ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ធ្វើ​ឱ្យ​ខួរក្បាល​មាន​សុខភាព​ល្អ

6 ឆ្នាំ មុន

ខួរក្បាល​ស្រពេចស្រពិល បាត់បង់​ការ​ចង​ចាំ និង​អារម្មណ៍​មិន​នឹងន គឺជា​បញ្ហា​រួម​មួយ​នៃ​ការ​ធ្លាក់​ចុះ​មុខងារ​កោសិកា​ណឺរ៉ូន ។ បញ្ហា​នេះ​កើត​មាន​ឡើង​នៅ​ពេល​ណឺរ៉ូន ដែល​ជា​កោសិកា​ខួរក្បាល​មានមុខ​ងារ

ខួរក្បាល​ស្រពេចស្រពិល បាត់បង់​ការ​ចង​ចាំ និង​អារម្មណ៍​មិន​នឹងន គឺជា​បញ្ហា​រួម​មួយ​នៃ​ការ​ធ្លាក់​ចុះ​មុខងារ​កោសិកា​ណឺរ៉ូន ។ បញ្ហា​នេះ​កើត​មាន​ឡើង​នៅ​ពេល​ណឺរ៉ូន ដែល​ជា​កោសិកា​ខួរក្បាល​មានមុខ​ងារ​បញ្ជូន​ព័ត៌មាន បាន​ខូច​ដោយសារ​តែ​កង្វះ​សកម្មភាព រំញោច ឬ​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ។

ខាងក្រោម​នេះ​ជា​ជំហាន​សាមញ្ញ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​ដើម្បី​ផ្តល់​នូវ​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​ខួរក្បាល​របស់​អ្នក ខណៈ​ពេល​ដែល​ធ្វើ​ឲ្យ​វា​មាន​សកម្មភាព និង​ទទួល​រំញោច​កាន់តែ​ខ្លាំង ។

១-​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​៖
អ្នក​គួរតែ​បរិភោគ​ជា​រៀង​រាល់ ២​ទៅ​៣ ម៉ោង​ម្តង និង​ត្រូវ​ប្រាកដ​ថា​អាហារ​របស់​អ្នក​សម្បូរ​ទៅ​ដោយ​ប្រូ​តេ​អី​ុ​ន និង​បន្លែ ។ ចូរ​គ្រប់គ្រង​អាហារ​ដែល​មាន​ជាតិ​ផ្អែម​ជាមួយនឹង​ប្រូ​តេ​អី​ុ​ន ជាតិ​កាក​សរសៃ ឬ​ជាតិ​ខ្លាញ់ ។ វា​នឹង​កាត់​បន្ថយល្បឿន​ដែល​ជាតិ​ស្ករ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ចូល​ទៅ​ក្នុង​ឈាម​របស់​អ្នក ។ ស្របគ្នា​នេះ​ដែរ ចូរ​អ្នករក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ឲ្យ​មាន​តុល្យភាព ដោយ​មិន​ធ្វើ​ឱ្យ​វា​កើនឡើង​ខ្លាំង​ពេក ដោយ​ការ​បរិភោគ​អាហារ​មាន​ជាតិ​ផ្អែម និង​មិន​ឱ្យ​វា​ធ្លាក់​ចុះ​ខ្លាំង​ពេក​ដោយ​ការ​មិន​ញ៉ាំ​អាហារ​សោះ ។ គ្រាប់​ផ្លែ​ឈើ និង​គ្រាប់​ធញ្ញជាតិ​គឺជា​អាហារ​ដ៏​ល្អ​ចំពោះ​ខួរក្បាល ដោយសារ​ពួក​វា​មាន​ជាតិ​ប្រូ​តេ​អី​ុ​ន​ខ្ពស់ ព្រមទាំង​អាស៊ីត​ខ្លាញ់​ដែល​ចាំបាច់​ដើម្បី​បន្ថយ​ការ​រលាក​នៅ​ក្នុង​ខួរក្បាល ។

២-​ផ្តល់​អុក​ស៊ី​សែន​ទៅ​ឲ្យ​ខួរក្បាល​របស់​អ្នក​៖
ការ​ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​សម្រាប់​រយៈពេល ៣០​ទៅ​៤៥ នាទី នឹង​បង្កើន​លំហូរ​នៃ​អុក​ស៊ី​សែន​ដែល​ជា​សារធាតុចិញ្ចឹម​ដ៏​សំខាន់​មួយទៀត​ទៅ​ឲ្យ​កោសិកា​ខួរក្បាល ។

៣-​បង្កើន​តម្រូវការ​ប្រើប្រាស់​អាស៊ីត​ខ្លាញ់​សំខាន់ (EFA)៖
ភ្នាស​កោសិកា​របស់​យើង​ត្រូវ​បាន​សំយោគ​ចេញ​មក​ពី EFA ព្រមទាំង ៦0 % នៃ​ម៉ាស់​ខួរក្បាល​របស់​យើង​ផង​ដែរ ។ ជំងឺ​ទាក់ទង​នឹង​សរសៃប្រសាទ​ជា​ច្រើន​មានការ​ទាក់ទង​ជាមួយនឹង​ការ​ប្រែ​ប្រួល​ស្ថានភាព​របស់ EFA រួម​មាន​ជំងឺ​ឱនភាព​នៃ​ការ​ផ្តោតអារម្មណ៍ ជំងឺ​ក្រិន​ច្រើន​កន្លែង ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​វង្វេង ជំងឺ​ប្រកាច់ ជំងឺ​ភ្លេចភ្លាំង និង​ជំងឺ​ទឹកនោមផ្អែម​ទាក់ទង​នឹង​សរសៃប្រសាទ។

ដើម្បី​រក្សា​មុខងារ​របស់​ខួរក្បាល​ឲ្យ​មាន​សុខភាព​ល្អ អ្នក​គួរ​ទទួលទាន​ត្រី​ទឹក​ត្រជាក់ ដូច​ជា​ត្រី​ធូ​ណា ត្រី mackerel ត្រី​សា​ម៉ុង ឲ្យ​បាន ២​ទៅ​៣ ដង​ក្នុង​មួ​យស​ប្តា​ហ៍ ។ ខ្លាញ់​ល្អ​ផ្សេង​ទៀត​មាននៅ​ក្នុង​ផ្លែ​ប៊័រ ប្រេងដូង ប្រេង​អូ​លីវ គ្រាប់​ធញ្ញជាតិ និង​គ្រាប់​ផ្លែ​ឈើ ។

៤-​បន្ថយ​ការ​រលាក
៦0 % នៃ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ស្ថិត​នៅ​ក្នុង​ពោះវៀន​របស់​យើង​ដែល​មានឈ្មោះ​ថា Gut Associated Lymphoid Tissues (GALT) ។ ពេល​អង់​ទី​សែន ដូច​ជា​បាក់តេរី ផ្សិត មេរោគ ឬ​ប្រតិកម្ម​អា​លែ​ក​ហ្សុ​ី​នឹង​អាហារ ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​មាន​ប្រតិកម្ម​ដោយ​បង្កើតភ្នាក់ងារ​រលាក​ធ្វើ​ដំណើរ​នៅ​ក្នុង​រាង​កាយ​របស់​យើង ។ ពួក​វា​អាច​បង្កើត​ការ​រលាក​ជា​ប្រព័ន្ធ ។ ការ​រលាក​នេះ​អាច​ប៉ះពាល់​ដល់​កោសិកា glial នៅ​ក្នុង​ខួរក្បាល​របស់​យើង​ដែល​វា​ផ្តល់​នូវ​ការ​ការពារ​ដល់​កោសិកា​ប្រសាទ ៕