បូង​វិញ​ក្នុង​ឆ្នាំ​២០១០ 2010​។ ហើយ​នាង​បាន​បង្ហាញខ្លួន​ជា​សមាជិក​ក្រុម​ចម្រៀង​ស្រី Blackpink ដែល​បង្កើត​ឡើង​ដោយ YG Entertainment ក្នុង​ខែសីហា ឆ្នាំ​២០១៦​។

ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ Jennie បាន​បង្ហាញខ្លួន​ជា​សិល្បករ​ទោល​ជាមួយ​បទ “Solo” ហើយ​បទ​ចម្រៀង​នេះ ក៏​ទទួល​បាន​ជោគជ័យ​ផ្នែក​ពាណិជ្ជកម្ម ដោយ​ឈរ​នៅ​លើ​កំពូល​តារាង Gaon Digital Chart និង​តារាង​ចម្រៀង​ឌី​ជី​ថ​ល​ពិភពលោក​របស់ Billboard ។ នៅ​ឆ្នាំ​២០២៣ នាង​នឹង​បង្ហាញខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​រឿង​ភាគ HBO The Idol ក្រោម​ឈ្មោះ​ឆាក Jennie Ruby Jane៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ