ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ទន្ទឹងរង់ចាំ​ជា​ច្រើន​ខែ ពេល​នេះ DJ Push និង Jooy ទទួល​បានកូន​ម្នាក់​ជា​ចំណងដៃ​ហើយ

1 ឆ្នាំ មុន

បន្ទាប់​ពី​បាន​សម្រេចចិត្ត​ចាប់ដៃ​គ្នា​សាង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ពេល​នេះ តារា​ស្រី Jooy និង​ស្វាមី លោក Dj Push បាន​ប្រកាស​ពី​ដំណឹង​ល្អ​របស់​ខ្លួន ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​ទៅ​ហើយ ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ក៏​ដូច​ជា​មហាជន​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ

ប្រទេស​ថៃ ៖ បន្ទាប់​ពី​បាន​សម្រេចចិត្ត​ចាប់ដៃ​គ្នា​សាង​គ្រួសារ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក ពេល​នេះ តារា​ស្រី Jooy និង​ស្វាមី លោក Dj Push បាន​ប្រកាស​ពី​ដំណឹង​ល្អ​របស់​ខ្លួន ពីព្រោះ​ថា អស់​រយៈពេល​ជា​ច្រើន​ខែ​ទៅ​ហើយ ដែល​ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​ពីរ ក៏​ដូច​ជា​មហាជន​អ្នកគាំទ្រ​ទន្ទឹងរង់ចាំ​អោយ​ដល់​ពេល​ឆាប់​ៗ ដោយនៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ នេះ តារា​សម្ដែង​ប្រុស​ស្រី​គូ​ស្វាមីភរិយា​ដ៏​ល្បីល្បាញ​ទទួល​បាន​នៅ​ការ​គាំទ្រ​រូប​នេះ បាន​សម្រាលកូន​ប្រកបដោយ​សុវត្ថិភាព​។ ហើយ​វា​ជា​រឿង​ដ៏​ល្អ​មួយ ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា ក៏​ដូច​ជា​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ មានការ​រំភើប​សប្បាយ​រីករាយ និង​ពេញចិត្ត​បំផុត ដែល​ថ្ងៃនេះ PJ Noi បានឃើញ​ពិភពលោក​ហើយ (​ខែវិច្ឆិកា ឆ្នាំ​២០២២)​។

គ្រាន់តែ​បានឃើញ​មុខ​កូន​របស់​ខ្លួន និង​បាន​ក្លាយជា​ឪពុក​ម្តាយ​ភ្លាម ស្រាប់តែ​តារា​ប្រុស​រូប​ស្រស់​សង្ហា លោក Put Puttichai និង​តារា​ស្រី Jui Warattaya បាន​ធ្វើការ​បង្ហោះ​រូបភាព​ប៉ុន្មាន​សន្លឹក នៅ​ក្នុង​គណនី Instagram ផ្ទាល់ខ្លួន ឃើញ​ដូច្នេះ​ក៏​មាន​មហាជន​មិន​តិច​នាក់​នោះ នាំ​គ្នា​សម្តែង​ការ​ស្វាគមន៍ ត្រេកអរ​ចំពោះ PJ ដែល​ជា​អ្នក​ស្នង​មរតក បន្ទាប់​ពីរ​ពួក​គេ​ខំ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​៣​ឆ្នាំ​សម្រាប់​ពួក​គេ​ទាំង​ពីរ​។

បន្ទាប់​ពី​បាន​ទទួល​ការ​ព្យាបាល​ជាមួយ GFC មជ្ឈមណ្ឌល​សម្រាប់​សេវា​វេជ្ជសាស្ត្រ​មួយ​កន្លែង ដែល​បាន​រៀបចំ​មុន​ពេល​មានកូន ក៏​ដូច​ជា​ការ​ព្យាបាល​ភាព​គ្មាន​កូន ដែល​បាន​ជួយ​ធ្វើ​ឱ្យ​ក្តី​សុបិន​របស់​គ្រួសារ​ខ្លួន​ក្លាយជា​ការ​ពិត មានកូន​ដូច​ការ​រំពឹង​ទុក មាន​ខ្សែ​.​ក​មាស​ដែល​ជា​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត​។ សូម​ពុក​ម៉ែ​បងប្អូន​ដែល​បានឃើញ​រូបថត​ខ្ញុំ ស្រលាញ់​រាប់អាន មេត្តា​អាណិត​ខ្ញុំ​ផង​។ ហើយ​សំខាន់​បំផុត គឺ​សូម​អរគុណ GFC អស់ពី​បេះដូង​ដែល​បាន​ផ្តល់​ឱ្យ​គ្រួសារ​យើង​នូវ​អំណោយ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​ជីវិត PJ មក​ដល់​ហើយ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​អ្នក​នាង Warattaya Nilkuha (​ឈ្មោះ​ហៅ​ក្រៅ Jooy) គឺជា​តារា​សម្តែង និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​ថៃ នាង​បាន​ចុះហត្ថលេខា​ជាមួយ​ស្ថានីយ​ប៉ុស្តិ៍​លេខ ៧HD ប៉ុន្តែ​ឥឡូវ​នាង​បាន​ក្លាយទៅជា​តារា​សម្តែង​ឯករាជ្យ​មួយ​រូប​នា​ពេល​បច្ចុប្បន្ន​នេះ​។ នាង​បាន​រៀប​ការ​បញ្ចប់​ភាព​នៅ​លីវ ជាមួយនឹង​តារា​សម្ដែង​រួម​គ្នា​ដែល​មានមុខមាត់​ស្រស់​សង្ហា មាន​មន្ត​ស្នេហ៍ នោះ​គឺ​លោក Push Puttichai Kasetsin កាលពី​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លង​ទៅ ហើយ​មង្គលការ​របស់​តារា​សម្ដែង​ប្រុស​ស្រី​២​ដួង​របស់​ថៃ DJ Push និង​Jooy Warattaya ពិតជា​ពោរពេញ​ដោយ​ទិដ្ឋភាព​ពិសេស​ៗ ហើយ​កាន់តែ​កក់ក្ដៅ​ជាមួយនឹង​ការ​ចូលរួម​ពី​សំណាក់​តារា​ប្រុស​ស្រី ដែល​ជា​មិត្ត​ភ័ក្ដិ​របស់​កូនកំលោះ និង​កូនក្រមុំ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ