ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ថ្មី​ម៉ា​ឡេ​ស៊ី​បដិសេធ​ប្រើ​រថយន្ត​ថ្មី ព្រោះ​​មូលហេតុ​​មួយ​

1 ឆ្នាំ មុន

ម៉ាឡេស៊ី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី​ លោក Anwar Ibrahim បដិសេធ​ប្រើប្រាស់​ឡាន Mercedes-

ម៉ាឡេស៊ី ៖ នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី​ លោក Anwar Ibrahim បដិសេធ​ប្រើប្រាស់​ឡាន Mercedes-Benz S600 ដែល​ទើបនឹង​ទិញ​ថ្មី​។ ផ្ទុយ​ទៅ​វិញ​លោក​នឹង​ប្រើ​រថយន្ត​ដែល​មាននៅ​នាយកដ្ឋាន​នាយក​រដ្ឋមន្ត្រី​សម្រាប់​បំពេញភារៈកិច្ច​។

លោក​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សបុ​កថា​ កាលពី​ថ្ងៃអាទិត្យ ទី ២៧ វិ​ច្ឆិ​កា​ថា «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា កាលពី​ម្សិលមិញ ខ្ញុំ​បាន​បដិសេធ​ប្រើប្រាស់​រថយន្ត Mercedes S600 ដែល​ត្រូវ​បាន​ទិញ និង​ទទួល​បាន​ដោយ​នាយកដ្ឋាន​នាយក​រដ្ឋមន្ត្រី មុន​ពេល​ដែល​ខ្ញុំ​ចូល​កាន់​តំណែង​»​។

លោក​ថា​លោក​បដិសេធ​ការ​ប្រើ​រថយន្ត​ថ្មី​ពីព្រោះ​មិន​ចង់ឱ្យ​មានការ​ចំណាយ​បន្ថែម​ទៀត​លើ​គាត់​។

កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ លោក​ក៏​បាន​ធ្វើការ​ប្រកាស​ស្រ​ដៀង​គ្នា​ដែរ​បន្ទាប់​ពី​ធ្វើការ​បួងសួង​នៅ​ក្នុង​រដ្ឋ Selangor​។

លោក Anwar Ibrahim និយាយ​ថា មិន​មានការ​ទិញ​ឡាន​ថ្មី​ណាមួយ​សម្រាប់​ការ​ប្រើប្រាស់​របស់​គាត់ និង​មិន​មានការ​ទិញ​គ្រឿង​សង្ហា​រឹម​ថ្មី​ដោយ​ការិយាល័យ​របស់​លោក​នោះ​ទេ​ដែល​ជា​វប្បធម៌​ថ្មី​មួយ​ប្រឆាំង​នឹង​ការ​ខ្ជះខ្ជាយ​ថវិការ​សាធារណៈ​។

លោក​និយាយ​ថា «​គិត​ពី​អ្វី​ដែល​អ្នក​អាច​សន្សំ​បាន RM១០០ (២២​ដុល្លារ​) RM១០០០ ( ២២២​ដុល្លារ​) RM១០.០០០ (២.២៣២​ដុល្លារ​) ដែល​លុយ​ទាំងនេះ​អាច​ផ្តល់​អោយ​អ្នក​ក្រីក្រ​។ ខ្ញុំ​ចាប់ផ្តើម​ការ​ប្តេជ្ញា​ចិត្ត​មិន​យក​ប្រាក់ខែ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​កុំ​ខ្ជះខ្ជាយ​ថវិការ​ដែល​យើង​មាន​»។

«​នេះ​ជា​សារ​មួយ​ទៅ​កាន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងអស់​ឱ្យ​ចង​ចាំ​ថា នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន យើង​គួរ​ចាប់ផ្តើម​វប្បធម៌​។ កុំ​ប្រើប្រាស់​ថវិការ​រដ្ឋាភិបាល​សម្រាប់​គ្រឿង​បរិក្ខារ​របស់​យើង​»​។

សូម​បញ្ជាក់​ថា លោក Anwar Ibrahim វ័យ ៧៥​ឆ្នាំ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ព្រះមហាក្សត្រ​តែងតាំង​រូប​លោក​កាលពី​ស​ប្តា​ហ៍​មុន​៕ (​យោង​តាម​ប្រភព​៖ CNA)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ